ដោយៈកុសមា
ភ្នំពេញៈ ជាការពិតណាស់យើងសង្កេតឃើញទីផ្សារអចលនទ្រព្យ នៅកម្ពុជាកំពុងរីកចំរើនខ្លាំង ដែលផ្តល់ឱកាសដ៏ល្អក្នុងការធ្វើវិនិយោគ យ៉ាងណាមិញទោះទីផ្សារអចលនទ្រព្យល្អប៉ុណ្ណា នៅទ្រឹងរឺធ្លាក់ចុះយ៉ាងណា មានមនុស្សជំពូក៧ប្រភេទ ដែលមិនអាចក្លាយជាអ្នកវិនិយោគអចលនទ្រព្យបាន។
យោងតាមសៀវភៅ “វិថីអចលនទ្រព្យ” របស់លោក គាម សៀកឡុង បានអោយដឹងថា មនុស្សស្ថិតក្នុង៧ប្រភេទ ដែលមិនអាចក្លាយជាអ្នកវិនិយោគ លើអចលនទ្រព្យបានមានដូចជា :
១ អ្នកដែលគិតថាអចលនទ្រព្យនឹងធ្លាក់ថ្លៃច្រើនក្នុងថ្ងៃខាងមុខ
នៅឆ្នាំ2008 នៅពេលដែលទីផ្សារមានវិបត្តិតម្លៃដី ដែលធ្លាក់ចុះតែអ្នកប្រភេទនេះនៅតែមិនហ៊ានទិញ ព្រោះពួកគាត់គិតថា នឹងធ្លាក់ចុះបន្តទៀតថាបច្ចុប្បន្ននៅក្នុងវិបត្តិកូវីដ19 តម្លៃអចលនទ្រព្យកំពុងនៅទ្រឹង នេះគឺជាការល្អសម្រាប់អ្នកហ៊ានទិញ សម្រាប់វិនិយោគផងដែរ ប៉ុន្តែមនុស្សប្រភេទនេះ នៅតែរង់ចាំឲ្យតម្លៃធ្លាក់ចុះហើយធ្លាក់ចុះបន្តទៀត។
២ អ្នកដែលសម្រេចចិត្តយឺត
ករណីនេះបានកើតឡើងជាច្រើនមកហើយ អចលនវត្ថុល្អតម្លៃទាបជាងទីផ្សារ មានអ្នកចាប់អារម្មណ៍ច្រើន មានតម្រូវការខ្ពស់ យើងពេញចិត្តគេក៏ពេញចិត្ត ដោយសារភាពយឺតយ៉ាវ ក្នុងការសំរេចចិត្តពីបំផុតគេទិញយកបាត់។
៣ អ្នកដែលចូលចិត្តដើរមើលតែមិនទិញ
ពួកគាត់ចូលចិត្តដើរមួយច្រើន ហើយគិតថាមកឱ្យច្រើនសិនចាំគិតថា មួយណាសក្កិសមជាង ធូរថ្លៃជាងហ្នឹង នៅពេលខ្លះវាច្រើនពេកចំណាយពេលយូរពេក ក៏មកចាប់អារម្មណ៍អចលនទ្រព្យដែលមើលពីមុនវិញ តែវាបានឡើងថ្លៃទៅហើយ។ ចុងក្រោយ មានអារម្មណ៍ថាតម្លៃនេះ ចេះតែកើនឡើងឥតឈប់ឈរ ហើយក៏សម្រេចចិត្តមិនទាន់ទិញ ហើយដើរមើលទៀតក្រែងបានប្រទះ និងតម្លៃទាបដូចមុនតែជាក់ស្តែង ស្ថានភាពនេះពិបាកនឹងប្រទះណាស់។
៤ អ្នកដែលមិនទុកចិត្តភ្នាក់ងារ
គាត់ទុកចិត្តតែខ្លួនឯងប៉ុណ្ណោះ ហើយគិតថាគ្មានអ្នកណាចេះជាងគាត់ និងមានសមត្ថភាពស្វែងរកអចលនទ្រព្យ ដែលគាត់ចង់បាននោះឡើយ គាត់គិតថារាល់ក្រុមហ៊ុនទាំងអស់សុទ្ធតែកុហកបោកប្រាស់ និងចង់បានតែលុយ ហើយគាត់មិនជឿថា អ្នកទាំងនោះកំពុងលក់អចលនទ្រព្យល្អអោយគាត់។
៥ អ្នកដែលតែងជឿទាំងស្រុងទៅលើអ្នកវិភាគដែលថាទីផ្សារធ្លាក់ចុះ
នៅតាមសារព័ត៌មាន និងបណ្ដាញផ្សព្វផ្សាយសង្គមនានា តែងតែមានសំភាស អ្នកវិភាគសេដ្ឋកិច្ច និងអ្នកជំនាញនានា ពីស្ថានភាពអចលនទ្រព្យ អ្នកវិភាគជំនាញនិយាយថាទីផ្សាល្អ ធម្មតា រឺធ្លាក់ចុះតិចតួច គាត់មិនជឿទេ។ បើភាគថាមិនល្អឬកំពុងដាំក្បាលចុះវិញគាត់ជួលក្នុងតែម្ដង ហើយមានអ្នកចែកចាយនិងចូលមើលច្រើនណាស់។
អ្នកវិភាគសេដ្ឋកិច្ចនិយាយថា ទីផ្សារអចលនទ្រព្យកំពុងប៉ោងជិតផ្ទុះហើយ រហូតដល់ឆ្នាំ 2021 នេះ ក៏ឃើញមានអ្នកវិភាគសេដ្ឋកិច្ចខ្លះថា ទីផ្សារអចលនវត្ថុ ស្ថិតលើមាត់ជ្រោះនៃវិបត្តិជាដើម។
៦ អ្នកដែលរង់ចាំតម្លៃអចលនវត្ថុធ្លាក់ដល់បាត
ពួកគាត់តែងរង់ចាំដល់ពេលថ្ងៃ ដែលអចលនទ្រព្យធ្លាក់ដល់បាត ទើបទិញ តើអ្នកណាខ្លះដែលដឹងថា អចលនទ្រព្យនឹងធ្លាក់ដលើបាតនៅពេលណា សូម្បីតែអ្នកជំនាញ អ្នកវិនិយោគ ដែលមានបទពិសោធច្រើនឆ្នាំ ក៏បានត្រឹមស្មានប៉ុណ្ណោះ មិនប្រាកដជាដឹងថា អចលនទ្រព្យធ្លាក់ដល់បាត នៅពេលណានោះទេ ឬចុះថ្លៃដល់កម្រិតណាដែរ។
៧ អ្នកដែលចង់ទិញអចលនទ្រព្យដែលល្អឥតខ្ចោះ
សម្រាប់អ្នកទាំងនោះ គឺជាអ្នកដែលមានកញ្ចប់ថវិកាមានកំណត់ តែងតែចង់បានអចលនទ្រព្យដែលឥតខ្ចោះ ជាការពិតអ្នកណាក៏ចង់បានអចលនទ្រព្យ ដែលល្អឥតខ្ចោះល្អដែរ ដូចជាមានទីតាំងល្អ ទេសភាពស្អាត សំណង់រឹងមាំ មានគុណភាព ជិតតំបន់ពាណិជ្ជកម្ម អាចរកស៊ីបាន តម្លៃធូរ ប៉ុន្តែល្អគ្រប់ដប់ហើយ ធូរថ្លៃទៀត ពិតជាមិនមាននៅលើលោកនេះទេ៕