ដោយៈជេស៊ីកា
ភ្នំពេញៈ បុរីធំមួយសាងសង់លើផ្ទៃដីទំហំ១៣០ហិកតា បាននិងកំពុងរំលេចខ្លួនលើផ្លូវជាតិលេខ៥១ ជាតំបន់ដែលមានការរីកចម្រើនលឿន ស្របពេលរោងចក្រ ឧស្សាហកម្មនានាបាន និងកំពុងបោះទីតាំងនៅតំបន់នេះ។
លោកប៊ុន ហួត អគ្គនាយកក្រុមហ៊ុនភីស៊ីវ ប្រភើធី បានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញសង្គមនៅរសៀលថ្ងៃទី១៨ មករានេះថា បុរី TLL បាននិងកំពុងសាងសង់យ៉ាងសកម្ម និងកំពុងទទួលបានការចាប់អារម្មណ៍ច្រើនពីអតិថិជន ដោយសារបុរីនេះ បានផ្តល់ការបង់រំលស់១០០ភាគរយ ជាមួយការប្រាក់ទាប ដើម្បីចូលររួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការផ្តល់លំនៅ ដ្ឋានជូនដល់ប្រជាពលរដ្ឋ។
លោកបន្តថា “បុរីនេះមានផ្ទះបីប្រភេទ និងមានដីឡូត៍ ដែលបង់រំលស់ត្រឹម១០០ដុល្លារសម្រាប់ដីឡូត៍ ផ្ទះ E0 ដែលផ្តល់ការបង់រំលស់ ២៦៣ដុល្លារក្នុងមួយខែ”។ លោកប៊ុន ហួតបានបន្តឲ្យដឹងទៀតថា “សំរាប់ដីឡូត៍ ផ្តល់ការបង់រំលស់ ដោយឥតការប្រាក់រយៈពេល៥ឆ្នាំ ហើយបើអតិថិជនបង់មុនត្រឹម៣០ភាគរយ អតិថិជនបង់ត្រឹម១០០ដុល្លារប៉ុណ្ណោះ”។
លោកប៊ុន ហួតបានបន្តឲ្យដឹងទៀតថា សំរាប់ដីឡូត៍ និងផ្ទះ E0 ផ្តល់ការបង់រំលស់ ដោយឥតការប្រាក់រយៈពេល៥ឆ្នាំ ហើយបើអតិថិជនបង់មុនត្រឹម៣០ភាគរយ អតិថិជនបង់ត្រឹមជាង១០០ដុល្លារប៉ុណ្ណោះ សំរាប់ផ្ទះប្រភេទ E0។ លោកបន្តថា កំនើនប្រជាពលរដ្ឋនៅតំបន់នេះ បានកើនឡើងជាប្រចាំ ហេតុនេះការវិនិយោគលំនៅដ្ឋាន និងដីឡូត៍នៅក្នុងគំរោងនេះនឹងទទួលបានផលចំណេញខ្ពស់ពីការវិនិយោគ ពិសេសអាចប្រកបអាជីវកម្មនានាបាន។
រដ្ឋាភិបាល តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងជម្រុញលើកទឹកចិត្តម្ចាស់រោងចក្រ សហគ្រាសនានាចាកចេញពីទីក្រុង និងត្រូវពង្រីកមូលដ្ឋាននៅតំបន់ជាយរាជធានីភ្នំពេញ ដើម្បីសម្រួលការកកស្ទះចរាចរណ៍ និងងាយស្រួលដឹកជញ្ជូនទៅកាន់កំពង់ផែនានាផងដែរ។
លោកប៊ុន ហួតបានបន្តថា ការរីកចម្រើននគរូបននីយកម្ម ពិសេសគំរោងពង្រីកផ្លូវក្រវ៉ាត់ក្រុងទី៤ ដែលគ្រោងចាកចេញពីតំបន់ ផ្លូវជាតិលេខ៥១ តភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៤១ នឹងធ្វើឲ្យតំបន់ផ្លូវនេះមានសភាពដូចផ្លូវវេងស្រេងកាលពី១០ទៅ១៥ឆ្នាំមុន ដែលរោងចក្រ សហគ្រាស អាជីវកម្មនានា នឹងមានភាពរីកចម្រើនដូចផ្សិតនៅតំបន់នេះនាពេលអនាគត។
អតិថិជនចាប់អារម្មណ៍ទិញលំនៅដ្ឋានតម្លៃទាប ដីឡូត៍អាចប្រកបអាជីវកម្មនានាបានសូមទំនាក់ទំនងលេខទូរស័ព្ទ 📲 Smart: 015 663 995 📲 Cellcard: 089 663 995 📲 Metfone: 066 553 168៕