ដោយៈគង់ សូរិយា
ភ្នំពេញៈ និយ័តករអចលនវត្ថុ និងបញ្ចាំ(ន អ ប) បានអញ្ជើញម្ចាស់អាជីវកម្មអចលនវត្ថុចំនួនបី មកដាក់ពាក្យស្នើសុំអាជីវកម្ម អភិវឌ្ឍន៍អចលនវត្ថុឲ្យបានមុនថ្ងៃទី១១ កុម្ភៈជាកំហិត។
យោងតាមសេចក្តីជូនដំណឹងលេខ០១/២០២២ ចុះថ្ងៃទី៣ មករា ឆ្នាំ២០២២របស់និយ័តករអចលនវត្ថុ និងបញ្ចាំបានឲ្យដឹងថា និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំសូមជូនដំណឹងដល់សាធារណៈជន និងម្ចាស់អាជីវកម្មអអភិវឌ្ឍន៍អចលនវត្ថុឲ្យបានជ្រាបថា រាល់ការប្រកបអាជីវកម្មអភិវឌ្ឈន៍អចលនវត្ថុ រួមទាំងអាជីវកម្មអភិវឌ្ឍន៍លំនៅដ្ឋាន និងអាគារសហកម្មសិទ្ឋជាដើម ដែលមានទីតាំងនៅព្រះរាជាណាចក្រកម្ពុជា គឺតម្រូវឲ្យមានអាជ្ញាប័ណពី ន អ ប។
សេចក្តីជូនដំណឹងដដែលបានបន្តថា ទន្ទឹមនឹងនេះ ន. អ. ប សូមអញ្ជើញម្ចាស់អាជីវកម្មអភិវឌ្ឈន៍អចលនវត្ថុ ដែលមានដូចជា បុរីថ្មី ល្អពេញចិត្ត ដែលមានទីតាំងសង្កាត់បាក់ខែង ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងបុរី PRN Villa មានទីតាំងនៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រួវរួសរាន់ដាក់ពាក្យស្នើសុំធ្វើអាជីវកម្ម អភិវឌ្ឈន៍អចលនវត្ថុឲ្យបានមុនថ្ងៃទី១១ កុម្ភៈ ជាកំហិត។
សេចក្តីជូនដំណឹងដដែលបានព្រមានថា ក្នុងករណីមិនអនុវត្តន៍តាមការណែនាំខាងលើ ន. អ. ប នឹងចាត់វិធានការណ៍រដ្ឋបាល ផាកពិន័យអន្តរការណ៍ស្របតាមប្រកាសលេខ ០៨៩ សហវ.ប្រ. ក ចុះថ្ងៃទី២០ មករា ឆ្នាំ២០២០ស្តីពី ការគ្រប់គ្រងអភិវឌ្ឍន៍អចលនវត្ថុ៕