តោះទៅទស្សនាអាគារដ៏មហស្ចារ្យចំនួន៨ នឹងរះឡើងក្នុងតំបន់អាស៊ាន

0

បុរស វុត្ថា

ភ្នំពេញ៖ ស្របពេលដែលមានការប្រកួតប្រជែង ក្នុងការសាងសង់អគារខ្ពស់ៗនៅលើពិភពលោក ដើម្បីទាក់ទាញភ្ញៀវទេចរណ៍ និងអ្នកវិនិយោទុនអន្តរជាតិនោះ នៅក្នុងប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ានក៏នឹងមានអាគារខ្ពស់ៗចំនួន៨ នឹងរះឡើងនាពេលអានាគតដខ្លីខាងមុខ ដើម្បីប្រកួតប្រជែងផ្នែកពាណិជ្ជកម្ម និងទាក់ទាញអ្នកវិនិយោគទុន ក្នុងនោះក៏មានអគារខ្ពស់នៅក្នុងប្រទេសកម្ពុជាមួយដែរ។

គេហទំព័ត៌ Property Area Asia ​នឹងនាំលោកអ្នកទៅមើលគំរោងដ៏មហិមាខាងលើនេះ។

.អគារ TRADEWINDS SQUARE TOWER

អគារនេះ គ្រោងនឹងសាងសង់ចំកណ្តាលបេះដូងនៃទីក្រុងពាណិជ្ជកម្ម Kuala Lumpur នៅក្នុងប្រទេសម៉ាឡេស៊ី ដែលមានកំពស់៧៧៥ ម៉ែត្រ ។  អគារ Trade winds Square ត្រូវបានគេកំណត់សាងសង់ក្នុងទីតាំងយុទ្ធសាស្ត្ររបស់      រដ្ឋាភិបាលរបស់ប្រទេសមាឡេស៊ី ដែលបានរៀបចំការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីរបស់ទីក្រុង Kuala Lumpur ហើយអគារមួយនេះ វានឹងជួយអោយមានការទាក់ទាញថ្មី និងផ្លាស់ប្តូរមុខមាត់មួយទៀតរបស់ទីក្រុង ជាពិសេស វានឹងក្លាយជាកន្លែងទំនាក់ទំនង​ នៃការធ្វើទំនើបកម្មយ៉ាងលឿនផងដែរ។

២ អគារ JAKARTA SIGNATURE TOWER

អគារSignature Tower គឺជាអគារខ្ពស់កប់ពពកដែលមានកម្ពស់៦៣៨ម៉ែត្រ ដែលគ្រោងនឹងសាងសង់ទីក្រុង JAKARTA ប្រទេសឥណ្ឌូនេស៊ី។ អគារនេះត្រូវបានរចនាឡើងដោយ លោក Smallwood Reynolds  Stewart និង ក្រុមហ៊ុន Stewart Associates ។ នៅពេលសាងសង់រួចរាល់ អគារនេះត្រូវបានគេរំពឹងថានឹងក្លាយជាអគារខ្ពស់ជាងគេនៅអាស៊ីអាគ្នេយ៍ និងអាចជាអគារខ្ពស់ក្នុងលំដាន់ទី៥ នៅលើពិភពលោក។            អគារ Signature Tower ស្ថិតនៅសង្កាត់ Sudirman Central Business Tower នឹងក្លាយទៅជាចំណុចក   ណ្តាលនៃតំបន់នេះ ព្រមទាំងង្កើតបាននូវស្តង់ដារថី្មមួយទៀត ក្នុងការអភិវឌ្ឍដ៏ប្រណីតក្នុងប្រទេសឥណ្ឌូនេស៊ី។

៣ អគារ MERDEKA PNB 118

            អគារMERDEKA PNB 118  គ្រោងនឹងសាងសង់ក្នុងកម្ពស់ ប្រមាណជា៦៨២ ម៉ែត្រ ស្មើនឹងកំពស់១១៨​ជាន់ វាននឹងក្លាយជាអគារខ្ពស់បំផុតរបស់ប្រទេសម៉ាឡេស៊ី និងជាអគារខ្ពស់ជាងគេលំដាប់ទី៣ នៅលើពិភពលោក។ អគារនេះ ត្រូវបានគេរំពឹងថានឹងសាងសង់ឡើងនៅក្នុងឆ្នាំ ២០១៨-២០១៩ ។ អគារនេះផងដែគេគ្រោងសាងសង់នៅលើភ្នំមួយនៅភាគខាងត្បូងនៃទីក្រុងចាស់នៃក្រុងគួឡាឡាំពួ ។ អាគារដែលខ្ពស់លំដាប់ពិភពលោកមួយនេះ មានទាំងកន្លែងស្នាក់នៅ សណ្ឋាគារ និងការិយាល័យធ្វើការដ៏ប្រណីត។

អគារ Merdeka PNB118 គ្រោងសាងសង់ដោយ​ក្រុមហ៊ុន Permodalan Nasional Berhad (PNB) ដែលជាក្រុមហ៊ុនគ្រប់គ្រងមូលនិធិធំជាងគេរបស់ម៉ាឡេស៊ី ក្នុងកំពស់១១៨ ជាន់ នឹងមានកម្ពស់ខ្ពស់ជាងអគារភ្លោះ Petronas ចំនួន៨៨ជាន់។ វាត្រូវបានគេរំពឹងថានឹងសាងសង់បញ្ចប់នៅក្នុងឆ្នាំ២០២០ ហើយក្លាយជាអាគារខ្ពស់ជាងគេនៅក្នុងប្រទេសនិងអាស៊ីអាគ្នេយ៍។

.អគារ RAMA IX SUPER POWER

អគារ RAMA IX SUPER POWER  បាននឹងកំពុងសាងសង់ក្នុងកំពស់៦១៥ ម៉ែត្រ ក្នុងទីក្រុងបាងកករបស់ប្រទេសថៃ។ នៅពេលសាងសង់រួចរាល់ អគារនេះនឹងក្លាយជាអគារខ្ពស់ជាងគេនៅក្នុងប្រទេសថៃ បើប្រៀបធៀបទៅនឹងអគារ MahaNakhon។

. អគារ THAI BOON ROONG TWIN TOWER

អគារ THAI BOON ROONG TWIN TOWER ស្ថិតនៅទីក្រុងភ្នំពេញប្រទេសកម្ពុជា។ អគារនេះ មានកំពស់៥៥០  ម៉ែត្រ មានកំពស់១៣៣ជាន់ ស្ថិតនៅក្នុងរាជធានីភ្នំពេញប្រទេសកម្ពុជា។ ​ តម្លៃគម្រោងសាងសង់នៃអគារចន្លោះពី២១០០លានដុល្លារអាមេរិក។អាគារនេះអាចនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០១៨ ដោយក្រុមហ៊ុនTHAI BUNRONG និងក្រុមហ៊ុនមកពីប្រទេសចិន។

អាគារនេះនឹងជាផ្នែកមួយនៃមជ្ឈមណ្ឌលពាណិជ្ជកម្មធំជាងគេនៅតំបន់អាស៊ាន នៅពេលសាងសង់រួច ដោយសារ​អាគារនេះជាប្រភេទអាគារភ្លោះ និងមានអាគារកប់ពពកកំពស់៤៥ជាន់ចំនួន៤ទៀតនៅជុំវិញ។ អាគារនេះជាមជ្ឈមណ្ឌល ពាណិជ្ជកម្ម និងលំនៅដ្ឋានធំជាងគេក្នុងអាស៊ាន ដោយរួមបញ្ចូលផ្សារទំនើប អាគារការិយាល័យ អាផាតម៉ិន ខុនដូលំដាប់ អន្តរជាតិ សណ្ឋាគារកម្រិតផ្កាយ៦ និងសេវាកម្មកំសាន្តដ៏អស្ចារ្យជាច្រើនទៀត។

. អគារ PERTAMINA ENERGY TOWER

            អគារ PERTAMINA ENERGY TOWER  មានកម្ពស់៥៣០ម៉ែត្រ បាននិងកំពុងសាងសង់នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលមើលទៅវាមានភាពអស្ចារ្យលេចធ្លោក្នុងទីក្រុង JAKARTA ហើយវាក្លាយជាភាពទាក់ទាញថ្មីមួយទៀត ដែលទីក្រុងមាន​ប្រជាជនរស់នៅ១៥លាននាក់នេះ។ អគារនេះគ្រោងបញ្ចប់នៅឆ្នាំ ២០២០ខាងមុខ ដែលក្នុងគម្រោងខ្នាតធំនេះមានសាលសម្តែងដែលអាចដាក់កៅអីចំនួន2ពាន់កន្លែង និងសាលតាំងពិព៌ណ  វិហារសាសនាឥស្លាម និងរោងចក្រផលិតថាមពល និង អគារការិយាល័យ។

          ៧.អគារ LANDMARK 81

Vincom Landmark 81 គឺជាអគារដ៏ប្រណីត ដែលកំពុងសាងសង់នៅទីក្រុងហូជីមិញប្រទេសវៀតណាម។ប៉មធំនៃអគារនេះ នឹងមានតែមួយគត់ ដែលប្រើប្រាស់បរិក្ខារដ៏ប្រណិតរបស់ខ្លួននៅប្រទេសវៀតណាម និងជានិមិត្តរូបនៃកំណើននិងវិបុលភាពនៅក្នុងប្រទេស។ វានឹងមានសណ្ឋាគារ ផ្ទះល្វែង និងកន្លែងលក់ឥវាន់ផ្សេងៗ។

. អគារ BANGKOK OBSERVATION TOWER

អគារ BANGKOK OBSERVATION TOWER គ្រោងសាងសង់ក្នុងកំពស់៤៥៩ម៉ែត្រ ក្នុងទីក្រុងបាងកកប្រទេសថៃ។ អគារនេះនឹងក្លាយជាអគារដំបូងបង្អស់នៅក្នុងទីក្រុង ដើម្បីទាក់ទាញភ្ញៀវទេសចរអោយមកលេងកម្សាន្ត។ អគារនេះផងដែរ​នឹងបង្ហាញពីគម្រោងរបស់ព្រះមហាក្សត្រថៃ Bhumibol Adulyadej ក្នុងចំណោមអគារដទៃទៀត។

យោងតាមទិន្នន័យរបស់ Global Tall Building Database នៃ ក្រុមប្រឹក្សាអគារខ្ពស់  និងលំនៅដ្ឋាននៅតាមទីប្រជុំជន (CTBUH) បានបញ្ចេញរបាយការណ៍ចុងក្រោយស្តីពីអាគារខ្ពស់ ការអភិវឌ្ឍទីក្រុង និងការសាងសង់ប្រកបដោយនិរន្តរភាពនៅជុំវិញពិភពលោកនេះ មានអាគារខ្ពស់បំផុតចំនួន ១០០ ដែលបានជាប់ក្នុងតារាងកំពូលរបស់ពិភពលោក (Height to Architectural Top list) ៕

LEAVE A REPLY

Please enter your comment!
Please enter your name here