ដោយគង់ សូរិយា
ភ្នំពេញ៖ ក្នុងគោលដៅលើកស្ទួយដល់ អជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជា ក្រុមហ៊ុន អនុស្សាបានរៀបចំការបង្ហាញ ផលិតដោយស្នាដៃកូនខ្មែរ នៅដើមខែកញ្ញាខាងមុខនេះ។
អគ្គនាយកនៃក្រុមហ៊ុនអនុស្សាលោកសេង ពិសិដ្ឋមានប្រសាសន៍ឲ្យដឹងក្នុងសន្និសីទសារព៌តមាននាព្រឹកថ្ងៃទី២៤ សីហានេះថា កម្មវិធីបង្ហាញអាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជា២០១៨ ក្នុងនឹងធ្វើឡើងក្នុងរយៈពេល២ថ្ងៃ ដោយចាប់ពីថ្ងៃទី ១ដល់ថ្ងៃទី២កញ្ញានៅមជ្ឈមណ្ឌលកោះពេជ្រ។ លោកបន្តថា ការរៀបចំនេះឡើងគឺដើម្បីជំរុញយីហោ(branding) អាជីវកម្មក្នុងស្រុក បង្កើនការលក់ ជំរុញការប្តោះប្តូរពាណិជ្ជកម្ម បង្កើនបណ្តាញទំនាក់ទំនង និងបង្កើតឱកាសទទួលបានការវិនិយោគ ពង្រីកអាជីវកម្មពីវិនិយោគិន និង ម្ចាស់ក្រុមហ៊ុនផ្សេងទៀត។






