ដោយ រ៉ាវី
ភ្ភ្នំពេញ៖ ក្រោមការសម្លឹងឃើញពីភាពលំបាករបស់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ 21 និងជូនជាកាដូថ្មី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសផ្ដល់ជូនប្រជាពលរដ្ឋ នៅខេត្តតាកែវ ក៏ដូចជា អ្នកដំណើរទូទាំងប្រទេស ក្រោយការបោះឆ្នោតនោះ គឺបញ្ឈប់ការយកប្រាក់តទៅទៀតហើយ។
សម្រាប់ការធ្វើដំណើរលើផ្លូវលេខ២១ ដែលជាផ្លូវវាងក្រុងដូនកែវ ភ្ជាប់ពីផ្លូវជាតិលេខ២ ចាប់ពីម៉ោង១២អាធ្រាត្រ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះតទៅ រាជរដ្ឋាភិបាលបានសម្រេចបញ្ចប់ការយកប្រាក់មុនពេលកំណត់។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តតាកែវ នៅមុននេះបន្ដិច។







