ដោយសហការី
ភ្នំពេញ៖ ផ្សារជីស៊ី អូរឫស្សីបាននាំមកជូននូវកាតសមាជិក VIP សម្រាប់ម្ចាស់តូបផ្សារជីស៊ី អូរឫស្សីទាំងអស់។ លោកកាំង នីន នាយកផ្នែកលក់នៃគម្រោងផ្សារជីស៊ី អូរឫស្សីបានមានប្រសាសន៍ថា “ផ្សារជីស៊ី អូរឫស្សីខុសប្លែកអំពីគម្រោងអភិវឌ្ឍដទៃទៀតដោយយើងព្យាយាមស្វែងរក និងនាំមកជូននូវមុខងារថ្មីៗបន្ថែមទៀតសម្រាប់ម្ចាស់តូបទាំងអស់”។
ផ្សារជីស៊ី អូរឫស្សីត្រូវបានរចនាឡើងប្លែកពីគេដោយបានរួមបញ្ចូលគ្នានូវរចនាបទដែលជាកម្ចីពី ប្រវត្តិសាស្រ្តផងដោយបម្លែងឲ្យទៅជារចនាបទទំនើប ប៉ុន្តែនៅរក្សាបាននូវស្ថាបត្យកម្មប្រពៃណីខ្មែរបុរាណ។ ផ្សារក្នុងស្រុកនេះត្រូវបានបង្កើតឡើងជាពិសេសស្របទៅតាមបរិបទរស់នៅនៃប្រជាជនក្នុងស្រុក បរិយាកាស និងឥរិយាបទអ្នកប្រើប្រាស់ ហើយការរចនាក៏បានយកចិត្តទុកដាក់លើដំណើរការនៃលំហូរខ្យល់ និងបែងចែកពន្លឺធម្មជាតិបានកាន់តែប្រសើរឡើង ដែលនេះជាកត្តាដ៏សំខាន់មួយសម្រាប់ធាតុអាកាសក្នុងតំបន់ត្រូពិច ក្នុងការធ្វើយ៉ាងណាឲ្យមានម្លប់ច្រើន និងការពារផ្នែកខាងក្នុងពីទឹកភ្លៀង។
នៅក្នុងថ្ងៃនេះផ្សារជីស៊ី អូរឫស្សីបាននាំមកនូវកាតសមាជិក VIP ដែលជាកាតត្រូវបានបង្កើតឡើងជាពិសេស សម្រាប់ម្ចាស់តូបទាំងអស់។ កាតសមាជិក VIP ជាអ្នកសម្របសម្រួលដល់ប្រតិបត្តិការរវាងម្ចាស់តូបទាំងអស់ និងក្រុមហ៊ុនគ្រប់គ្រងអាជីវកម្មឲ្យដំណើរការកាន់តែមានប្រសិទ្ធិភាព មានភាពប្រសើរឡើង និងពោរពេញដោយតម្លា ភាពផងដែរ។ លោកកាំង នីនបានបញ្ជាក់ថា សម្រាប់រាល់អតិថិជនទាំងអស់ដែលបានកក់តូបផ្សារជីស៊ី អូរឫស្សីនៅក្នុងអំឡុងព្រះរាជពិធីបុណ្យអុំទូករហូតដល់ចុងខែវិច្ឆិកានេះ នឹងទទួលបាននូវកាតសមាជិក VIP ផ្សារជីស៊ី អូរឫស្សីព្រមជាមួយ 500 ពិន្ទុរួចជាស្រេច។ ម្ចាស់តូបអាចប្រើប្រាស់ពិន្ទុនេះដើម្បីបង់តម្លៃសេវាគ្រប់គ្រង និតម្លៃចំណាយផ្សេងៗទៀតនាពេលអនាគត។ លោកកាំង នីនក៏បានបន្ថែមទៀតថា “ផ្សារជីស៊ី អូរឫស្សី ទទួលបាននូវការគាំទ្រដ៏ច្រើនលើសលប់ពីសំណាក់ប្រជាពលរដ្ឋកម្ពុជាចាប់ពីការបើកទទួលចុះឈ្មោះរើសតូបនៅក្នុងខែឧសភាមកដល់ពេលបច្ចុប្បន្ននេះ។ ក្រុមការងាររបស់យើងកំពុងតែបន្តធ្វើការស្វែងរក និងនាំមកជូននូវអត្ថប្រយោជន៍ដ៏ច្រើនលើសលប់ផ្សេងទៀតសម្រាប់ម្ចាស់តូបទាំងអស់”។ លោកបានសង្កត់ធ្ងន់ថា “ផ្សារជីស៊ី អូរឫស្សីមិនត្រឹមតែជាផ្សារបោះដុំប៉ុណ្ណោះទេ ក៏ប៉ុន្តែគឺជាទីកន្លែងដែលរក្សាទុកនូវទ្រព្យសម្បត្តិដ៏មានតម្លៃ បំផុតរបស់ប្រជាជនកម្ពុជា។ យើងរក្សារនូវទំនៀមទម្លាប់ ជំនឿ និងវប្បធម៌ពីអតីតកាលមកដល់បច្ចុប្បន្នកាល។ យើងព្យាយាមធ្វើជាអ្នកអភិវឌ្ឍដែលផ្ដល់នូវជំនួយឲ្យបានកាន់តែច្រើនទៅកាន់ម្ចាស់អាជីវកម្មទាំងអស់ឲ្យទទួលបានជោគជ័យ”។
ផ្សារជីស៊ី អូរឫស្សី បានផ្ដល់ជូននូវឱកាសវិនិយោគដែលមិនធ្លាប់មានពីមុនមក។ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2021 សម្រាប់រាល់អតិថិជនដែលកក់នូវតូបផ្សារចំនួន 2 យូនីត នឹងទទួលបានការរចនាប្រភេទ Diamond ដោយឥតគិតថ្លៃ ហើយសម្រាប់អ្នកកក់ 1 យូនីតក៏អាចទទួលបានការរចនាប្រភេទ Silver ព្រមជាមួយនឹង កាតសមាជិក VIP 500 ពិន្ទុរួចជាស្រេចទៀតផង។
សម្រាប់ព័ត៌មានលម្អិតពីផ្សារជីស៊ី អូរឫស្សីសូមចូលទៅកាន់ផេកហ្វេសប៊ុកផ្លូវការរបស់យើង៖
- GC Orussey Market – ផ្សារជីស៊ីអូរឫស្សី: https://www.facebook.com/gc.orusseymarket
- ឆាណែលតេលេក្រាម – https://t.me/GCOrusseyMarket
- លេខទូរស័ព្ទ និងតេលេក្រាម: 099 331015, 098 331015