ដោយៈគង់ សិរីជេស៊ីកា
កំពតៈ គំរោងដីឡូត៍លំហែរកាយ ដែលផ្តោតលើភាពបៃតង ផាសុខភាពដល់ការរស់នៅ ដែលបានបោះទុនវិនិយោគ១០លានដុល្លារអាមេរិក បានបញ្ចប់ការលក់គំរោងទី១របស់ខ្លួនជាផ្លូវការនៅថ្ងៃនេះហើយ។
លោក Cooler Tan អគ្គនាយកក្រុមហ៊ុន Youngsia Real Estate បានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាមកាលពីរាត្រីថ្ងៃទី២៩ វិច្ឆិកាកន្លងមកថា ជាមួយនឹងភាពជោគជ័យនេះ យើងទទួលបានការគាំទ្រ ដល់ការវិនិយោគដីឡូត៍លំហែរកាយទី២ ទី៣ ទី៤ និងបន្តបន្ទាប់ទៀត ដើម្បីផ្តល់នូវស្តង់ដាដីឡូត៍មួយ ដែលមានសណ្ឋានជាដីលំហែរពិតប្រាកដ និងផ្តល់ឲ្យអ្នកវិនិយោគនូវទីតាំង និងគំរោងមួយដែលពួកគេចង់បាន និងសាងសង់ផ្ទះលំហែរកាយសម្រាប់ក្រុមគ្រួសាររបស់ពួកគេ។
លោកបន្តថា “ហេតុផលដែលខ្ញុំសម្រេចចិត្ត វិនិយោគនៅតំបន់ឆ្នេរមួយនេះ ដោយសារខេត្តកំពត ចាប់ផ្តើមលេចធ្លោខ្លាំងលើវិស័យទេសចរណ៍ ជាហេតុធ្វើអោយខេត្តនេះទទួលបានការចាប់អារម្មណ៏ខ្លាំងពីវិនិយោគគិនក្នុង និងក្រៅប្រទេស ទោះក្នុងកាលៈទេសៈវិបត្ត COVID ក៏ដោយ”។ លោកបន្តថា “ក្នុងស្ថានភាពលំបាក ព្រោះកូវីដ១៩ ក៏ខេត្តនេះនៅមានវិនិយោគគិនជាតិ និងអន្តរជាតិចូលវិនិយោគគម្រោងជាច្រើន ឯមួយចំនួនធំទៀតបានដុតដៃដុតជើង ទិញដីទុកចំណេញនៅពេលក្រោយ”។
លោក Cooler Tan បានបន្តទៀតថា នេះជាពេលវេលាដ៍ល្អបំផុត សំរាប់ប្រជាពលរដ្ឋខ្មែរ ដែលចង់វិនិយោគលើវិស័អចលនទ្រព្យ ក្នុងខេត្តកំពត ជាពិសេសគឺដីលំហែរតែម្តង ផលវិនិយោគនិងទទួលបានយ៉ាងល្អក្នុងរយៈពេលដ៍ខ្លីខាងមុខនេះ។ លោកបន្តថា គម្រោង Bokor Land ជាគម្រោងដីឡូតិ៍ប្រភេតលំហែរ ដែលល្អផ្តាច់គេក្នុងខេត្តកំពត ដោយគម្រោង ប្រកាន់ភ្ជាប់នូវទស្សនវិស័យធំៗគឺ ធ្វើអោយល្អ ធ្វើអោយស្អាត ធ្វើអោយលឿន អតិថិជនទិញដីរួចអាចធ្វើផ្ទះលំហែរស្នាកនៅបានភ្លាមៗ ។
លោកបន្តទៀតថា ដោយសារគម្រោង Bokor Land ជាគម្រោងធ្វើពិត អភិវឌ្ឈន៏ពិត អភិវឌ្ឈន៏លឿន ដូចនេះហើយទើបគម្រោងរបស់យើង មានកាគាំទ្រខ្លាំងពីអតិថិជនគម្រោងថ្មីៗ បានបើកលក់ជាបន្តបន្ទាប់ទៀត ទាំងទេសភាព សោភណ្ឌ័ភាព បរិយាកាស ទីតាំង និង ហេថារចនាសម្ព័ប្ធ សុទ្ធតែឆ្នៃឡើងយ៉ាងពិសេស និងប្រកបដោយគុណភាពខ្ពស់។
លោក Cooler Tan បានចង្អុលបង្ហាញថា “ចង់វិនិយោគដីអោយបានចំណេញ ដីដែលមានគុណតំលៃខ្ពស់ សូមកុំភ្លាចគម្រោង Bokor Land”៕