ដោយៈគង់ សូរិយា
ភ្នំពេញៈ ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុតម្លៃជិត២០០០លានដុល្លារ ដែលស្ថិតក្នុងផែនការនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់១ ផ្លូវ១របស់ចិន បាននិងកំពុងសម្រេចបានវឌ្ឈនភាពយ៉ាងប្រសើរ ជាមួយនឹងការដាក់ឲ្យដំណើរការនៅឆ្នាំ២០២២ខាងមុខនេះ។
យោងតាមទំព័រផ្លូវការរបស់គំរោងសាងសង់ផ្លូវនេះ បានឲ្យដឹងថា ផ្លូវល្បឿនលឿនដំបូងគេនៅប្រទេសកម្ពុជា នឹងបើកដំណើរការក្នុងឆ្នាំក្រោយ។
ក្នុងល្បឿនលឿន ប្រើប្រាស់ផ្លូវល្បឿនលឿន ដោយសប្បាយរីករាយនឺងកាន់តែស្រលាញ់ផ្លូវល្បឿនលឿន។
ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុត្រៀមនឹងក្រាលស្រទាប់ជាន់ លើគេបង្អស់ហើយ ក្រាលដល់ស្រទាប់នេះ ហាក់ដូចជាផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុគឺជិតសាងសង់រួច។
ចេញជារូបរាង នេះគឺជាការចាប់ផ្តើមថ្មី ដែលអ្នកទាំងអស់គ្នាទន្ទឹមរង់ចាំជាយូរមកហើយ។
អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹងនាពេលកន្លងមកថា ក្រោយពេលសាងសង់ចប់ ផ្លូវនេះនឹងធ្វើរបងអមសងខាង ដែលមិនអនុញ្ញាត្តឲ្យមានការធ្វើដំណើរ ឬសត្វពាហនៈឆ្លងកាត់ឡើយ ត្បិតផ្លូវនេះនឹងអនុញ្ញាត្តឲ្យបើកបរក្នុងល្បឿនលឿន។
លោកបន្តថា “ផ្លូវនេះមានគុណភាពខ្ពស់ ធៀបជាមួយផ្លូវជាតិសំខាន់ៗដទៃទៀតនៅកម្ពុជា ដោយសារការចំណាយលើការស្ថាបនាផ្លូវនេះ អស់ទឹកប្រាក់ច្រើនណាស់”៕