តើការវិនិយោគដីធ្លីនៅតែមានឱកាសចំណេញខ្ពស់? ហេតុអ្វី?

0

ដោយៈគង់ សិរីជេស៊ីកា

ភ្នំពេញៈ ការវិនិយោគដីធ្លីនៅតែបន្តផ្តល់ផលចំណេញ បើផៀបនឹងការយកប្រាក់ទៅដាក់នៅធនាគារ។ នេះជាការលើកឡើងរបស់លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ប្រធាន KW CAMBODIA។

លោកបណ្ឌិតបានមានប្រសាសន៍ឲ្យដឹង តាមទទូរស័ព្ទកាលពីល្ងាចថ្ងៃទី១៩ មករាកន្លងមកថា ការវិនិយោគដីធ្លីកាលពី៥ទៅ១០ឆ្នាំមុន ប្រៀបដូចជា ស្ថានភាពមនុស្សស្រីវ័យ១៥ឆ្នាំ ឬវ័យជំទង់ ដែលចាប់ផ្តើមមានភាពស្រស់ស្អាត ដែលពេលនោះការវិនិយោគដីធ្លី អាចចំណាយពេលបីខែ ទទួ​ល​បានផលចំណេញ២០ទៅ៤០ភាគរយ ឬចំណេញមួយគុណនឹងពីរ។

លោកបន្តថា ខ្ញុំគិតថាការវិនិយោគដីធ្លី នៅតែមានផលចំណេញ គ្រាន់តែចំណាយពេលយូរជាងមុន ព្រោះស្ថានភាពប្រៀបដូចស្រីវ័យ២៥ទៅ២៧ឆ្នាំហើយ”។ លោកបន្តថា “ពីមុនអាចចំណេញក្នុងរយៈពេលបីខែ តែឥលូវអាចចំណេញនៅរយៈពេលក្រោយបីឆ្នាំ ប៉ុន្តែនៅតែចំណេ​ញនិងអាចចំណេ​ញមួយគុណនឹងពីរ បើទុកបានរយៈពេល៣ឆ្នាំ”។

លោកឧកញ៉ាបានបន្តថា ស្ថានភាពបែបនេះ វាជាការវិវត្តរបស់ទីផ្សារ និងស្ថានភាពសេដ្ឋកិច្ច ខណៈដែល៥ឆ្នាំមុនទីផ្សារ មានសភាពពុះកញ្រ្ជោល ប៉ុន្តែបច្ចុប្បន្នទីផ្សារមានភាពចាស់ទុំជាងមុន អ្នកវិនិយោគមានចំនួនច្រើនជាងមុន។

តើគួរទិញដីនៅទីណា ដើម្បីទទួលបានផលចំណេញលឿន លោកឧកញ៉ាគីម ហ៊ាងបានផ្តល់អនុសាសន៍ថា គួរទិញកន្លែងមានផ្សារ និងមានមនុស្សរស់នៅច្រើន ព្រោះកន្លែងណាមានមនុស្សរស់នៅច្រើន តម្រូវការដីធ្លីនឹងកើនឡើង ហើយតម្លៃក៏កើនឡើងព្រមគ្នាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here