ដោយៈសុជាតា
សឹង្ហបុរីៈ បើយោងតាមរបាយការណ៍សិក្សាថ្មីមួយ របស់ក្រុមហ៊ុនអន្តរជាតិCBRE បានបង្ហាញថា តំរូវការអាគារការិយាល័យទំនើបនៅតំបន់អាស៊ី ប៉ាស៊ីហ្ចិចបន្តធ្លាក់ចុះ ស្របពេលដែលអាគារការិយាល័យបែបប្រពៃណីបានកើនឡើង។
យោងតាមការសិក្សាដដែល ដែលបានធ្វើចំពោះអ្នកមានវិជ្ជាជីវៈប្រមាណ១៥៨ នាក់ នៅតាមបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិកបានលើកឡើងថា ទីផ្សារអចលនទ្រព្យនៅតែស្ថេរភាព និងត្រូវបានពង្រឹង ពោលគីកើនឡើង ក្នុងចំណោមបណ្តាប្រទេសធំៗដូចជា ប្រទេសចិន និង ប្រទេសឥណ្ឌាផងដែរ។
បើយោងតាមរបាយការណ៍ដដែលបានលើកឡើងថា បើទោះបីជាចរន្តទិញលក់ពីសំណាក់អតិថិជន មិនមានការផ្លាស់ប្តូរ ប៉ុន្តែការចុះមើលទីតាំង (site Viisite )ជាក់ស្តែងបានធ្លាក់ចុះ ដោយសារតែការត្រួតពិនិត្យជំងឺ កូវិដ ១៩ តឹងតែងនៅតាមប្រទេសអូស្រា្តលី អាស៊ីអាគ្នេយ៍ និងប្រទេសជប៉ុន។
ក្នុងការសិក្សានេះ អ្នកឆ្លើយតបសរុបប្រមាណ៣៨ភាគរយ បានចង្អុលបង្ហាញថា ពួកគេត្រូវការទីកន្លែងអាគារជួលបន្ថែមទៀត នេះបើធៀនឹងខែសីហាកន្លងទៅនេះ។ចំនែក៥២ភាគរយ នៃអ្នកឆ្លើយតបបានផ្លាស់ប្តូរទីតាំងជួល និងសាងសង់ថ្មីឡើងវិញ។ចំណែកនៅសល់១០ភាគរយ គឺស្វែងរកអាគារដែលមានទំហំតូច និងតម្លៃទាបជាងមុន។
បើតាមរបាយការណ៍ដដែលនេះ បានបង្ហាញអោយដឹងថា ចំពោះការជួលអាគារការិយាល័យ បានប្រសើរឡើងវិញនៅខែកញ្ញានេះ ដោយសារតែតំរូវការកើនឡើងនៅចំណោមបណ្តា ដែលមានសេដ្ឋកិច្ចលូតលាស់លឿន ដូចជា ប្រទេសចិន ឥណ្ឌា និង តំបន់អាស៊ីអាគ្នេយ៍ជាពិសេស ប្រទេសសិង្ហបុរី៕