កម្ពុជាកំពុងរៀបចំបទដ្ឋានគតិយុត្តិចំនួនពីរទាក់ទងសេវាកម្មរបស់ស្ថាបត្យករ

0

ដោយៈគង់ សិរីជេស៊ីកា

ភ្នំពេញៈ អគ្គលេខាធិការងគណៈស្ថាបត្យករកម្ពុជា លោកសាស្រ្តាចារ្យទួស សាភឿនបានមានប្រសាសន៍ឲ្យដឹងថា កម្ពុជាកំពុងរៀបចំលិខិតបទដ្ឋានគតិយុត្តិចំនូនពីរ ទាក់ទងនឹងការសិក្សគំរោងប្លង់ស្ថាបតត្យកម្ម និងសេចក្តីសម្រេចស្តីពីការដាក់អោយប្រើប្រាស់ “ត្រា” វិជ្ជាជីវៈស្ថាបត្យកម្ម។

លោកបានសរសេរលើបណ្តាញ ទំនាក់ទំនងសង្គមរបស់ខ្លូនកាលពីសប្តាហ៍មុនថា លិខិតបទដ្ឋានគតិយុត្តិទាំងនេះផ្តល់នូវផលប្រយោជន៍ជាច្រើន រូមមាន ក-ផ្តល់គុណតំលៃ ដល់ស្ថាបត្យករ ដែលបានខិតខំសិក្សា៥ឆ្នាំ តាមរយះការកំណត់កម្រៃសេវាសិក្សាប្លង់ស្ថាបត្យកម្មច្បាស់លាស់ ទៅតាមប្រភេទគម្រោង ដើម្បីអោយមានតុល្យភាពជាមួយសេវាសិក្សាប្លង់របស់ប្រទេសជិតខាង ក្នុងក្របខណ្ឌ័អាស៊ាន។

ខ-អ្នកមានសិទ្ឋសិក្សាគម្រោងប្លង់ស្ថាបត្យកម្ម បាន លុះត្រាចុះបញ្ជីនៅគណៈស្ថាបត្យករ ជាមួយការផ្តល់អោយប្រើប្រាស់ «ត្រាវិជ្ជាជីវៈ» សម្រាប់សំគាល់ អត្តសញ្ញាណរបស់ស្ថាបត្យករ និងគ. អ្នកក្លែង បំពាន រឺល្មើស ទៅនិងសេចក្តីសម្រេចទាំងអស់នេះ និងប្រឈ​មទៅនិងការផាកពិន័យ លុបឈ្មោះចេញពីបញ្ជីគណៈស្ថាបត្យករ រឺទោសព្រហ្មទណ្ឌជាធរមាន។

បច្ចុប្បន្នគណៈស្ថាបត្យករកម្ពុជា រួមមានដួចជា – ស្ថាបត្យករចុះបញ្ជីចំនួន ១១៨៤នាក់ – ស្ថាបត្យករបរទេសចុះបញ្ជី១៦នាក់ – ស្ថាបត្យករ គ.ស.ក ពេញសិទ្ឋ៧២នាក់ និង – ស្ថាបត្យករអាស៊ាន២៩នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here