គម្រោងលំនៅដ្ឋានលំហែរកាយទំហំជាង ២០០ហិកតា បង្ហាញខ្លួននៅជើងភ្នំគិរីរម្យ

0

ដោយៈ សហសេវិក

កំពង់ស្ពឺៈ គំរោងលំនៅដ្ឋានលំហែរកាយ ផ្សារភ្ជាប់ជាមួយធម្មជាតិ ការផ្សារភ្ជាប់ជីវិត ជាមួយនឹងបរិយាកាសដ៏ប្រសើរ បាននិងកំពុងបង្ហាញខ្លួននៅជើងភ្នំំគិរីរម្យ។

ឥឡូវនេះ ប្រសិនបើលោកអ្នក ចង់បានផ្ទះលំហែរ ឬរីសត បែបស៊ីមផាក ដែលមានតែមួយគត់ នៅក្នុងប្រទេសកម្ពុជា ដែលហ៊ុព័ទ្ធដោយធម្មជាតិក្បែតំបន់ខាងលើនេះ សូមមកកាន់គម្រោង ខេមរៈលេហ្គើស៊ី អេកូរីសត អេន លេន ដែលត្រូវបានធ្វើពិធីក្រុងពាលី និងបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ជាផ្លូវការ ដែលត្រូវបានធ្វើឡើង នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ។

លោក សាវ៉ាត វឌ្ឍនៈ ប្រធានប្រតិបត្តិ និងជា BOD នៃខេមរៈលេហ្គើស៊ី អេកូរីសត អេនលែន បានអោយដឹងថា នៅទីនេះ (ខេមរៈលេហ្គើស៊ីអេកូរីសត អេនលេន) លាតសន្ធឹងលើផ្ទៃដីប្រមាណ២០០ហិចតា សំរាប់អភិវឌ្ឍន៍។ ប៉ុន្តែក្នុងជំហានដំបូងនេះ យើងអភិវឌ្ឈន៍ចំនួន៧៥ហិចតាសិន ហើយនិងរៀបចំអភិវឌ្ឍន៍ ជាបន្តបន្ទាប់ទៀត តាមដំណាក់កាល។

គំរោងនេះ មានទីតាំងស្ថិតនៅភូមិដំណាក់ផ្ចឹក ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានចម្ងាយ ២៧០០ម ពីផ្លូវជាតិលេខ៤ ច្រកចូលខាងស្តាំដៃ តាមក្លោងទ្វារវត្ត វេឡូវន្ត័អូឬស្សី ក្នុងភូមិដំណាក់ផ្ចឹក (ចន្លោះគីឡូម៉ែត្រលេខ៩៨ (ភ្នំពេញ-ក្រុងព្រះសីហនុ)។

ចំពោះការជ្រើសរើសទីនេះ ដើម្បីបង្កើត ខេមរៈលេហ្គើស៊ី អេកូរីសត អេនលែន, លោក សាវ៉ាត វឌ្ឍនៈ គូសបញ្ជាក់ថា ព្រោះទីនេះមានលក្ខណះអំណោយ ផលពីធម្មជាតិ ដ៏វិសេសវិសាល អមដោយធម្មជាតិ ព្រៃព្រឹក្សាលតាវល្លិ៍ ពោរពេញ ដោយប្រភេទជីវ:ចម្រុះ មានទឹកជ្រោះ និងជួរភ្នំផ្សេងៗ ដែលជាអំណោយផល សម្រាប់ការរៀបចំអភិវឌ្ឍន៍ បង្កើតជាភូមិឋានខេមរៈលេហ្គើស៊ី អេកូ រីសត ជាលក្ខណះគ្រួសារ រឺដំណើរកំសាន្តសប្បាយៗ ជាក្រុម ជាបងប្អូន មិត្តភ័ក្ត ក្រុមហ៊ុន រឺអង្គការ រឺអាចជាការជួបជុំ ប្រារព្ធពិធីផ្សេងៗ ជាច្រើនតាមចំណង់ ជាមួយធម្មជាតិ រួមផ្សំនិងអកាសាធាតុយ៉ាងអំណោយផល។

លក្ខណៈពិសេសមួយទៀត នៅខេមរ:លេហ្គើស៊ី អេកូរីសត អេនលេនដ៍ មានតំបន់ទាក់ទាញ នៅជុំវិញ ដូចជា ឧទ្យានជាតិគីរីរម្យ មានភ្លើងអគ្គីសនី ព្រោះនៅក្បែរ វារីអគ្គីសនីគីរីរម្យ មានប្រភពទឹកគ្រប់គ្រាន់ មានតំបន់កំសាន្ត បែបប្រវត្តិសាស្ត្រ និងបែបធម្មជាតិ និង មានហេដ្ឋារចនាសម្ព័ន្ធល្អ ជិតផ្លូវល្បឿនលឿន (ភ្នំពេញ ក្រុង ព្រះសីហនុ) និងផ្លូវជាតិលេខ៤ .ជិតក្រុងច្បារមន ជាតំបន់មិនទាន់មានសំណង់ធំៗ និងដីទំនេរច្រើន និងជាតំបន់មានសុវត្ថិភាព រមណីយដ្ឋានថ្មរូង តំបន់ទេសចរណ៍ ជនជាតិសួយ នឹងចំការតែ..។

អ្វីដែលកាន់តែពិសេសទៀតនោះ នៅទីនេះ និងបង្កើត ជាសួនហាយ ត្រូប៉ូនិច..ចំការបន្លែអូកានិច កសិដ្ឋានចិញ្ចឹមឃ្មុំ ..កសិដ្ឋានចិញ្ចឹមសត្វ.. កសិដ្ឋានដំណាំផ្ទះកញ្ចក់ កសិដ្ឋានចិញ្ចឹមកង្កែប បង្កង កន្លែងលេងកីឡា, ការបោះតង់ ការជួបជុំចុងសប្តាហ៍ កន្លែងអប់រំផ្នែកដាំដុះ ដែលមានអ្នកបច្ចេកទេស របស់ក្រុមហ៊ុនចាំជួយបណ្តុះបណ្តាល កម្មវិធីសិល្បៈកំសាន្ត បែបប្រពៃណី និងសប្បាយភាពផ្សេង។

បើតាមការបញ្ជាក់ ពីលោក សាវ៉ាត វឌ្ឍនៈ គម្រោងខេមរ:លេហ្គើស៊ី រីសត អេនលែ គឺជាទីក្រុងលំ នៅដ្ឋាន បែបរីសតដំបូងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា និងជាបែបស៊ីមផាកដំបូងគេ ដែលទើបតែមាន នៅក្នុងប្រទេសកម្ពុជា។ ហើយអ្វីដែលជាលក្ខណៈពិសេស ទៀតនោះនៅទីនេះមានទីលានវាយកូនហ្គោល ដែលជាកីឡាទាន់សម័យ ទីលានបាល់ទាត់ បាល់ទះ និងជាមជ្ឈមណ្ឌលលំហែរកំសាន្តដ៍សំបូរបែប សំរាប់មនុស្សសម័​យថ្មី ដែលត្រូវការ ជីវិតបែបស៊ីវិល័យ ផ្សារភ្ជាប់និងបរិស្ថាន បែបធម្មជាតិ ហើយគំរោងទាំងមូល និង ប្រើពេលអភិវឌ្ឍន៍ ប្រមាណ៣ឆ្នាំ ឬតិចជាងនេះ ព្រោះហេដ្ឋារចនាសម្ពន្ធ័១ចំនួន បានលេចចេញ ជារូបរាងហើយនោះ ដូចជាកន្លែងចិញ្ចិមឃ្មុំ និងហេដ្ឋារចនាសម្ពន្ធ័១ចំនួនទៀត។

គំរោងខេមរ:លេហ្គើស៊ី អេកូរីសត ត្រូវបានវិនិយោគឡើង នៅលើផ្ទៃជាង២០០ហិចតា ហើយក្នុងដំណាក់កាលទី១ ធ្វើការអភិវឌ្ឍន៍លើផ្ទៃដី ទំហំ៧៥ហិចតា ដែលមាន៤ប្រភេទ។

-ប្រភេទ ទី១÷ ទំហំចាប់ពី (១៥×២៩) (៣៨×៦៥) មាន១៦៩ឡូត៍។
-ប្រភេទទី២÷ប្រភេទ B1-B54 ទំហ៊ុំ ចាប់ពី (15×25)-(114×37) ប្រភេទ B55 ដល់ B71 ទំហ៊ុំ ចាប់ពី (30×30)-(75×74)មាន៧១ឡូត៍។

-ប្រភេទ ទី៣ C1 ដល់ C28 ទំហ៊ុំ (20×30)-(84×70); ប្រភេទ C29-C55 ទំហ៊ុ (14×100)-(80×150) ប្រភេទ C56-C67 ទំហ៊ុ (40×36)-(42×72) មាន67ឡូត៍។

-ប្រភេទ ទី៤ ប្រភេទ D1-D22 ទំហ៊ំ (44×49)-(112×173); ប្រភេទ D25-D64 ទំហ៊ំ (25×30)-(44×33) និងប្រភេទ D65-D205 ទំហ៊ុំ (18×30)- (47×79)ដែលមាន ១៩៨ឡូត៍។

ក្នុងឪកាសក្រុងពាលី បើកការដ្ឋានសាងសង់ ភូមិឋានខេមរ:លេហ្គើស៊ី រីសត អេន លេន នេះ គីមានប្រូម៉ូសិនពិសេស ជូនអតិថិជនដែលចាប់អារម្មណ៍ ដែលតំលៃចាប់ពី9888$ ហើយកម្មវិធី ប្រូម៉ូសិនពិសេសនេះ ចាប់ផ្តើមពីថ្ងៃទី 20 ខែមករា នេះ រហូតដល់ថ្ងៃ២៨ខែកុម្ភះ ឆ្នាំ2022។

ចំពោះតំលៃ 15750$ សំរាប់អ្នកកក់មុន និងចុះ20% នៅសល់ 12600$ ហើយសំរាប់ការបង់រំលោះ គីក្នុងមួយខែ 245$ ហើយការបង់នេះ ពុំមានការប្រាក់នោះឡើយ។

សំរាប់ព័ត៌មានលំអិត ទាក់ទង និងគម្រោង ខេមរ:លេហ្គើស៊ីរីសត អេន លេនដ៍ នេះ សូមទំនាក់ទំនង លេខទូរសព្ទ័ (011 999 003 / 010 999 003 / 098 999 337 / 066 999 337)៕

LEAVE A REPLY

Please enter your comment!
Please enter your name here