ដោយៈតារារះ
ភ្នំពេញៈ តម្លៃសេវាកម្ម និងកម្រៃជើងសារអចលនទ្រព្យ ត្រូវបានចែងយ៉ាងច្បាស់លាស់ ដែលជាការកំណត់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ដោយៈតារារះ
ភ្នំពេញៈ តម្លៃសេវាកម្ម និងកម្រៃជើងសារអចលនទ្រព្យ ត្រូវបានចែងយ៉ាងច្បាស់លាស់ ដែលជាការកំណត់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
យោងតាមឧបសម្ព័ន្ធនៃការប្រកាសលេខ ៧៦១.សហវ.ប្រក ចុះថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៧ រូបមន្តនៃការគណនា និងមូលដ្ឋាននៃការកំណត់ថ្លៃសេវា និងកម្រៃជើងសាវិជ្ជាជីវៈសម្រាប់ការបំពេញសេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុដែលត្រូវទិញលក់ត្រូវបានកំណត់ដូចជា សម្រាប់ក្រុមហ៊ុនវាយតម្លៃ។
តម្លៃអចលនទ្រព្យដូចជាដីធ្លី និងផ្ទះសម្បែងដែលទិញ ឬលក់ មានតម្លៃស្មើនឹង ១០០,០០០ដុល្លារ ឬក្រោមនេះត្រូវកំណត់ថ្លៃសេវាវិជ្ជាជីវៈ០,១៧០ % ឬ អប្បបរិមាស្មើនឹង ១៧០ដុល្លា។
– ១,០០០,០០១ – ៥,០០០,០០០ដុល្លា ត្រូវកំណត់ថ្លៃសេវាវិជ្ជាជីវៈ០,០៥0%
– ៥,០០០,០០១ – ១០,០០០,០០០ដុល្លា ត្រូវកំណត់ថ្លៃសេវាវិជ្ជាជីវៈ ០,០៣០%។
– លើសពី ១០,០០០,០០០ដុល្លា ត្រូវកំណត់ថ្លៃសេវាវិជ្ជាជីវៈ ០,០២៥% ។
សម្រាប់ក្រុមហ៊ុនភ្នាក់ងារអចលទ្រព្យ និងក្រុមហ៊ុនគ្រប់គ្រងអចលនវត្ថុ ដែលផ្តល់សេវាកម្មទាក់ទងដូចជា៖
១. ការទិញ និងលក់ អចលនវត្ថុ ដូចជា ដីធ្លី និងផ្ទះសម្បែង:ចំពោះការទិញ និងលក់ទាំងអស់ ត្រូវបានកំណត់ថ្លៃសេវាវិជ្ជាជីវៈអប្បបរិមា៣% ក្នុងរយៈពេលដែលមិនកំណត់។
២. ការជួលអចលនវត្ថុ:ការជួលអចលនវត្ថុ ដែលមានរយៈពេលក្រោម១ឆ្នាំ កម្រៃសេវាវិជ្ជាជីវៈអាចកំណត់ទៅបានតាមកិច្ចព្រមព្រៀង រវាងភាគីទាំងសងខាងគឺអ្នកជួល និងម្ចាស់អចលនវត្ថុ។ ការជួលអចលនវត្ថុរយៈពេល១ឆ្នាំ កម្រៃសេវាវិជ្ជាជីវៈ គឺត្រូវតែស្មើនឹងតម្លៃជួលអចលនទ្រព្យ១ខែ។
ការជួលអចលនទ្រព្យលើសពី១ឆ្នាំ កម្រៃសេវាវិជ្ជាជីវៈ គឺត្រូវតែស្មើនឹងតម្លៃជួលអចលនទ្រព្យ១ខែ បូករួមនឹងចំនួន២៥% បន្ថែម ទៅតាមសមាមាត្រនៃការជួលតាមឆ្នាំនីមួយៗ៕