ដោយៈជេស៊ីកា
ភ្នំពេញៈ បន្ទាប់ពីទទួលបានជោគជ័យ លើការលក់គំរោងរបស់ខ្លួនជាបន្តបន្ទាប់ ពេលនេះអ្នកវិនិយោគដីឡូត៍លំហែរកាយ ដំបូងគេនៅតាមប ណ្តោយផ្លូវជាតិលេខ៥ បានប្រកាសលក់គំរោងថ្មីរបស់ខ្លូនហើយ។
ជាមួយនឹងទីតាំងមានភាពអំណោយផល ស្ថិតនៅចម្ងាយប្រមាណ៥០គីឡូម៉ែត្រពីរាជធានីភ្នំពេញ គំរោងថ្មីភូមិចំការដូងរីសតបានចេញលក់គំរោងរបស់ខ្លូនជាថ្មី ជាមួយទំហំដីឡូត៍ទំហំ 20×30=15000$ ទីតាំងទី២ ទំហំ10×30=8000$ប៉ុណ្ណោះ។
លោកហ៊ិន រស់អ្នកវិនិយោគគំរោងភូមិចំការដូងរីសត បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីម្សិលម៉ិញនេះថា ជាមួយនឹងផែនការ និងការផ្តល់ឲ្យអ្នកវិនិយោគទទួលបានផលចំណេញ និងអាចសាងសង់ផ្ទះលំហែរបានស្អាត និងមានផាសុខភាពសម្រាប់ លំហែរកាយចុងសប្តាហ៍និងមកសំរាកលេងកំសាន្តជាប្រចាំ យើងបាននិងកំពុងផ្តល់ជូនក្នុងគំរោងលើលក្ខខ័ណ្ឌពិសេសៗចំនួន១១ ចំណុចរួមមាន ទី ១-ថែមជូនការធ្វើរបងរៀបឥតចាក់សរសរឹងមាំ និងដាក់ខ្លោងទ្វា ទី២-ថែមជូនការរៀបចំប្រព័ន្ធភ្លើងតាមផ្លូវនីមួយៗ ទី៣-ថែមជូនកញ្ចុះអង្គុយលេងកំសាន្តមួយ ទី៤-មានផ្លូវភ្លោះ១២ម៉ែត្រមានដាំដើមឈើរៀបខឿនផ្លូវមានសួនលម្អ។
ទី៥ ៥-ថែមជូនការដាក់បំពាក់ភ្លើងសូឡាតាមផ្លូវភ្លោះនីមួយៗ។ ទី៦-កាត់ប្លង់ផ្ទេរកម្មសិទ្ធិ ដល់សាលាស្រុកស្របច្បាប់បង់ពន្ធប្រថាប់ត្រា ត្រឹមត្រូវ។ ទី៧-ថែមជូនដូងតឿក្រអូបចំនួន៣០ដើម និងថែទាំអោយពីឆ្នាំអត់គិតថ្លៃ។
ទី៨-ថែមជូនការរៀបចំប្រព័ន្ធទុយោ ទឹកថែរទាំដាំណាំរយៈពេលពីឆ្នាំ ទី៩-ថែមជូនការដាក់ខ្លោងទ្វាតាមផ្លូវភ្លោះនីមួយៗ ទី១០-មានកន្លែងលម្ហែកំសាន្ត និងអាហារដ្ឋានសម្រាប់កុម៉្មង់ម្ហូបអាហារញាំ និងទី១១-ទីតាំងដីនេះជាទីតាំងគម្រោងរបស់ ភូមិចំការដូងរីសត ដែលកំពុងដំណើរការស្រាប់ និងមានមនុស្សមកលេងកំសាន្តរាល់ថ្ងៃ។
លោកហ៊ិន រស់បានបន្តឲ្យដឹងទៀតថា អ្វីកាន់តែពិសេសគំរោងនេះគឺចុះពីផ្លូវជាតិលេខ៥ នៅចំនុចគីឡូម៉ែត្រលេខ៤៩ តែ៥គីឡូម៉ែត្រតែប៉ុណ្ណោះ ហើយផ្លូវធំទូលាយគម្រោងចាក់កៅស៊ូឆាប់ៗនេះ។ ស្ថិតនៅចំណុចប្រសព្វខេត្តទាំងបី ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ។
លោកបន្តថា ទីតាំងស្ថិតនៅជិតផ្ទះប្រជាពលរដ្ឋ មានមនុស្សរស់នៅកុះករ។ -ចម្ងាយ២០គីឡូម៉ែត្រ ពីរមណីដ្ឋានភ្នំឧដុង្គ និងចម្ងាយ១៥គីឡូម៉ែត្រពីផ្សារឧដុង្គ។ ១០គីឡូម៉ែត្រពីផ្សារត្រាច/១០គីឡូម៉ែត្រ ពីផ្សារសាលាលេខ៥/១០គីឡូម៉ែត្រ ពីរមណីដ្ឋានប្រវត្តសាស្រ្តលង្វែក។ លោកបន្តទៀតថា អ្វីកាន់តែពិសេស គឺទីតាំងសណ្ថានដីទួលមានជីជាតិល្អ ស័ក្តិសមសម្រាប់ដំណាំ និងផ្ទះលម្ហែ។
👉ទីតាំងស្ថិតនៅ ភូមិស្ពានដែក ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ (ខេត្តកំពង់ឆ្នាំង)។ ☎️077208888/015908888 017484822/077320335៕