ចង់ទិញខុនដូចំណេញច្រើន ៤តំបន់ដែលមិនគួរមើលរំលង

0

ដោយ៖ សុផារី

ភ្នំពេញ៖ បើតាមការបញ្ជាក់របស់លោកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បច្ចុប្បន្នតំបន់ដែលមានការអភិវឌ្ឍខុនដូច្រើនជាងគេនិងមានសក្តានុពលជាងគេ គឺចំការមន ទន្លេបាសាក់ ទួលគោក ៧មករា។ លោកស្រីមានប្រសាសន៍ថា បច្ចុប្បន្ននេះតំបន់ទាំង៤នេះជាតំបន់ដែលពេញនិយមទាំងការអភិវឌ្ឍនិងការជួល ហើយហេដ្ឋារចនាសម្ព័ន្ធជុំវិញតំបន់នេះសម្បូរបែបនិងបណ្ដុំទៅដោយមន្ទីរពេទ្យ សាលារៀនជាច្រើន។

លោកស្រី អាន សុធីតា បានណែនាំថា វាមានកត្តាជាច្រើនច្រើនក្នុងការវិនិយោគលើខុនដូដើម្បីទទួលបានផលចំណេញច្រើន។ ក្នុងនោះ អ្នកវិនិយោគអាចចំណេញបានពីការជួល និងចំណេញពីការឡើងថ្លៃនៅខុនដូ ដែលផ្ដោតទៅលើទីតាំង គុណភាពគម្រោង design ភាពងាយស្រួលក្នុងការរស់នៅ។ គម្រោងទីមួយមានភាពខុសគ្នាប៉ុន្តែ គម្រោងនីមួយៗត្រូវបានបានរចនាផ្ដោតទៅលើ Target ថាតើគម្រោងនេះសម្រាប់ជួយឬសម្រាប់ការរស់នៅ។

តួយ៉ាង ប្រសិនបើគេទេឌីសាញសម្រាប់ជួលគេនឹងផ្ដោតទៅលើការជួលដែលជាជនជាតិបរទេសអញ្ចឹងអ្នកយល់ដែលជាជនជាតិបរទេសភាគច្រើននិយមការរស់នៅដែលមានអ្នកខុសគ្នាពីប្រជាជនខ្មែរយើង។ ប្រសិនបើគេឌីសាញសម្រាប់ការរស់នៅ គេនឹងមិនធ្វើអ្វីដែលមិនធំពេក ព្រោះថាជនជាតិបរទេសច្រើនតែគាត់ស្នាក់នៅគាត់ត្រូវការ private space អញ្ចឹងខុនដូគួរតែស្ថិតក្នុងទំហំ១០០ ទៅ ២០០ units ដែលតែងតែត្រូវបានគេអភិវឌ្ឍជាខុនដូកម្រិតខ្ពស់។ ប្រសិនបើអ្នកយកវិនិយោគខុនដូដោយផ្ដោតទៅលើការបានចំណូលពីការជួលគួរ ការវិនិយោគលើខុនដូដែលមានទីតាំងនៅកណ្ដាលក្រុង ជាខុនដូប្រភេទកម្រិតខ្ពស់។

ខុនដូនឹងមានតម្លៃកើនឡើងអាស្រ័យទៅតាមទីតាំងល្អគុណភាពល្អ និងការគ្រប់គ្រងល្អ។ ដោយឡែក ប្រសិនបើយើងវិនិយោគខុសគម្រោង វាអាចខាតទៅវិញក៏ថាបាន មានន័យថាគាត់បានរកស៊ីច្រើនឆ្នាំហើយតម្លៃនៅតែឬមានការធ្លាក់ចុះ។

លោកស្រីក៏បញ្ជាក់ផងដែរថា “មានរឿងជាច្រើនទាក់ទងនឹងការវិនិយោគខុនដូរហើយក៏មានហានិភ័យសម្រាប់ការវិនិយោគខុនដូផងដែរ។ ទីតាំង បទពិសោធន៍អ្នកអភិវឌ្ឍន៍ គុណភាពសំណង់ អ្នកសាងសង់ អ្វីដែលអ្នកអភិវឌ្ឍន៍ផ្តល់ឱ្យ សំខាន់បំផុតគឺការគ្រប់គ្រងខុនដូ នៅពេលអគារសាងសង់រួចរាល់ តើអ្នកណាជាអ្នកគ្រប់គ្រង ប្រាកដជាមានបញ្ហានាំឱ្យប៉ះពាល់ដល់គុណភាពតម្លៃរបស់ខុនដូផងដែរ”។

កន្លងមក CBRE ក៏បានបញ្ចេញអត្ថបទមួយណែនាំ ១០ ចំណុចដែលត្រូវមើល មុនពេលទិញខុនដូ ផងដែរ។ ក្នុងរបាយការណ៍នេះ អ្នកវិនិយោគ គួរតែមើលលើចំណុចទាំងនេះ ទីតាំង ប្រវត្តិក្រុមហ៊ុនអភិវឌ្ឍ ការគ្រប់គ្រងខុនដូ បរិក្ខារនិងការរចនា ភ្នាក់ងារអចលនទ្រព្យ ហិរញ្ញវត្ថុ អាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន រយៈពេល លទ្ធភាពលក់ចេញ និងទំហំ។

លោកស្រី អាន សុធីតា បានណែនាំថា “កុំទិញគម្រោងធំពេក កុំទិញគម្រោងតូចពេក គួរទិញគម្រោងល្មម សំដៅលើ ខុនដូដែលមានទំហំពី ២០០-៥០០ units។ បើតូចពេក មានការចំណាយលើការគ្រប់គ្រង តែប្រសិនបើធំពេក វាមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្តល់អនាម័យនិងការប្រើប្រាស់ facility ផ្សេងៗ បានគ្រប់គ្រាន់”។ អ្នកស្រីបានបន្តថា “ទោះយ៉ាងណាក្តី អ្នកនាងយល់ឃើញថា រាល់អ្នកអភិវឌ្ឍន៍សុទ្ធតែបានសិក្សារួមរាល់ហើយមុនអភិវឌ្ឍន៍ ថាតើគួរមាន facility អ្វីខ្លះ និងមានការគ្រប់គ្រាន់ទេសម្រាប់អ្នករស់នៅ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here