ក្រុមហ៊ុនបុត្រសម្ព័ន្ឋនៃក្រុមហ៊ុនលំដាប់យក្ស Prince វិនិយោគលើបុរីទំហំដីជិត៣០០ហិកតា

0

ដោយៈគង់ សិរីជេស៊ីកា

ភ្នំពេញៈ ក្រុមហ៊ុនលំដាប់យក្ស Prince Huan Yu Real Estate បានវិនិយោគលើគំរោងបុរីភូមិសំរោង ដែលស្ថិតនៅលើផ្ទៃដីរហូតដល់ជិត៣០០ហិកតា ជាមួយនឹងលក្ខខ័ណ្ឌបង់រំលស់រហូតដល់២៥ឆ្នាំ។

ក្រុមហ៊ុននេះបានសហការជាមួយធនាគារ Prince ដើម្បីផ្តល់កម្ចីគេហដ្ឋានសម្រា​ប់គម្រោងបូរីភូមិសំរោងដល់១០០ភាគរយ នៃតម្លៃផ្ទះទាំងមូលរយៈពេល២៥ឆ្នាំ ជាមួយអត្រាការប្រាក់សមរម្យចាប់ពី៦,៨ភាគរយឡើងទៅ។

កិច្ចសហការនេះ ផ្ដល់ជូននូវភាពងាយស្រួល និងលក្ខខណ្ឌបង់ប្រាក់ល្អផ្តាច់គេ ខុសប្លែកពីធនាគារដទៃ សម្រាប់អតិថិជន ដែលចាប់អារម្មណ៍ទិញផ្ទះនៅបុរីភូមិសំរោង ពោលគឺងាយស្រួល សម្រាប់គ្រប់ដំណាក់កាលរហូតការសាងសង់ត្រូវបានបញ្ចប់។

លោកចាង រួយជុនថ្នាក់ដឹកនាំជាន់ខ្ពស់ នៃក្រុមហ៊ុន Prince Huan Yu Real Estate ដែលជាបុត្រសម្ព័ន្ឋរបស់ក្រុមហ៊ុន Prince Holding Group បានមានប្រសាសន៍ថា បុរីភូមិសំរោង គឺជាគម្រោងបុរីលើកទី១ របស់ក្រុមហ៊ុន ដែលមានវិសាលភាពដល់ទៅ២៧០ហិកតា ដោយដំណាក់កាលទី១ នឹងត្រូវធ្វើការសាងសង់លើផ្ទៃដីទំហំ៣៣ហិកតា ដែលយើងផ្តោតសំខាន់ទៅលើបែបបទ នៃការរស់នៅកាន់តែប្រសើរជាងមុន ការរស់នៅជាសហគមន៍តែមួយ អមដោយរុក្ខជាតិបៃតងដ៏ស្រស់បំព្រង ដែលគ្របដណ្តប់រហូតដល់ទៅ៤០ភាគរយនៃគម្រោងទាំងមូល គួបផ្សំនឹងហេដ្ឋារចនាសម្ព័ន្ធ និងគ្រឿងបរិក្ខារយ៉ាងសម្បូរបែបរបស់គម្រោង។

លោកបានបន្ថែមទៀតថា ដោយមើលឃើញពីប្រជាប្រិយភាព របស់បុរីភូមិសំរោងបន្ទាប់ពីបើកលក់កាលពីដើមខែកញ្ញាមក យើងបានសហការជាមួយធនាគារដៃគូ ដើ​ម្បីធ្វើយ៉ាងណា ជួយសម្រួលមួយផ្នែកធំដល់លទ្ធភាព នៃការបង់ប្រាក់របស់បងប្អូនប្រជាពលរដ្ឋខ្មែរក្នុងការទិញគេហដ្ឋានក្នុងក្តីស្រមៃរបស់ពួកគាត់។

បុរីភូមិសំរោង មានជម្រើសផ្ទះច្រើនបែបច្រើនសណ្ឋាន ដែលមានរចនាបថទំនើប និងទាន់សម័យ ដូចជាផ្ទះអាជីវកម្មទំនើបខ្នាតធំ វីឡាទោល (មរកត និងចរណៃ) វីឡាភ្លោះមង្គល វីឡាភ្លោះថ្មី និងវីឡាកូនកាត់ជាដើម។
បុរីនេះ មានទីតាំងតាមបណ្តោយផ្លូវជាតិលេខ៥ ជាប់នឹងសាលាខណ្ឌព្រែកព្នៅ និងមានចម្ងាយត្រឹមតែ៥នាទីប៉ុណ្ណោះ ពីផ្សារព្រែកព្នៅ (១៥នាទីពីគល់ស្ពានជ្រោយចង្វារ)៕

LEAVE A REPLY

Please enter your comment!
Please enter your name here