ដោយៈសហការី
ភ្នំពេញៈ ឱកាសក្លាយជាម្ចាស់ផ្ទះក្នុងក្ដីស្រមៃរបស់លោក អ្នកនឹងក្លាយជាការពិតកាន់តែឆាប់រហ័ស ជាមួយការផ្ដល់ជូនដ៏ពិសេសពីបុរី ប៉េង ហួត សម្រាប់ប្រូម៉ូសិនបុណ្យភ្ជុំបិណ្ឌ ដែលមានសុពលភាពពេញមួយខែតុលា ឆ្នាំ២០២១នេះតែម្ដង។
ដើម្បីអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ អតិថិជនរបស់បុរី ប៉េង ហួត នឹងទទួលបានជម្រើសទិញផ្ទះ ដែលមានតម្លៃចាប់ពីជាង១០ម៉ឺនដុល្លារឡើងទៅ ជាមួយម៉ូដទាន់សម័យ សំណង់រឹងមាំ។ ចំណែកឯគោលការណ៍បង់ប្រាក់វិញ កាន់តែមានភាពងាយស្រួល ជាមួយជម្រើសបង់រំលស់ពីធនាគារដៃគូទាំង៩ ដោយអត្រាការប្រាក់ចាប់ពី៤,៩៩ភាគរយ រីឯទំហំកម្ចីបានរហូតដល់ទៅ៨០ឯណោះ។
មិនតែប៉ុណ្ណោះ អតិថិជន ក៏នឹងអាចមានជម្រើសបង់រំលស់១០០ភាគរយ ជាមួយបុរីផ្ទាល់ សម្រាប់គម្រោងមួយចំនួនរបស់បុរី ប៉េង ហួត ដែលសុទ្ធតែជាគម្រោងលំនៅឋាន និងគម្រោងផ្ទះអាជីវកម្មដ៏មានសក្ដានុពល ស្ថិតនៅក្នុងតំបន់ប្រជុំជនអ៊ូអរ នៅចំកណ្ដាលក្រុង ងាយស្រួលទាំងការរស់នៅ និងការប្រកបអាជីវកម្មគ្រប់ប្រភេទ។
គ្រប់គម្រោងរបស់បុរី ប៉េង ហួត ត្រូវបានអភិវឌ្ឍឡើងដោយគិតគូរយ៉ាងម៉ត់ចត់ទៅលើគុណភាព ផាសុកភាព ប្រណីតភាព និងបរិស្ថានបៃតង ដែលមានហេដ្ឋារចនាសម្ព័ន្ធសម្បូរបែបគ្រប់ប្រភេទទាំងក្នុងនិងនៅជុំវិញគម្រោង រាប់ចាប់ពី សាលារៀន អគារពាណិជ្ជកម្ម មន្ទីរពេទ្យអន្តរជាតិ ធនាគារ ផ្សារទំនើប ស្ថានីយពន្លត់អគ្គិភ័យ កីឡដ្ឋាន សួនកម្សាន្តបែបអឺរ៉ុបដំបូងគេ ក្នុងរាជធានីភ្នំពេញ ផ្លូវជិះកង់ និងរត់ម៉ារ៉ាតុងស្តង់ដារអន្តរជាតិដំបូងគេក្នុងព្រះរាជាណាចក្រកម្ពុជា ផ្លូវថ្នល់ខ្វាត់ខ្វែង មានគំនូសសញ្ញាចរាចរណ៍ និងទួលសុវត្ថិភាពគ្រប់គម្រោង។
សូមកុំឱ្យឱកាសចំណេញនេះរំលងផុតឱ្យសោះ! ដើម្បីជ្រាបព័ត៌មានកាន់តែច្បាស់ សូមទាក់ទងទៅបុគ្គលិកផ្នែកលក់របស់បុរី ប៉េង ហួត តាមរយៈលេខទូរសព្ទ៖ 098 / 016 / 017 596 789 ឬចូលរួមជាមួយ Telegram Channel https://t.me/boreypenghuoth ៕