ដោយៈ សហការី
ភ្នំពេញៈ ក្រុមហ៊ុនអចលនទ្រព្យជាច្រើនបានបង្កើតឡើង និងរីកចម្រើន និងខ្លះទៀតប្រឈមនឹងបញ្ហាជាច្រើន ប៉ុន្តែក្រុមហ៊ុនKey Real Estateបានទទួលនូវភាពរីកចម្រើន ដែលអាចពង្រីកទាំងសេវាកម្ម ធនធានមនុស្ស និងបានក្លាយជាក្រុមហ៊ុនអភិវឌ្ឃន៍អចលនទ្រព្យផងដែរ។

ដោយៈ សហការី
ភ្នំពេញៈ ក្រុមហ៊ុនអចលនទ្រព្យជាច្រើនបានបង្កើតឡើង និងរីកចម្រើន និងខ្លះទៀតប្រឈមនឹងបញ្ហាជាច្រើន ប៉ុន្តែក្រុមហ៊ុនKey Real Estateបានទទួលនូវភាពរីកចម្រើន ដែលអាចពង្រីកទាំងសេវាកម្ម ធនធានមនុស្ស និងបានក្លាយជាក្រុមហ៊ុនអភិវឌ្ឃន៍អចលនទ្រព្យផងដែរ។

ថ្ងៃនេះពីគេហទំព័រPropertyarea.asia បានជួបជជែកតាមបណ្តាញតេឡេក្រាមជាមួយលោកKevin Limប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនKey ពិភាក្សាពីការវិវត្តមួយចំនួនរបស់ក្រុមហ៊ុននេះ។
តើក្រុមហ៊ុនKey Real Estateបានបើកដំណើរការពីឆ្នាំណា?
ក្រុមហ៊ុន Key Real Estate Co.,Ltd (ឃី) ជាក្រុមហ៊ុនផ្តល់នូវ
គ្រប់សេវាកម្មអចលនទ្រព្យ និងទទួលបានអាជ្ញាប័ណ្ណពីក្រសួងពាក់ព័ន្ធតាំងពីឆ្នាំ២០១០។ ក្រុមហ៊ុនបានចាប់ផ្តើមសេវាអាជីវកម្មដំបូង ដែលមានការិយាល័យកណ្តាលនៅរាជធានីភ្នំពេញ។
មានសេវាកម្មអ្វីខ្លះ? ទទួលបានជោគជ័យយ៉ាងដូចម្តេច?
ក្រុមហ៊ុន ឃី មានសេវាកម្មជាចំបង លើផ្នែកវាយតម្លៃអចលនទ្រព្យ ដែលសហការ ជាមួយដៃគូគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើន ដូចជាធនាគារ និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដោយមានការគាំទ្រពីអតិថិជនជាតិ និងអន្តរជាតិ។ ក្រុមហ៊ុនក៏បានបង្កើតសេវាផ្សេងៗទៀតដូចជា
ជាមួយក្រុមហ៊ុនក្រៅស្រុក (ប្រទេសសាំងហ្គាពួរ)។

តើរហូតមកទល់ពេលនេះ ក្រុមហ៊ុនកំពុងរីកចម្រើនដូចម្តេច?
ក្រុមហ៊ុនចាប់ផ្តើមដំបូងពីទ្រង់ទ្រាយតូចដែលមាន បុគ្គលិកតែ ពីរ បី
នាក់ប៉ុណ្ណោះ ដោយមានការចូលរូមយ៉ាងសំខាន់ ពីស្ថាបនិក ថ្នាក់ដឹកនាំ និងបុគ្គលិកជំនាញ ដែលមានចំនេះដឹងផ្នែកអចលនទ្រព្យ ក្រមសីលធម៌វិជ្ជាជីវៈ និងការគាំទ្រជាពិសេសពីអតិថិជន (ឃី) បានពង្រីកវិសាលភាពប្រតិបត្តិការសេវាកម្មវាយតម្លៃ ទៅកាន់បណ្តាលខេត្តនានាទូទាំងប្រទេស ក្នុងពេលជាមួយគ្នាផងដែរ ក្រុមហ៊ុនក៏បានបន្ថែមសេវាកម្ម និងចំនួនបុគ្គលិកជាបន្តបន្ទាប់ ទៅតាមតំរូវការទីផ្សារ និងផ្តល់ឳកាសការងារដល់សិស្សនិស្សិត បានចូលរូម និងហ្វឹកហាត់ការងារជាមួយយើង ដើម្បីទទួលបានបទពិសោធន៍ថ្មីៗ។
នៅឆ្នាំ២០១៤ ក្រុមហ៊ុនឃី ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុននាំមុខគេក្នុងស្រុក បានទិញធានារ៉ាប់រងជំនាញវិជ្ជាជីវៈ ដែលជាផ្នែកមួយចូលរូមបង្កើនទំនុកចិត្តបន្ថែមដល់អតិថិជន ក៏ដូចជាដៃគូសហការរបស់យើង។ ព្រមទាំងបានបន្ថែមសេវាកម្ម ជាភា្នក់ងារអចលនទ្រព្យ ធ្វើទីផ្សារ គ្រប់គ្រប់អចលនទ្រព្យ សិក្សាស្រាវជ្រាវ និងប្រឹក្សាយោបល់។

ឆ្លងកាត់ប្រតិបត្តិការជាច្រើនឆ្នាំ គុណភាពស្តង់ដាជំនាញ បទពិសោធន៍ការងារ ការជួយជ្រោមជ្រែកពីថ្នាក់ដឹកនាំ និងការខិតខំប្រឹងប្រែងរបស់បុគ្គលិក ព្រមទាំងទំនុកចិត្តពីអតិថិជន បានធ្វើអោយក្រុមហ៊ុនឃី ទទួលនូវពានរង្វាន់ ជាក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យឆ្នើម ប្រចាំប្រទេសក្នុងឆ្នាំ២០១៨ ។
ថ្វីតែ ២ឆ្នាំចុងក្រោយនេះ មានការរីករាលដាននៃជំងឺកូវិត១៩ ជាស
កល ដែលធ្វើអោយក្រុមហ៊ុនក្នុងស្រុក ក៏ដូចជា ក្រុមហ៊ុនអន្តរជាតិជាច្រើនជួបវិបត្តិ។ ក្រុមហ៊ុនឃីបានពុះពារ រក្សាបានលំនឹងអាជីវកម្ម និងប្រតិបត្តិរបស់ខ្លួនដើម្បីត្រៀមខ្លូនចាប់យកឳកាសថ្មី។

តើក្រុមហ៊ុនឈរលើមូលដ្ឋានបែបណា ដើម្បីពង្រីកការរីកចម្រើន និងឈរជើងនៅក្នុងទីផ្សារ?
ដោយឈរលើមូលដ្ឋានជំនាញ ចំណេះដឹងទីផ្សារក្នុងស្រុក ក្រមសីលធម៌វិជ្ជាជីវៈ តម្លាភាព បទពិសោធន៍ជាង១០ឆ្នាំ ក្នុងវិស័យអចលនទ្រព្យ ទំនាក់ទំនងល្អជាមួយស្ថាប័ន រដ្ឋ និងឯកជន ក្រុមហ៊ុនឃី បានឈានមុខគេលើសេវាកម្មវាយតម្លៃអចលនទ្រព្យ ដែលអនុវត្តន៍ទ្រឹស្តីវាយតម្លៃស្តង់ដាអន្តរជាតិ តម្លៃសេវាសមរម្យស្រប ទៅតាមលក្ខខណ្ឌក្នុងស្រុក។
កត្តាទាំងនេះបានធ្វើអោយក្រុមហ៊ុន (ឃី) មានកេរិ៍្តឈ្មោះដែលទទួលស្គាល់ពីដៃគូធនាគារ និងអតិថិជនទូទៅ។ ទស្សនៈវិស័យរបស់ក្រុមហ៊ុនឃី គឺផ្តល់នូវសេវាកម្មរហ័ស មានទំនុកចិត្ត និងជាជំរើសដំបូងរបស់អតិថិជន ។

តើការចូលមកកាន់កម្ពុជា នូវក្រុមហ៊ុនអន្តរជាតិកាន់តែច្រើន បានធ្វើឲ្យទីផ្សារប្រកួតប្រជែងទេ?
ជាការពិត ការចូលមកកាន់កម្ពុជា នូវក្រុមហ៊ុនអន្តរជាតិកាន់តែច្រើន នឹងធ្វើអោយទីផ្សារមានការប្រកួតប្រជែងកាន់តែខ្លាំង។ ចំពោះក្រុមហ៊ុនឃី គឺផ្តោតសំខាន់ទៅលើការសហការ ជាជាងការប្រកួតប្រជែង ព្រោះការឈានចូលនៃក្រុមហ៊ុនបរទេស ក៏បាននាំមកនូវគំនិតច្នៃប្រឌិតថ្មី បច្ចេកវិជ្ជា បទពិសោធន៍ថ្មីៗ មកកាន់ប្រទេសយើងផងដែរ។

ក្នុងនាម ឃីជាក្រុមហ៊ុនដែលមានបទពិសោធន៍ច្រើន និងឈរជើងទីផ្សារក្នុងស្រុក មានជំនឿថាវាជាឳកាសល្អ ដែលយើងត្រូវពង្រឹងខ្លួនថែមមួយកំរិតទៀត។ ម្យ៉ាងទៀតច្បាប់វិនិយោគក្នុងកម្ពុជា បានអំណោយផលដល់វិនិយោគិន ក៏ដូចជាក្រុមហ៊ុនអន្តរជាតិចូលមក ដែលជាកត្តាល្អប្រសើរដើម្បីអភិវឌ្ឍន៍វិស័យអចលនទ្រព្យក្នុងប្រទេស៕