ទីក្រុងសេអ៊ូល៖ ឯកអគ្គរាជទូតប្រចាំនៅសាធារណរដ្ឋកូរ៉េខាងត្បូង ឯកឧត្តម ឡុង ឌីម៉ង់ បានសរសេរលើបណ្តាញសង្គមFacebook ផ្លូវការរបស់ខ្លួននៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០១៧ នេះ ថា ជើងហោះហើរដែលភ្ជាប់កម្ពុជាជាមួយនឹងកូរ៉េខាងត្បូងនឹងកើនឡើងបន្ថែមទៀតពីបច្ចុប្បន្នដែលមានចំនួន ៣១ជើងក្នុងមួយសប្តាហ៏ បន្ទាប់ពីដំណើរការក្រុមហ៊ុនយន្តហោះថ្មី Lanmei Airline ដែលជាការឆ្លើយតបនឹងគោលនយោបាយបើកចំហរជើងមេឃរបស់រាជរដ្ឋាភិបាលយើង សម្តៅកំណើនភ្ញៀវទេសចរណ៏ឲ្យបានតាមការគ្រោងទុក ៧លាននាក់ក្នុងឆ្នាំ២០២០។

ឯកឧត្តមបានសរសេរបន្តថា ក្រុមហ៊ុនកាន់តែច្រើនការប្រកួតប្រជែងតម្លៃកាន់តែថោក តែសម្រាប់មន្ត្រីស្ថានទូតនឹងត្រូវបានទទួលតម្លៃពិសេសគឺថ្លៃជាងគេបីដង ព្រោះបើមិនអញ្ចឹងទេសុំច្បាប់ទៅលេងស្រុកអស់ អត់អ្នកធ្វើការ!!!
ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋប្រទេសកូរ៉េប្រចាំនៅកម្ពុជា ឯកឧត្តម Kim Weon- Jin បានថ្លែងនៅក្នុងពិធីគំរប់ខួបលើទី ២០ នៃទំនាក់ទំនងរវាងប្រទេសកូរ៉េ និងកម្ពុជាកាលពីលអំឡុងខែតុលា ឆ្នាំ ២០១៧កន្លងទៅនេះថា ក្នុងមួយឆ្នាំៗទេសចរណ៍ជាជនជាតិកូរ៉េបានមកលេងកម្សាន្តក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងតំបន់រម្មណីយដ្ឋានក្នុងទីដីអង្គរមានប្រមាណជាង ៤សែន នាក់។
-->

ឯកអគ្គរដ្ឋទូតរូបនេះបានលើកឡើងថែមទៀតថា ប្រទេសទាំងពីរក៏មានជើងហោះហើរ១៨ ជើង ហោះហើរត្រង ពីប្រទេសកូរ៉េ មកកម្ពុជា ពីកម្ពុជាទៅកាន់ប្រទេសកូរ៉េរៀងរាល់សប្តាហ៍ ។ ការនេះបានបង្ហាញពីកាពង្រីកពីការរផ្លាស់ប្តូររវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តមថា ប្រទេសទាំងពីរបានធ្វើអោយទំនាក់ទំនងទាំងនយោបាយ និង និងសេដ្ឋកិច្ចមានការរីកចម្រើនខ្លាំងក្នុងរយៈពេល ២០ កន្លងទៅនេះ ក្នុងនោះ មានក្រុមហ៊ុនកូរ៉េ បានមកវិនិយោគប្រមាណជា ជាង ១ ពាន់ក្រុមហ៊ុន និងស្វែងរកឪកាសវិនិយោគក្នុងប្រទេសកម្ពុជា។ យ៉ាងណាក៏ដោយប្រទេសកូរ៉េបានជួយអភិវឌ្ឍន៍ និងគាំទ្រដល់រដ្ឋាភិបាលកម្ពុជាអោយសម្រេចគោលដៅអភិវឌ្ឍន៍ជាតិផងដែរ។

ឯកឧត្តម Kim Weon- Jin បញ្ជាក់ថា ទំនាក់ទំនង ប្រទេសកម្ពុជា និងកូរ៉េ ២០ ឆ្នាំ មកនេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការផ្តល់អោយប្រទេសទាំងពីរមានភាពរឹងមាំងកាន់តែខ្លាំងក្លា ដែលបណ្តុះផ្នត់គំនិតអោយប្រជាជននៃទាំងទាំងពីរមានមិត្តភាពកក់ក្តៅបំផុត។

ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ធ្លាប់បានថ្លែងដែរថា ប្រទេសកម្ពុជា និងប្រទេសកូរ៉េបានពង្រីទំនងកាន់តែស្អិតរមួតស្ទើតែគ្រប់វិស័យ។ ជាមួយគ្នានេះដែទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងរហូតដល់ ៦ រយលានដុល្លារ។
ឯកឧត្តម បន្ថែមថា ទំនាក់ទំនងរវាងប្រទេសទាំងពីមានការវិវឌ្ឍន៍ពីថ្ងៃទៅ មួយថ្ងៃដោយបានផ្លាស់ប្តូរទេសចរណ៍ទៅវិញទៅហើយក្នុងនោះទេសចរណ័កូរ៉េបានមកជាច្រើនក្នុងប្រទេសម្ពុជា ហើយកាលពីឆ្នាំ ២០១៦ កន្លងទៅនេះ ប្រទេសកូរ៉េបានទទួលពលកររបស់ប្រទេសកម្ពុជាប្រមាណ៧ ម៉ឺននាក់អោយធ្វើការ រហូតមកដល់ពេលនេះមានពលករខ្មែររាប់សែននាក់បាននឹងកំពុងធ្វើការនៅក្នុងប្រទេសកូរ៉េ៕