ដោយ៖ ដែន ចែងចាំង
ភ្នំពេញ៖ ស្របពេលដែលវិស័យអាកាសចរណ៍ កាន់តែមានភាពរីកចម្រើន កម្ពុជាទទួលបានចំណូល២៧លានដុល្លារពីវិស័យនេះ ក្នុងរយៈពេល៩ខែដើមឆ្នាំ២០១៧នេះ។
លោកម៉ៅ ហាវណ្ណាល់រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ ស៊ីវិលបានថ្លែងឲ្យដឹងកាលពីម្សិលម៉ិញនេះថា ឆ្នាំ២០១៦កន្លងមកកម្ពុជាទទួលបានចំណូលពីវិស័យអាកាសចរណ៍ចំនួន៣០,៥លានដុល្លារអាមេរិក ហើយក្នុង រយៈពេល៩ខែ ឆ្នាំនេះកម្ពុជាទទួលបានចំណូល២៧លានដុល្លារ និងរំពឹងកើនដល់៣០,៧លានដុល្លាររហូតដល់ដំណាច់ឆ្នាំនេះ។ លោកបន្តថា បច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ជាតិ អន្តរជាតិកំពុងប្រតិបត្តិការហោះហើរចំនួន៤៤ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនជាតិមានចំនួន៧ និងក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិមានចំនួន៣។