តើមានលុយប៉ុន្មានទើបអាចវិនិយោគលើអចលនទ្រព្យបាន?

0

ដោយ: ម៉ាលីស

ការវិនិយោគលើអចលនទ្រព្យ មានសារៈសំខានណាស់ ដែលសំខាន់ជាងនោះទៅទៀត គឺហិរញ្ញវត្ថុផ្ទាល់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតំរូវការ នៃការវិនិយោគអចលនទ្រព្យ ថាតើយើងគួរមានលុយប៉ុន្មានដែរ។
លោក គាម សៀកឡុង បានចែករំលែកចំនេះដឹងហិរញ្ញវត្ថុ សម្រាប់ការត្រៀមថវិការក្នុងការទិញអចលនទ្រព្យ ក្នុងសៀវភៅ “វិថីអចលនទ្រព្យ” ថា៖
បើទិញដីផ្ទះ និងខុនដូរ ដែលលក់បន្ត (secondary) ទាមទារ ឲ្យមានប្រាក់មួយចំនួន អាចចន្លោះពី 20 ទៅ 30 ភាគរយ នៃតម្លៃសរុប ហើយទឹកប្រាក់នៅសល់ចន្លោះពី៧០ ទៅ ៨ ភាគរយទៀត អាចខ្ចីពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។
បើទិញពីគម្រោងវិញដូចជាគម្រោងដីឡូតិ៍ ឬបុរីជាដើមបងប្អូន មានប្រាក់តិចតួចក៏អាចវិនិយោគបានដែរ។ គម្រោងខ្លះបង់រំលស់ 100% ដែលតម្រូវឱ្យបងមួយខែត្រឹមតែ៥០ដុល្លារឬមួយ១០០ដុល្លារ ឬ២០០ដុល្លារ ក៏មាន។ ដូចនេះការវិនិយោគលើអចលនទ្រព្យមិនចាំបាច់មានប្រាក់ច្រើននោះទេ។
ដើម្បីកាត់បន្ថយសម្ពាធហិរញ្ញវត្ថុនិងហានិភ័យផ្សេងៗ ទោះជាក្នុងករណី ដែលបងប្អូនបង់រំលស់ជាមួយនិងម្ចាស់គម្រោងក៏ដោយ បងប្អូនគួរ យកក្បួនធនាគារមកអនុវត្ត ទឹកប្រាក់បង់រំលោះប្រចាំខែលើអចលនវត្ថុគឺ កុំឲ្យលើសពី 50% នៃចំនូលសរុប (អាចជាប្រាក់ខែ រឺប្រាក់ចំណេញអាជីវកម្ម) ហើយ ៥០% ទៀតសម្រាប់ចំណាយ លើជីវភាពរស់នៅប្រចាំថ្ងៃ។
ឧទាហរណ៍ប្រសិនបើបងប្អូនធ្វើការពីរនាក់ប្ដីប្រពន្ធ បានប្រាក់ខែ១០០០ដុល្លារ ក្នុងមួយខែ ប្រាក់បង់រំលោះកុំឲ្យលើសពី៥០០ដុល្លារក្នុងមួយខែ។
ម្យ៉ាងទៀត ក្រៅពីលុយផ្ទាល់ខ្លួនយើងក៏អាចប្រមូលផ្ដុំគ្នាគៀងគរប្រភពទុន ហើយធ្វើការវិនិយោគជាក្រុម យើងគួរចាប់ផ្ដើមពីតូចទៅដើម្បីរៀនសូត្រនិងដកស្រង់បទពិសោធន៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here