ដោយៈ សហសេវិក
ភ្នំពេញៈ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋានកប់ពពកថ្មីមួយ ដែលមានកំពស់រហូតដល់៤៥ជាន់ នឹងបង្ហាញវត្តមាននៅក្នុងសង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ។
គំរោងដែលបានដាក់ឈ្មោះរបៀបខ្មែរ (Odom Tower) ជាគម្រោងអភិវឌ្ឍន៍បែបចម្រុះមួយ ដែលរួមមានអគារការិយាល័យសហកម្មសិទ្ធិ ជាមួយផ្ទៃក្រឡាទំហំសរុបប្រមាណ៤០,០០០ម៉ែត្រការ៉េ ដែលលោកអ្នកអាចទិញជាកម្មសិទ្ធបាន អគារខុនដូសម្រាប់រស់នៅដល់ទៅ៣០ជាន់ ត្រឹម១៣៨យូនីតតែប៉ុណ្ណោះ ព្រោះរាល់បន្ទប់មានទំហំខ្នាតយក្សចាប់ពី១បន្ទប់គេង រហូតដល់៤បន្ទប់គេង តភ្ជាប់ដោយ “ស្ពានវេហា”ឬ “Sky Bridge” និងជាពិសេសនោះ គឺផ្សារទំនើបរបស់គម្រោងផ្ទាល់តែម្តងគឺOdom Square។
គម្រោងទាំងមូលមានបរិវេណធម្មជាតិបៃតង រហូតដល់ជាង៧០០០ម៉ែត្រការ៉េ ដែលជាចំណីចក្ខុ និងរួមចំណែកបង្កើនសោភ័ណភាព និងសុខដុមភាពក្នុងការរស់នៅ និងធ្វើការផងដែរ។ ទាំងនេះគឺជាចំណុចលេចធ្លោរបស់គម្រោង ដែលធ្វើឲ្យឧត្តមក្លាយជាគម្រោងដ៏វិសេសវិសាល និងឈានមុខគេក្នុងរាជធានីភ្នំពេញ។
ខុនដូ និងការិយាល័យគំរូរបស់គម្រោងឧត្តម នឹងត្រូវបើកបង្ហាញជាសាធារណៈនៅពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២១នេះហើយ។
Odomនឹងបង្ហាញវត្តមាន ជាមួយអគារខ្ពស់ៗកប់ពពកជាច្រើននៅតំបន់បឹងកេងកងដ៏ល្បីល្បាញនេះ ដែលជាតំបន់បាននិងកំពុងរីកដុះដាល និងបង្អួតសម្រស់ដ៏ស្រស់ឆើតឆាយ និងស៊ីវិល័យរបស់ខ្លួនពាសពេញទីក្រុងភ្នំពេញ។ នេះជាសក្ខីភាព ឆ្លុះបញ្ចាំងពីភាពរីកចម្រើនឥតឈប់ឈរ និងសក្តានុពលគ្មានដែនកំណត់នៃវិស័យអចលនទ្រព្យរបស់ប្រទេសកម្ពុជា។
ជាក់ស្តែងយើងឃើញមានគម្រោងអភិវឌ្ឍន៍ច្រើនបែប ច្រើនសណ្ឋាន មិនថាផ្នែកលំនៅដ្ឋាន ការិយាល័យ ពាណិជ្ជកម្ម ក៏ដូចជាគម្រោងអភិវឌ្ឍន៍បែបចម្រុះ (Mixed-use Development) បាននិងកំពុងចាក់ឬសគល់ ស្ទើរគ្រប់តំបន់នៃទីក្រុងភ្នំពេញ ជាពិសេសគឺតំបន់ភាគខាងត្បូងដែលសម្បូរ ទៅដោយហេដ្ឋារចនាសម្ព័ន្ធយ៉ាងសម្បូរបែប ដូចជាគម្រោងព្រលានយន្តហោះថ្មី ផ្លូវ៦០ម៉ែត្រ និងគម្រោងពាណិជ្ជកម្មជាច្រើនទៀត។
រីឯតំបន់ភាគខាងជើង នៃរាជធានីភ្នំពេញក៏មិនអន់ប៉ុន្មានដែរ ដោយយើងមានឃើញសន្ទុះ នៃការកើនឡើងគម្រោងអភិវឌ្ឍន៍ធំៗជាច្រើន ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវគមនាគមន៍ខ្វាត់ខ្វែងផងដែរ។
ក្រឡេកមកមើលទីតាំងកណ្តាលនៃទីក្រុងភ្នំពេញ ដែលជាបេះដូងនៃរាជធានី ក៏សម្បូរ ទៅដោយគម្រោងអភិវឌ្ឍន៍ធំៗផងដែរ។
ជាក់ស្ដែងតាមបណ្តោយមហាវិថីព្រះនរោត្តម ក្នុងខណ្ឌបឹងកេងកង ដែលយើងទាំងអស់គ្នាស្គាល់ថាជាទីតាំងដ៏ល្អឥតខ្ចោះ កៀកនឹងវិមានឯករាជ្យ ព្រះបរមរាជវាំង សារមន្ទីរជាតិ សាលារៀនជាតិ និងអន្តរជាតិ ផ្សារទំនើប និងមជ្ឈមណ្ឌលកម្សាន្តជាច្រើនទៀតនោះ នឹងមានគម្រោងមួយដ៏អស្ចារ្យ ដែលមានរចនាបថលេចធ្លោគ្មានពីរ ប្រកបដោយភាពទាក់ទាញ និងច្នៃប្រឌិតខ្ពស់ ដែលនឹងមករួមចំណែកធ្វើឲ្យទឹកដីខណ្ឌ បឹងកេងកងក្លាយជាតំបន់ដែលរឹតតែមានសក្តានុពលទ្វេដង។
សហគ្រិនចង់បានអគារការិយាល័យ ដែលមានទីតាំងចំកណ្តាលទីក្រុង ឬស្វែងរកលំនៅដ្ឋានមួយដ៏សមស្រប ជាមួយនឹងបែបបទនៃការរស់នៅដ៏ទាន់សម័យ និងស៊ីវិល័យ គម្រោងឧត្តមគឺជាជម្រើសទីមួយ ដែលមិនគួរមើលរំលង៕