ដោយ៖ សូរិយា
ភ្នំពេញ៖ ផ្លូវជាតិលេខ៥១ ដែលតភ្ជាប់ពីផ្លូវជាតិលេខ ៤ ត្រង់ចំនុចថ្នល់ទទឹងទៅផ្លូវជាតិលេខ៥ ត្រង់ចំនុចផ្សារឧដុង្គ ដែលមានប្រវែង ៣៧.៩៥ គីឡូម៉ែត្រនិងចំងាយប្រមាណជាង១៨គីឡូម៉ែត្រពីទីក្រុងភ្នំពេញ (គិតពីចោមចៅទៅផ្សារថ្នល់ទទឹង) កំពុងផ្លាស់ប្តូរមុខមាត់ថ្មីក្នុងវិស័យអចលនទ្រព្យ ជាពិសេសវិស័យដីធ្លី។ កំណើននៃវិស័យអចលនទ្រព្យនៅក្នុងតំបន់នេះ ដោយសារផ្លូវនេះនឹងជាផ្លូវក្រវ៉ាត់ក្រុងនិងជាផ្លូវយុទ្ធសាស្ត្រមួយសម្រាប់ជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញឆ្ពោះទៅកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។
នាពេលបច្ចុប្បន្ននេះ មានវិនិយោគិនជាច្រើនកំពុងសម្លឹងមើលពីសក្តានុពលនៃទីតាំងនិងចាប់ផ្តើមទិញដីក្នុងទ្រង់ទ្រាយធំសម្រាប់ការវិនិយោគ។ ក្នុងចំណោមក្រុមហ៊ុនវិនិយោគជាច្រើន ក្រុមហ៊ុន ខេ អេច លែន ក៏បានបោះទន់វិនិយោគនៅតំបន់ផ្លូវជាតិលេខ៥១ នេះដែរ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនខេ អេច លែន កំពុងវិនិយោគនិងអភិវឌ្ឍន៏គម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូចដែលជាគម្រោងទី៧របស់ខ្លួន មានទំហំរហូតដល់១០០ហិចតា។ គម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូច ជាគម្រោងអភិវឌ្ឍន៏ដីឡូតិ៏បែបកូនកាត់ ដែលមានទាំង ដីឡូតិ៏ ផ្ទះអាជីវកម្ម វីឡាទោល វីឡាកូនកាត់ មានការអភិវឌ្ឍន៏ជាតំបន់ពាណិជ្ជកម្មទាំង១០ និងផ្សារថែមទៀតផង។
ដើម្បីឆ្លើយតបតាមតម្រូវការរបស់អតិថិជន ដែលចង់វិនិយោគលើដីឡូតិ៏ និងលំនៅដ្ឋាននៅតំបន់ផ្លូវជាតិលេខ៥១នេះ ក្រុមហ៊ុន ខេអេច លែន បានប្រកាសបើកលក់ដីឡូតិ៏ប្លុកថ្មី ដែលមានចំនួនរហូតទៅដល់១០០០ឡូតិ៏បន្ថែមទៀត ចាប់ពីថ្ងៃទី៤ ខែវិច្ឆិកានេះតទៅ ដែលមានទីតាំងស្ថិតនៅផ្នែកខាងមុខនៃគម្រោង ជាប់និងផ្លូវទំហំ១៥ម៉ែត្រ ដែលជាផ្លូវមេបុកចូលពីផ្លូវរដ្ឋ ទល់មុខសាលាឃុំភ្នំតូចតែម្តង។
សម្រាប់បងប្អូនដែលចង់បានដីឡូតិ៏ មានទីតាំងល្អ មានការអភិវឌ្ឍន៍ច្បាស់លាស់ មានផលចំណេញឆាប់រហ័ស និង មានប្លង់កម្មសិទ្ធស្របច្បាប់សូមទំនាក់ទំនងមកក្រុមហ៊ុន ខេអេច លែន តាមរយៈ Facebook Page Kh Land Co., Ltd ឬតាមរយៈលេខទូរស័ព្ទលេខ 081 273 168 / 095 262 168៕