ដោយៈគង់ សូរិយា
ភ្នំពេញៈ ស្ពានយោងដោយខ្សែកាបយ៉ាងស្រស់ស្អាត តភ្ជាប់ពីផ្លូវជាតិលេខ៥ទៅកាន់ទីក្រុងរណបជ្រោយចង្វារ សម្រេចបាន៥៦ភាគរយហើយ គិតរហូតមកទល់ពេលនេះ ខណៈដំណើរការសាងសង់បានធ្វើឡើងយ៉ាងសកម្ម។

ដោយៈគង់ សូរិយា
ភ្នំពេញៈ ស្ពានយោងដោយខ្សែកាបយ៉ាងស្រស់ស្អាត តភ្ជាប់ពីផ្លូវជាតិលេខ៥ទៅកាន់ទីក្រុងរណបជ្រោយចង្វារ សម្រេចបាន៥៦ភាគរយហើយ គិតរហូតមកទល់ពេលនេះ ខណៈដំណើរការសាងសង់បានធ្វើឡើងយ៉ាងសកម្ម។

លោកនីស៊ី ហារ៉ាប្រធានគ្រប់គ្រងគំរោងសាងសង់ស្ពាននេះ នៃក្រុមហ៊ុន OCIC បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា រហូតមកទល់ពេលនេះការសាងសង់ស្ពាននេះ សំរេចបាន៥៦ភាគរយនៃគំរោងទាំងមូល ស្របពេលការសាងសង់គ្រឹះបានបញ្ចប់១០០ភាគរយ។
លោកបន្តថា “បច្ចុប្បន្នកំពុងចាក់សសរចេញពីជើងតាង និងដំឡើងធ្នឹមស្ពានបាន១ចំនួន”។លោកបន្តថា “យើងអាចនិយាយថាធ្វើតាមផែនការ ដែលគ្រោងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២៣”។
អគ្គនាយករងក្រុមហ៊ុន OCIC លោកទូច សំណាងធ្លាប់បានមានប្រសាសន៍ឲ្យដឹងថា នេះជាស្ពានដែលក្រុមហ៊ុនOCIC ត្រូវចំណាយប្រើប្រាស់ថវិកាជួយដីពីរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ការវិនិយោគទីក្រុងរណបជ្រោយចង្វារ ទីក្រុងនៃអនាគត។ លោកបន្តថា ស្ពាននេះជាប្រភេទស្ពានយោងដោយខ្សែកាប ដែលមានប្រវែងប្រមាណ៥០០ម៉ែត្រ និងគ្រោងចំណាយថវិកាសាងសង់អស់ប្រមាសណ៣០លានដុល្លារអាមេរិក។
លោកបន្តថា “ស្ពាននេះនឹងជួយលើកកំពស់មុខមាត់រាជធានីភ្នំពេញផង និងសម្រូលការកកស្ទះចរាចរណ៍៍នៅលើស្ពានជ្រោយចង្វារផងដែរ”៕