ទីផ្សារខុនដូកំពុងវិវត្តន៍ដូចម្តេចរហូតមកដល់ត្រីមាសទី៤នៃឆ្នាំនេះ

0

ដោយៈ កុសុមា

ភ្នំពេញៈ កំនើនប្រជាជនបានកើនឡើងជាលំដាប់ ជាមូលហេតុធ្វើអោយវិស័យអចលនទ្រព្យ បានពង្រីកវិសាលភាពកាន់តែខ្លាំង ពិសេេសការសាងសង់ខុនដូនៅតែបន្តកើនឡើង ស្របពេលដែលតម្រូវការរបស់ប្រជាជនក្នុងស្រុកមានកាន់តែច្រើន។

លោក ខន គង្គារអគ្គនាយកនៃក្រុមហ៊ុន ERA Cambodia បានបង្ហើបអោយដឹងតាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី១២ តុលាកន្លងមកថា ការទិញលក់រឺសង់ខុនដូនៅកម្ពុជានៅតែមានដំនើរការ គ្រាន់តែមានការរអាក់រអួលបន្តិចជាធម្មតា ក្នុងសម័យកាលកូវីដ១៩នេះ  ប៉ុន្តែគំរោងខុនដូនិងការសាងសង់ នៅតែធ្វើឡើងជាបន្តបន្ទាប់ ដោយសារតំរូវការនៅតែមាន ពីសំណាក់អ្នកទិញជាជនជាតិខ្មែរ និងបរទេស។

លោកបានបញ្ជាក់ថា “ការទិញខុនដូរក្នុងពេលនេះ គឺមានឱកាសចំនេញច្រើន ព្រោះតំលៃខុនដូនិមួយៗ មិនឡើងថ្លៃខ្ពស់ដូចពេលធម្មតាទេ រីឯតំលៃខុនដូអាចកើនពី25 ទៅ35% ក្នុងមួយឆ្នាំយ៉ាងឆាប់រហ័ស ដូចនេះជាឱកាសសមស្របក្នុងទិញទុកធ្វើវិនិយោគ”។

លោកបានសម្តែងសុទិដ្ឋិនិយមថា ក្នុងរយៈពេលខាងមុខដ៏ខ្លី ប្រជាពលរដ្ឋនឹងងាកមករស់នៅខុនដូកាន់តែច្រើន ដោយសារការរស់នៅជាលក្ខណៈខុនដូ មានភាពងាយស្រួល ដោយខុនដូនីមួយៗ នៅចំទីប្រជុំជន ក្នុងក្រុងតែម្តង ដែលសន្សំសំចៃពេលវេលា និងថវិកា ក្នុងការធ្វើដំនើរប្រកបកិច្ចការងារផ្សេងៗ និងផ្តល់ភាពប្រសើរ សំរាប់អ្នចូលចិត្កប្រើប្រាស់ជីវិតឯកជនស្ងប់ស្ងាត់ មិនមានសំលេងរំខាន ពីអ្នកជិតខាង ជាពិសេស មានសុវត្ថិភាពក្នុងការទុកដាក់ទ្រព្យសម្បិត្តិនិងយានជំនឹះផ្សេងៗផងដែរ។

យោងតាមការសិក្សារបស់ក្រុមហ៊ុន Urban Living Solution បានឲ្យដឹងថា ចំនួនប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ នឹងកើនឡើងចន្លោះឆពី៤,៥ ទៅ៥លាននាក់នៅឆ្នាំ២០៣០ ដែលពេលនោះប្រជាជនកម្ពុជានឹងរស់នៅតាមខុនដូកាន់តែច្រើន ដោយសា​រកត្តាសំខាន់ៗមួយចំនួនរួមមាន ទី១ តម្លៃអចលនទ្រព្យនិងលំនៅដ្ឋាននៅក្នុងទីក្រុងកើនឡើងខ្ពស់ ទី២ កំណើនយានយន្តធ្វើឲ្យមានការកកស្ទះចរាចរណ៍ខ្លាំង ដែលចំណាយពេលច្រើនលើការធ្វើដំណើរ ទី៣ ការរស់នៅខុនដូមានភាពងាយស្រួល និងមិនចំណាយពេលវេលាច្រើន ក្នុងការធ្វើដំណើរមកធ្វើការ និងទី៤ ការរីកចម្រើនបច្ចេកវិទ្យា ជួយធ្វើឲ្យគុណភាពជីវិតប្រសើរឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here