ដោយៈជេស៊ីកា
ភ្នំពេញៈ ជាអ្នកទទួលបានជោគជ័យលើវិស័យអចលនទ្រព្យ និងមុខជំនួញជាច្រើនទៀត អ្នកឧកញ៉ាលី ហួរអគ្គនាយកក្រុមហ៊ុនលី ហួរគ្រុបបានចែកររំលែក នូវគន្លឹះសំខាន់ៗមុនវិនិយោគ លើវិស័យអចលនទ្រព្យនៅកម្ពុជា។

ដោយៈជេស៊ីកា
ភ្នំពេញៈ ជាអ្នកទទួលបានជោគជ័យលើវិស័យអចលនទ្រព្យ និងមុខជំនួញជាច្រើនទៀត អ្នកឧកញ៉ាលី ហួរអគ្គនាយកក្រុមហ៊ុនលី ហួរគ្រុបបានចែកររំលែក នូវគន្លឹះសំខាន់ៗមុនវិនិយោគ លើវិស័យអចលនទ្រព្យនៅកម្ពុជា។

អ្នកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នារសៀលថ្ងៃទី១៩ មករានេះថា ការវិនិយោគលើវិស័យនេះ គួរសិក្សាពីលទ្ឋភាពរបស់ខ្លួនជាមុនសិន ដោយមិនគួរប្រើប្រាស់សាច់ប្រាក់ពីធនាគារ នៅពេលដែលខ្លួនគ្មានគោលដៅច្បាស់លាស់ននោះទេ។
អ្នកឧកញ៉ាបានបន្តថា ប្រសិនជាវិនិយោគលើផ្ទះឬដីធ្លី គួរសិក្សាទៅលើចំណូចសំខាន់ៗមួយចំនួន ដូចជា ទី១ សិក្សាពីប្រភពចំណូល និងការចំណាយរបស់ខ្លួនឲ្យបានច្បាស់លាស់ជាមុន ទី២ សិក្សាពីទីតាំងថាតើវានឹងមានការរីកចម្រើននាពេលអនាគតតរបៀបណា ទី៣ សិក្សាពីទិដ្ឋភាពច្បាប់ឲ្យបានច្បាស់លាស់ ដើម្បីកុំឲ្យមានបញ្ហានៅពេលខាងមុខ ពិសេសបង្ការខ្លាចទិញដីឬផ្ទះមិនបាន បែរជាមានរឿង អស់ទាំងលុយកាត់ មានទាំងរងជាប់ខ្លូន និងទី៤ មិនត្រូវប្រថុយប្រថាន គឺសិក្សាដោយម៉ត់ចត់ទាំាំងប្រភព ចំណូល ទាំងទីតាំង និងទិដ្ឋភាពច្បាស់ និងគគោលនយោបាយនានារបស់ រដ្ឋាភិបាល។

អ្នកឧកញ៉ាលី ហួរបានបន្តថា ការវិនិយោគលើវិស័យអចលនទ្រព្យ ត្រូវការសិក្សាម៉ត់ចត់ណាស់ ទោះបីជាវិស័យនេះមានផលចំណេញក្តី ប៉ុន្តែអ្វីដែលអ្នកវិនិយោគត្រូវគិតគូរជាចំបង គឺគិតសិនមុនគូរ ព្រោះបើយើងមិនបានគិតច្បាស់លាស់ យើងនឹងប្រឈមបញ្ហា និងមិនអាចចាប់បានឱកាសនោះទេ ទោះបីជាឱកាសមកដល់ក៏ដោយ៕