អ្នកជំនាញថាប្រជាជនកម្ពុជាមាននិន្នាការវិនិយោគលើខុនដូកាន់តែច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ

0

ដោយ៖ សុផារី

ភ្នំពេញ៖ ខុនដូជាពិសេសក្នុងរាជធានីភ្នំពេញក្នុងឆ្នាំ២០២១នេះមានការធ្លាក់ចុះ ជាពិសេសក្នុងត្រីមាសទី១ នៅត្រីមាសទី២។ ប៉ុន្តែយើងអាចមើលឃើញថាស្ថានការណ៍មានលក្ខណៈល្អប្រសើរឡើងវិញ ស្របពេលដែលនិន្នាការរបស់ប្រជាជនខ្មែរចាប់ផ្ដើមវិនិយោគទៅលើខុនដូច្រើនយ៉ាងណាបើប្រៀបធៀបទៅនឹងកាលពីបីឆ្នាំមុន។ នេះបើតាមការអះអាងរបស់លោកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia។

លោកស្រី អាន សុធីតា បានមានប្រសាសន៍ថា “ដោយសារឥឡូវទីផ្សារខុនដូផ្ដោតទៅលើប្រជាជនខ្មែរ ដូច្នេះអ្នកអភិវឌ្ឍន៍ចាប់ផ្តើមរៀបចំផែនការឱ្យអតិថិជនខ្មែរនិងវិនិយោគិនខ្មែរទិញខុនដូបាន មានដូចជា ការបង់ប្រាក់ដែលមានភាពងាយស្រួល ការជួយសម្រួលកម្ចីពីធនាគារ អញ្ចឹងឥឡូវអ្នកវិនិយោគទៅលើខុនដូអាចទទួលបាននូវកម្ចីពីធនាគារ ដែលវាខុសពីកាលពីរបីឆ្នាំមុន ដែលខុនដូមិនមានកម្ចីពីធនាគារទេ”។

មូលហេតុផ្សេងៗទៀតមានដូចជា ទីក្រុងត្រូវបានពង្រីក ការរស់នៅក្នុងខុនដូមានភាពងាយស្រួល ដោយសារខុនដូភាគច្រើនមានទីតាំងនៅក្នុងក្រុង ទំនើប តម្លៃសមរម្យ ដែលយើងអាចរកទិញបានក្នុងចន្លោះតម្លៃ៥ ម៉ឺនទៅ ១៥ម៉ឺនសម្រាប់ខុនដូមួយបន្ទប់ ដែលតម្លៃនេះមិនអាចស្វែងរកផ្ទះលំនៅដ្ឋានជាប់ដីក្នុងក្រុងបានទេ។

ការចេញចូលមានភាពងាយស្រួល មានបរិក្ខារស់នៅសព្វមុខនៅក្នុងខុនដូ មានភាពងាយស្រួលថែទាំ។ បើប្រៀបធៀបខុនដូជាមួយនឹងផ្ទាល់ដី គឺវាមានការចំណាយក្នុងការថែទាំតិចជាង មានភាពងាយស្រួល ជាពិសេសសម្រាប់គ្រួសារថ្មី។

ជាមួយគ្នានេះ លោក ខន គង្គា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ERA ក៏មានប្រសាសន៍ថា ប្រជាជនកម្ពុជាចាប់ផ្តើមមានការពេញនិយមទាំងការរស់នៅនិងការវិនិយោគ។ ដោយសារគាត់សម្លឹងមើលផលចំណេញបានពីការវិនិយោគលើខុនដូ និងភាពងាយស្រួលក្នុងការរស់នៅ ព្រោះខុនដូភាគច្រើនត្រូវបានសាងសង់ក្នុងទីតាំងល្អ ដែលបានជួយសម្រួលនិងផ្តល់ភាពដល់ការធ្វើដំណើរ ព្រមទាំងមាន Facility amenity ដែលផ្តល់ភាពងាយស្រួលដល់ការរស់នៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here