ដំណឹងល្អៈផ្លូវល្បឿនលឿនភ្នំពេញ បាវិតបានសិក្សាបញ្ចប់ហើយ

0

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ ក្រុមហ៊ុន China Railway បានសិក្សាបញ្ចប់គំរោងផ្លូវល្បឿនលឿនភ្នំពេញ បាវិតរួចហើយ ដោយគ្រោងចំណាយទឹកប្រាក់ប្រមា​ណ២០០០លានដុល្លារអាមេរិក។

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុន China Railway បានមានប្រសាសន៍ក្នុងជំនួបពិសេសមួយកាលពីសប្តាហ៍មុនថា ការសិក្សាពីផ្លួវនេះ បានបញ្ចប់តាមផែនការរួចហើយ ដោយបច្ចុប្បន្នគំរោងនេះ ត្រូវបានបញ្ជូនទៅកាន់រដ្ឋាភិបាលចិន ដើម្បីពិនិត្យវាយតម្លៃ និងប្រើប្រាស់ថវិកាបែបណា ដើម្បីសាងសង់ផ្លូវនេះ។

លោកបន្តថា “ផ្លូវនេះមានប្រវែងជាង១០០គីឡូម៉ែត្រ ជាផ្លូវថ្មីភាគច្រើ​ន ព្រោះគំរោងនេះជាផ្លូវល្បឿនលឿន មិនត្រូវធ្វើពាក់ព័ន្ឋជាមួយផ្លូវចាស់ច្រើននោះទេ”។

បើតាមលទ្ឋផលនៃការសិក្សានេះ បានបង្ហាញថា ទំហំនៃការចំណាយលើការសាងសសង់ផ្លូវនេះរបស់ក្រុមហ៊ុនចិន គឺតិចជាងជិតពាក់កណ្តាលពីអ្វីដែលអ្នកជំនាញ របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន បានសិក្សាកន្លងមក ដែលបានរកឃើញទំហំចំណាយ លើការសាងសង់ផ្លូវនេះចំណាយប្រាក់អស់ប្រមាណ៣៨០០លានដុល្លារ។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានប្រកាសឲ្យដឹង កាលពីចុងឆ្នាំមុនផងដែរថា គំរោងសិក្សាសា​ងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិតនឹងបញ្ចប់នាចុងឆ្នាំ២០២១កន្លងមកនេះ ហើយក្រសួងនឹងសិក្សាបន្ថែម ដើម្បីដឹងថា តើការសាងសង់ផ្លូវនេះមានផលចំណេញផ្នែកសេដ្ឋកិច្ចបែបណា និងត្រូវស្វែងរកប្រភពថវិកាពីណា ដើម្បីវិនិយោគលើគំរោងនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here