ដោយៈវឌ្ឍនៈ
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបានអភិវឌ្ឍន៍ និងសាងសង់ផ្លូវជាច្រើនខ្សែចេញពីរាជធានីភ្នំពេញ ទៅបណ្ដាខេត្តនិងចេញពីបណ្ដាខេត្ត ទៅបណ្ដាខេត្តផ្សេងទៀត ក្នុងនោះផ្លូវជាតិសំខាន់ៗជាច្រើន ក៏ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំពុងជួសជុលនិងលើកកម្ពស់ជាថ្មី។

ដោយៈវឌ្ឍនៈ
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបានអភិវឌ្ឍន៍ និងសាងសង់ផ្លូវជាច្រើនខ្សែចេញពីរាជធានីភ្នំពេញ ទៅបណ្ដាខេត្តនិងចេញពីបណ្ដាខេត្ត ទៅបណ្ដាខេត្តផ្សេងទៀត ក្នុងនោះផ្លូវជាតិសំខាន់ៗជាច្រើន ក៏ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំពុងជួសជុលនិងលើកកម្ពស់ជាថ្មី។

ថ្ងៃនេះ គេហទំព័រ Property Area នឹងលើកយកផ្លូវជាតិ ដែលវែងនិងមានសារសំខាន់ជាងគេក្នុងប្រទេសកម្ពុជា។
តាមពិតទៅផ្លូវជាតិ ដែលរាជរដ្ឋាភិបាលបានសាងសង់ សុទ្ធតែមានសារសំខាន់ក្នុងការតភ្ជាប់ សម្រាប់ដឹកកសិផលរបស់កសិករ និងសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរផងដែរ ប៉ុន្តែយើងក្រលេកទៅមើលផ្លូវជាតិលេខ៥ គឺជាផ្លូវដែលមានប្រវែងវែងជាងគេក្នុងប្រទេ សកម្ពុជា និងឆ្លងកាត់បណ្តាខេត្តជាច្រើនផងដែរ។
ផ្លូវជាតិលេខ៥តភ្ជាប់ពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តកំពង់ ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងទៅកាន់ខេត្តបន្ទាយមានជ័យ ។ ផ្លូវនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាជួសជុលនិងលើកកម្ពស់ជាថ្មី ដើម្បីឱ្យកាន់តែងាយស្រួលក្នុងការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ក្រុមអ្នកដឹកជញ្ជូនទំនិញផងផដែរ ។
លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កន្លងមកក៏បានឱ្យផងដែរថា ផ្លូវជាតិលេខ៥ជាផ្លូវដែលតភ្ជាប់ពីប្រទេសចិន មកកម្ពុជានិងបន្តទៅប្រទេសវៀតណាម ដោយចេញពីចិន ឆ្លងកាត់ប្រទេសមីយ៉ាន់ម៉ា ឆ្លងកាត់ប្រទេសថៃ មកដល់កម្ពុជា និងបន្តទៅប្រទេសវៀតណាម ដែលធ្វើឱ្យផ្លូវនេះគេហៅថាផ្លូវអាស៊ាន ហាយវេ ។
លោកបន្តថា “ផ្លូវជាតិលេខ៥គឺជាឆ្អឹងខ្នង ដ៏សំខាន់របស់ប្រទេសកម្ពុជា ដូច្នេះទើបបច្ចុប្បន្ននេះ ផ្លូវលេខ៥យើងបានអភិវឌ្ឍន៍ពី២គន្លងទៅ៤គន្លង ពីភ្នំពេញទៅព្រែកក្ដាម និងពង្រីកបន្ថែមទៀតពីព្រែកក្ដាមតទៅ”។
បើតាមរដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូនរូបនេះឱ្យដឹងថា ក្រៅពីផ្លូវលេខ៥មួយខ្សែនេះ កម្ពុជាក៏បាននិងកំពុងសាងសង់ជាថ្មី ក្រោមហិរញ្ញប្បទានរបស់រដ្ឋាភិបាលជប៉ុន ដែលមានទំហំទឹកប្រាក់៥០០០លានដុល្លារអាមេរិក។

ជាមួយគ្នានេះ ក្រសួងក៏បាននិងកំពុងលើកកម្ពស់ផ្លូវជាងចំនួន៩ទៀត រួមមានផ្លូវជាងលេខ១ ពីភ្នំពេញស្វាយរៀងបាវិត ផ្លូវជាតិលេខ២ភ្នំពេញតាកែវ ផ្លូវជាតិលេខ៣ភ្នំពេញកំពត ផ្លូវជាតិលេខ៤ ភ្នំពេញ ខេត្តព្រះសីហនុ ផ្លូវជាតិលេខ៦ ភ្នំពេញ កំពង់ចាម កំពង់ធំ សៀមរាប ផ្លូវជាតិលេខ៧ ស្គន់-កំពង់ចាមត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង ផ្លូវជាតិលេខ៨ពីព្រែកតាមាក់ទៅក្រែក លេខ៩ ស្ទឹងត្រែង ព្រះវិហារនិងលេខ១០ តភ្ជាប់ស្រុកសំឡូត វាលវែង មុនឆ្ពោះទៅកាន់ខេត្តកោះកុង៕