ដោយៈគង់ សូរិយា
ភ្នំពេញៈ អគ្គនាយិកាក្រុមហ៊ុន Angel Realty និងជាទីប្រឹក្សាជាន់ខ្ពស់ក្រុមហ៊ុនហ៊ួត ជាគ្រុបបាន អ្នកនាងឆយ ហ្រ្វីដា ចូលរួមចចែករំលែកចំណេះដឹង បទពិសោធន៍នៃភាពជាអ្នកដឹកនាំក្នុងវិស័យអចលនទ្រព្យ និងអាជីវកម្មនានា។
ការចែករំលែកនេះ ធ្វើឡើងក្នុងកម្មវវិធីជួបជុំសមាជិកគ្រួសារហ៊ួត ជាទាំង៧៨សាខា នៅសណ្ឋាគារបុរីអង្គរខេត្តសៀមរាប កាលពីចុងសប្តាហ៍មុន ដោយមានការចូលរួមពីលោកឧកញ៉ាហ៊ួត ជាអគ្គនាយកក្រុមហ៊ុនហ៊ួត ជាគ្រុប និងលោកឃឹម ហ្វីណង់អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប។
អ្នកនាងឆយ ហ្រ្វីដា បានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាម នៅថ្ងៃទី២៣ វិច្ឆិកា ដោយបានលើកឡើងនូវភារតភាព ក្នុងការរួមរួមរបស់សមាជិក ក្រុមហ៊ុនហ៊ួត ជាគ្រុបទូទាំងប្រទេស ការដេញថ្លៃគំរោង និងការប្រកួតប្រជែងក្នុងការលក់អចលនទ្រព្យ និងគ្រឿងសំណង់។
អ្នកនាងបានបន្តថា “ការប្រើប្រាស់ពេលវេលាអោយមានតម្លៃ អោយមានប្រយោជន៍ គឺជាអ្វីដែល ខ្ញុំឈឺឆ្អាលចំពោះខ្លួនឯង និងអ្នកជុំវិញខ្លួន”។
ជាមួយគ្នានេះ អ្នកនាងឆយ ហ្រ្វីដា ក៏បានអរគុណនូវឱកាសដែលបានផ្តល់អោយ ការខិតខំ ប្រឹងប្រែងរបស់សមាជិក ក្រុមការងារជាគុណតម្លៃតែ១គត់ដែលថ្នាក់ដឹកនាំគ្រប់រូបចង់បាន។ រយះពេល៣ថ្ងៃពេញនៃការឈប់សំរាក យើងបានប្រជុំ ចែករំលែក រៀនសូត្រ លើកកម្ពស់ រវាងសមាជិក HC 78 សាខាទូទាំងប្រទេសទាំងមូលដើម្បីពង្រឹងអាជីវកម្មសារឡើងវិញ បន្ទាប់ពីវិប្បត្តិនេះមានវត្តមាន ហើយយើងកែប្រែការរស់នៅទាំងស្រុង។ យើងពង្រឹងការលក់គ្រឿងសំណង់ ការលក់អចលនទ្រព្យ ផ្អែកលើគោលការផលិតផលមានគុណភាពជូនអតិថិជន អ្នកលក់ចាំបាច់ត្រូវមានភាពស្មោះត្រង់ជានិច្ច។
អ្នកនាងបន្ថែមថា “សេចក្តីស្រលាញ់ សុច្ចភាព ភាតរភាព និរន្តភាព ឋិតក្នុងខ្លួនយើងទីនេះ។ ស្រលាញ់នូវអ្វីដែលយើងធ្វើ គឺការនឿយហត់មិនមានឡើយ”៕