ដោយៈសុជាតា
ភ្នំពេញ កណ្តាលៈ ការរីកចម្រើនរបស់ទីក្រុងភ្នំពេញ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឲ្យរាជធានីនេះកាន់តែរីកធំជាងមុន ហើយគ្រប់ផ្នែកនៃរាជធានីមានការអភិវឌ្ឍក្នុងល្បឿនយ៉ាងលឿន ជាក់ស្តែងភាគខាងជើងនៃទីក្រុងភ្នំពេញ នៅតែជាតំបន់មួយដែលទទួលបានការចាប់អារម្មណ៍ច្រើនពីអ្នកវិនិយោគនានា។
លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA បានប្រាប់property Area Asia នៅថ្ងៃទី ២០ ខែកញ្ញ៉ា ឆ្នាំ ២០២១ ទីផ្សារភាគខាងជើងវិស័យ អចលនទ្រព្យ នៅមានការផុលផុសច្រើន ក្នុងការអភិវឌ្ឍ ដោយបឹងតាមោឃត្រូវបាន រដ្ឋាភិបាលបានចេញអនុក្រឹត្យអោយ ប្រើប្រាស់ចំគោលដៅ សម្រាប់ប្រយោជន៍សេដ្ឋកិច្ចផ្សេងៗ។
-->
លោកបញ្ជាក់ថា “ទីផ្សារអចលនទ្រព្យភាគជើង គឺផ្តោតទៅជាលើអតិថិជនលំដាប់មធ្យម ដែលជាតំបន់ដែលសក្តានុពល សម្រាប់បណ្តុំឧស្សាហកម្ម រោងចក្រជាដើម។ ហើយតំបន់នេះ គឺមានគម្រោងធំៗមួយចំនួន ដូចជា គម្រោងផ្ទះធូរថ្លៃ រោងចក្រ ឧស្សាហកម្ម និងជាតំបន់សម្រាប់ការពុះឡូជាដើម”។

តម្លៃដីធ្លីចាប់ផ្លូវជាសុផារ៉ា ឡើងទៅ គឺមានតម្លៃចាប់ពី ៥០០ ដុល្លារ ទៅ ១៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉។ ចំណែកតម្លៃដីធ្លីចាប់ពីបឹងតាមោក ទៅតម្លៃដីធ្លីចាប់ពី ២០០ ដុល្លារទៅ ៣៥០ ដុល្លារម៉ែត្រការ៉េ។ ហើយតំបន់ភ្នំប្រសិទ្ធិ គឺ ១ ម៉ែត្រការ៉េ គឺតម្លៃចាប់ពី ៥០ ដុល្លាទៅ ១៥០ ដុល្លារឡើងទៅ។ តាមផ្លូវជាតិលេខ៥ ខាងព្រែកតាតែន គឹតម្លៃចន្លោះពី៨០ដុល្លារ ទៅ១៥០ដុល្លារផងដែរក្នុងមួយម៉ែត្រការ៉េ។
ជាមួយគ្នានេះ អ្នកនាង អាន សុធីតា អ្នកជំនាញខាងដីធ្លី និងអចលនទ្រព្យបានថ្លែងឲ្យដឹងថា បើធៀបនឹងតំបន់ដទៃទៀតនៅជុំវិញរាជធានីភ្នំពេញ ភាគខាងជើងទីក្រុងនេះ ជាតំបន់មានការអភិវឌ្ឍលឿនគួរអោយកត់សំគាល់ ដោយសារតំបន់នេះមានសល់ដីទំនេរសម្រាប់អភិវឌ្ឍច្រើន ស្ថានភាពដីធ្លីខ្ពស់ និងជាតំបន់ដែលត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធថ្មី ដែលអាចឲ្យការកសាងផ្លូវបានល្អជាងតំបន់ដែលបានអភិវឌ្ឍរួច។
អ្នកនាងបន្តថា តំបន់នេះមានការអភិវឌ្ឍបុរីយ៉ាងច្រើន ធ្វើឲ្យមានមនុស្សទៅរស់នៅច្រើន ដែលភាគច្រើនជាប្រជាជនមានជីវភាពកម្រិតមធ្យម ហើយតំបន់នេះនឹងមានសក្តានុពលខ្លាំងនាពេលអនាគត ដោយសារតម្លៃដីធ្លីនៅតំបន់នេះជាមធ្យមមានតម្លៃ៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េប៉ុណ្ណោះ។
រដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានដាក់ចេញផែនការប្រើប្រាស់ដីធ្លីរហូតដល់ឆ្នាំ២០៣៥កាលពីពេលថ្មីៗនេះ ដោយផែនការនេះនឹងមានគោលដៅពង្រីកដែនរដ្ឋបាលរាជធានីភ្នំពេញ ក្នុងកាំរង្វង់រហូតដល់១០០គីឡូម៉ែត្រ ហើយបើតាមផែនការនេះ តំបន់ស្ថិតនៅភាគខាងជើងក្នុងទឹកដីខេត្តកណ្តាល នឹងត្រូវកាត់ចូលរាជធានីភ្នំពេញនាពេលខាងមុខ។
អ្នកស្រីតាំង ហួរនាយិកាក្រុមហ៊ុនAMATAK Property Serviceបានមានប្រសាសន៍ថា តាំងពីរដ្ឋាភិបាលមានផែនការពង្រីករាជធានីភ្នំពេញមក តំបន់ភាគខាងជើងបានទាក់ទាញការវិនិយោគគំរោងធំៗជាច្រើន ពិសេសអ្នកវិនិយោគដីធ្លីបានសម្រុកទៅកាន់តំបន់នេះ ដែលធ្វើឲ្យតម្លៃដីធ្លីហក់ឡើងខ្ពស់ ពិសេសពិបាករកដីសម្រាប់ភ្ញៀវទៀតផង។
អ្នកស្រីបានបន្តថា “តម្លៃដីធ្លីបានកើនឡើងខ្លាំង ចាប់តាំងពីតំបន់បាក់ខែង រហូតដល់ចំណុចផ្លូវបំបែកព្រែកក្តាម ដោយសារផែនការអភិវឌ្ឍន៍ធំៗ របស់ក្រុមហ៊ុនឯកជននានាបានសម្រុកទៅកាន់តំបន់នេះ”៕