ដីដែលមានហានិភ័យ៦ប្រភេទ

0

ដោយ: ម៉ាលីស

ភ្នំពេញ៖ យើងសង្កេតឃើញថាមានជម្លោះដីធ្លីកើតឡើងច្រើនណាស់ ដូច្នេះមុននឹងសម្រេចទិញលក់អចលនទ្រព្យណាមួយត្រូវសិក្សាស្វែងយល់លក្ខណៈច្បាប់ឲ្យបានច្បាស់លាស់។ ជាទូទៅប្រភេទដីដែលតែងតែមានហានិភ័យនោះរួមមាន៖

១ ដីមានទំនាស់

ដីមានទំនាស់ដូចជាដីដែលជាប់ជំពាក់មុនគ្នាដោយមានការកាន់កាប់មិនច្បាស់លាស់ភាគីពាក់ព័ន្ធកំពុងដណ្ដើមគ្នាចង់បានដឹងប្រុសគ្នាទៅដល់តុលាការដែលជាដីមានប្ដីកម្មគ្នានៅតុលាការមិនទាន់កាត់ក្ដីសម្រេចជាស្ថាពរថានរណាជាម្ចាស់កម្មសិទ្ធិប្រាកដដូច្នេះមុននឹងទិញត្រូវពិនិត្យផ្លូវច្បាប់ឲ្យបានច្បាស់លាស់ ដីទំនាស់អាជាដី ដែលជនទុច្ចរិតឃុបឃិតគ្នា និងអ្នកមានអំណាច ដូចជាអាជ្ញាធរភូមិឃុំស្រុកជាដើមធ្វើប្លង់ក្លែងក្លាយលក់ ឬអាចជាដីកេរដំណែលដែលចែកគ្នាមិនទាន់ដាច់ស្រេច រវាងបង និងប្អូន រវាងឪពុកនិងម្ដាយ និង កូនជាដើម អាចជាដីដែលម្ចាស់ដីកាន់កាប់បណ្ដោះអាសន្ន មករស់នៅដោយការរំលោភបំពានច្បាប់គ្មានការអនុញ្ញាតពីម្ចាស់ទឹកដី ពិតប្រាកដអាចជាដីសាធារណៈ ដោយម្ចាស់ដីចូលមកនៅគ្មានច្បាប់អនុញ្ញាត។

២ ដីមានប្លង់ក្លែងក្លាយ

ចូរប្រុងប្រយ័ត្នពិនិត្យឲ្យបានច្បាស់នូវដីដែលអ្នកទិញថាកើតអីនោះមានប្លង់ប្រភេទប្លង់រឹងឬប្លង់ទន់ហើយមានការទទួលស្គាល់ពីអាជ្ញាធរត្រឹមត្រូវឬទេ។

៣ ដីរបស់អ្នកមានអំណាច

ពេលខ្លះមនុស្សចង់បានដីតែពួកគេគ្មានព័ត៌មានច្បាស់លាស់រស់ដោយអំណាចពាក្យបញ្ចុះបញ្ចូលរបស់ជនទុច្ចរិតក៏សម្រេចចិត្តទិញដោយគ្មានការពិចារណា ទីបំផុតទិញប៉ះចំដីរបស់អ្នកមានអំណាច លទ្ធផលគឺត្រីរ៉ស់ក៏រួច ទន្សាយក៏រួចមានតែទឹកភ្នែកប៉ុណ្ណោះ។

៤ ដីគ្មានហាងឆេង

ដីដែលគ្មានហាងឆេងគឺជាដីដែលនៅជាយក្រុងឆ្ងាយដែរនឹងគ្មានការអភិវឌ្ឍទៅដល់ ដីដែលគ្មានប្រជាជនរស់នៅក្បែរតំបន់ដាច់ស្រយាល ដីដែលមិនអាចអាស្រ័យផលបានជាដើម កាលណាយើងទិញដីដែលគ្មានហុងស៊ុយឬហាងឆេង យើងកប់ទុកចោលនៅក្នុងដីនោះជាមិនខាន នេះបើយើងទិញដីក្នុងគោលបំណងលក់ទៅវិញដោយរំពឹងចំណេញនៅពេលខាងមុខឆាប់ៗ ជាពិសេសដីដែលអ្នកទិញហើយមិនយូរប៉ុន្មានក៏កើតមានវិបត្តិសេដ្ឋកិច្ចពិភពលោក ដែលជាកត្តាជះឥទ្ធិពល ដល់អចលនទ្រព្យរបស់អ្នក ដែលកត្តារាំងស្ទះនេះអាចមានរយៈពេល៣ទៅ៤ឆ្នាំទៅ ស្ថានភាពល្អប្រសើរឡើងវិញ ដូច្នេះមុននឹងទិញអចលនទ្រព្យលក់យកចំនេញ ក្នុងពេលឆាប់ៗណាមួយ ត្រូវសិក្សានិងស្រាវជ្រាវព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយជាមុនសិន។

៥ ដីចំណីផ្លូវ

ពេលខ្លះអ្នកទិញស្ទើរភ្លើងមិនចេះមើលសណ្ឋានដី នៅក្មេងសេចក្ដី មិនដឹងអ្វីទាំងអស់ ដឹងតែគេចង់បាន តែមិនចេះគិតមិនចេះមើល មិនចេះវិភាគ នូវគុណសម្បត្តិនិងគុណវិបត្តិរបស់ដីនោះ តាមលក្ខណៈផ្លូវច្បាប់ ធម្មតាទំហំនៃផ្លូវមួយៗជាទូទៅគេត្រូវវាស់ចេញពីទ្រូងផ្លូវ ចម្ងាយផ្លូវម្ខាង៧ម៉ែត្រចេញទាំងខាងទាំងសងខាង ប្រសិនបើអ្នកទិញដីដែលនៅជាប់និងផ្លូវ តែដីនោះជាដីចំណីផ្លូវហើយអ្នកមិនដឹងថាជាចំណីផ្លូវ ដោយយល់ថាដីល្អ ទីបំផុតអ្នកនឹងខាតជាក់ជាមិនខាន។

៦ ដីសម្បត្តិរបស់រដ្ឋ

ដីខ្លះជាដីរបស់រាស្ត្រ ឯដីខ្លះទៀតជាដីរបស់រដ្ឋ ដូច្នេះយើងជារាស្ត្រ មិនដឹងថាដីណាជាដីរបស់រដ្ឋទេ ក្រោយពីទិញរួចហើយស្រាប់តែរដ្ឋទៅអភិវឌ្ឍនៅតំបន់នោះដូច្នេះអ្នកដែលទឹកភ្នែកគឺអ្នកទិញហ្នឹងឯង។

និយាយឲ្យខ្លីងាយយល់គឺថាទន្ទឹមនឹងមានហានិភ័យក៏មានផលប្រយោជន៍ច្រើនដែរប្រសិនបើអ្នកទិញគ្រាន់តែប្រើគំនិតឈ្លាសវៃបន្តិចព្រោះឱកាសតែងបានមុខអ្នកដែលស្គាល់ឱកាស៕

LEAVE A REPLY

Please enter your comment!
Please enter your name here