ដោយៈសុជាតា
ភ្នំពេញៈ បើទោះបីជាស្ថានភាពជំងឺកូវីដ១៩បានធូរស្រាលបន្តិចក្តី ប៉ុន្តែការលក់យូនីតខុនដូនៅកម្ពុជានៅតែមិនទាន់មានសញ្ញាល្អប្រសើរនៅឡើយទេ។
អ្នកនាង គឺម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់ នៃក្រុមហ៊ុនCBRE Cambodiaបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី១០ កញ្ញានេះថា ទីផ្សារខុនដូកំពុងស្ថិតក្នុងដំណាក់កាលលំបាកជាងឆ្នាំ២០២០ កន្លងទៅនេះ ដោយក្រុមហ៊ុនសាងសង់ខុនដូរថ្មី មានអាត្រាតិចតួចជាងមុន។
អ្នកនាងបន្តថា ចំពោះគម្រោងខុនដូ ដែលដំណើរការលក់នៅត្រីមាសមុន គឺតែបន្តដំណើរលក់ និង សាងសង់ ដោយមិនទាន់សញ្ញាណផ្អាក និងពន្យាពេលនោះ ប៉ុន្តែចំពោះគម្រោងខុនដូរថ្មី នៅមិនទាន់ចាប់ផ្តើមឡើងទីផ្សារនោះទេ ដោយសារតែពេលនេះ មិនមានជាពេលវេលាសមស្រប គម្រោងខុនដូរថ្មី ហើយមូលហេតុនៃការឆ្លាក់ចុះ គឺ ដោយសារតែវិបត្តិកូវីដ១៩ ដែលធ្វើអោយភាគច្រើនបណ្ដាល មកពីការបាត់បង់ចំណែកទីផ្សារពីវិនិយោគិនបរទេសមួយចំណែកធំ។
អ្នកនាងបន្ថែមថា អាគារខុនដូរប្រមាណ ២៧០០០យូនីតបានសាងសង់បញ្ចប់ ដោយមានតម្លៃចន្លោះពី១៥០០ ដុល្លារ ទៅ២៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ សម្រាប់និន្នការរយៈពេលយូរ គឺនៅប្រជាជនច្រើនប្រមូលផ្តុំនៅទីក្រុង ដែលដីនៅកណ្តាលក្រុងចង្អៀត ធ្វើអោយទីផ្សារខុនដូរ សម្រាប់តំរូវការប្រជាជនក្នុងស្រុក បន្តកើនឡើងផងដែរ។
ជាមួយគ្នានេះ លោកខន គង្គាអគ្គនាយកក្រុមហ៊ុន ERA Cambodia បានប្រាប់ Property Area Asian នៅថ្ងៃដដែលថា ចំពោះទីផ្សារខុនដូនៅចុងឆ្នាំ២០២១ នេះគឺយើងបែងចែកជាពីរធំៗ គឺការវិនិយោគពីខាងក្រៅប្រទេស និងខាងក្នុងប្រទេស។ ចំពោះទីផ្សារខុនដូពីក្រៅប្រទេសគឺមានធ្លាក់ចុះ ដោយសារវិបត្តិសកល Covid 19 ដែលប៉ះពាល់ទៅដល់ចរន្តទិញ លក់អាគារសហកម្មសិទ្ធិនេះ។
ប៉ុន្តែចំពោះទីផ្សារខុនដូ ដែលមកពីខាងក្នុងគឺសំដៅអតិថិនក្នុងស្រុក គឺមិនមានការធ្លាក់ចុះនោះទេ ដោយក្រុមហ៊ុនគឺជំនាញលក់ សម្រាប់ប្រជាជនកម្ពុជា ជាមួយនឹងការបញ្ចុះតម្លៃ និងកញ្ចប់សេវាកម្មទាក់ទាញផងដែរ។ ចំពោះតម្លៃខុនដូ គឺគេបែងចែកជាបីធំ ពោលគឺ Great A គឺតម្លៃ៣៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េGreat B គឺតម្លៃ៣០០០ ដុល្លារក្នុងម៉ែត្រការ៉ និង Great C គឺតម្លៃ ២៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ៕