ដោយៈជេស៊ីកា
ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោកច្រឹក សុខនីម បានមានប្រសាសន៍ឲ្យដឹងថា សកម្មភាពនៃការទិញ លក់ក្នុងវិស័យអចលទ្រព្យកំពុងមានការវិវត្តល្អប្រសើរ។
លោកបានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញ តេឡេក្រាមកាលពីថ្ងៃទី២២ វិច្ឆិកាកន្លងមកថា បច្ចុប្បន្នយើងមើលឃើញថា អ្នកនៅក្នុងវិស័យនេះ បានចាប់ផ្តើមមមាញឹកឡើងវិញ បន្ទាប់ពីរដ្ឋាភិបាលប្រកាសបើកប្រទេសឡើងវិញ ដោយមិនចាំបាច់ធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរជាតិ និងអន្តរជាតិ។
លោកបន្តថា “វិស័យនេះចាប់ផ្តើមមានសញ្ញាល្អ និងវិលត្រលប់ទៅរកភាពប្រក្រតីវិញនៅឆ្នាំ២០២២ ២០២៣ខាងមុខនេះ”។ លោកបន្តថា “សកម្មភាពដែលលេចធ្លោជាងគេក្នុងវិស័យអលនទ្រព្យ គឺការទិញលក់ដីធ្លីមានភាពមមាញឹកជាងគេ”។
លោកច្រឹក សុខនីមបានបន្តថា វិស័យអចលនទ្រព្យនឹងបន្តក្លាយជាមូលដ្ឋានស្នូល ដែលជួយលើកស្ទួយសេដ្ឋកិច្ចជាតិ សម្រាប់រយៈពេលវែងបន្តទៀត ខណៈអ្នកវិនិយោគចិនបាននិងកំពុងចាប់ផ្តើមវិល ត្រលប់មកកម្ពុជាបណ្តើរៗឡើងវិញហើយ។
លោកបន្តថា “អ្វីសំខាន់ដែលយើងឃើញនាពេលនេះ គឺប្រជាពលរដ្ឋបានធ្វើដំណើរដែលបាននាំាំឲ្យមានការកកស្ទះចរាចរណ៍៍ លើដងផ្លូវឡើងវិញហើយ”៕