ដោយៈ ម៉ាលីស
ភ្នំពេញៈនៅកម្ពុជាសព្វថ្ងៃ គេបែងចែក ប្រភេទសេវាកម្មអចនវត្ថុជា៣ប្រភេទ ដែលបាននិងកំពុងដំណើរការយ៉ាងសកម្មនៅកម្ពុជា។
យោងតាមសៀវភៅ “វិថីអចលនទ្រព្យ” របស់ លោក គាម សៀកឡុង បានអោយដឹងថា ប្រភេទសេវាកម្ម អចលនវត្ថុ នីមួយៗមានដូចជា
ដោយៈ ម៉ាលីស
ភ្នំពេញៈនៅកម្ពុជាសព្វថ្ងៃ គេបែងចែក ប្រភេទសេវាកម្មអចនវត្ថុជា៣ប្រភេទ ដែលបាននិងកំពុងដំណើរការយ៉ាងសកម្មនៅកម្ពុជា។
យោងតាមសៀវភៅ “វិថីអចលនទ្រព្យ” របស់ លោក គាម សៀកឡុង បានអោយដឹងថា ប្រភេទសេវាកម្ម អចលនវត្ថុ នីមួយៗមានដូចជា
១ សេវាកម្មវាយតម្លៃ:
សំដៅដល់សេវាកម្ម ដែលធ្វើការវាយតម្លៃ ដើម្បីកំណត់តម្លៃលើទ្រព្យ និងអត្ថប្រយោជន៍ផ្សេងៗ ដែលតាំងនៅជាប់នឹងទ្រព្យនោះ ការវាយតម្លៃធ្វើឡើងដោយគោរពទៅតាមលក្ខខណ្ឌ ដូចមានកំណត់ ក្នុងលិខិតដែលផ្តល់អណត្តិតាមរយៈ ការចេញជារបាយការណ៍លាយលក្ខណ៍អក្សរដោយមាន បញ្ជាក់អំពីមតិយោបល់ របស់អ្នកវាយតម្លៃ ទៅលើលទ្ធផល នៃការវាយតម្លៃនោះ។
គោលបំណងនៃការវាយតម្លៃរួមមាន ទិញ លក់ គិតពន្ធ ទទួលប្រាក់កម្ចីពីធនាគារសំណង នៅពេល រដ្ឋដកហូតវិនិយោគនិងទទួលបន្ត។
២ សេវាកម្មភ្នាក់ងារអចលនវត្ថុ:
សំដៅដល់សេវាកម្ម ដែលធ្វើប្រតិបត្តិការលើអចលនវត្ថុ មានការទិញលក់ និងជួលអចលនវត្ថុ។
៣ សេវាកម្មគ្រប់គ្រងអចលនវត្ថុ:
សំដៅដល់សេវាកម្មដែលធ្វើការ គ្រប់គ្រងត្រួតពិនិត្យនិង ធ្វើប្រតិបត្តិការជួលអចលនវត្ថុទាំងឡាយណា ដែលមានលក្ខណៈដូចជា អគារស្នាក់នៅរួម បុរី អគារសហកម្មសិទ្ធិ និងអគារនឬមជ្ឈមណ្ឌលពាណិជ្ជកម្មជាដើម ក្នុងនាមនិងឬជំនួសម្ចាស់កម្មសិទ្ធិ អចលនវត្ថុនោះ ដែលទទួលបានមកវិញនូវថ្លៃសេវាវិជ្ជាជីវៈ។ ការគ្រប់គ្រងនេះ មិនរាប់បញ្ចូលការគ្រប់គ្រងលើអចលនវត្ថុ ដែលត្រូវធ្វើអាជីវកម្ម ជាសណ្ឋាគារ ផ្ទះសំណាក់ រោងចក្រកំពង់ផែ កន្លែងវាយកូនគោល ការដ្ឋានយកថ្ម រោងភាពយន្តពហុកីឡាដ្ឋាន មជ្ឈមណ្ឌលកីឡាមន្ទីរពេទ្យឡើយ។
ឧទាហរណ៍ ផ្ដល់សេវាគ្រប់គ្រងអគារសហកម្មសិទ្ធិ (ដែលយើងនិយមហៅថាខុនដូ) ណាមួយ រួមមានសេវាសន្តិសុខ ថែរទាំ និងសម្អាតចំណែករួម (ជណ្ដើរយន្ត កន្លែងហាត់ប្រាណ អាងហែលទឹក) និងប្រមូលប្រាក់ឈ្នួលប្រចាំខែ។ល៕