អគារខុនដូដ៏ធំពីរ​នៅក្នុង​ខណ្ឌ​ជ្រោយចង្វារបាន​បញ្ចប់ការ​សាងសង់​គ្រោងអគារ​រួចរាល់ហើយ​

0

ដោយ៖ សុធា​រី

ភ្នំពេញ៖​ អគារលេខ២ និងអគារលេខ៧ នៃគម្រោង​ដ៏ធំ​នៃ​សហគមន៍​មាត់ទន្លេមេគង្គ​ Morgan Enmaison បាន​បញ្ចប់គ្រោងគម្រោងនៅ​ក្នុង​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០២២ និង​បាន​កំពុង​ចាប់​ផ្តើម​ការ​កសាង​រចនាសម្ព័ន្ធនានា​។​

Morgan Enmaison ជាអគារមានទីតាំងនៅចំណុចប្រសព្វនៃទន្លេទាំង៣ ក្នុងសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ដែលមាន​ចំនួន​៧អគារ ចាប់ផ្តើមការសាងសង់នៅខែតុលា ឆ្នាំ២០១៩ នឹងបន្ទាប់ពីបញ្ចប់ការសាងសង់ជាន់ក្រោមដី នៅខែមករាឆ្នាំ ២០២០ នេះកន្លងមក។

បើ​តាម​ការ​ចុះ​ផ្សាយ​ជា​ផ្លូវការ​របស់​ក្រុម​ហ៊ុន​អភិវឌ្ឍន៍មួយ​នេះ ចាប់​ពី​ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២តទៅ​ ក្រុម​ហ៊ុន​នឹង​ចាប់​ផ្តើម​ដំណើរការសាងសង់រចនាសម្ព័ន្ធ គម្រោង Morgan Enmaison សម្រាប់អគារលេខ២ ដែល​មាន​ចំនួន៥៤ជាន់​​ និងអគារលេខ៧ មាន​ឈ្មោះ​ថា Smart Loft មាន​កម្ពស់​៩ជាន់​។​

គម្រោងនេះ ក៏នឹងផ្អែកទៅលើគ្រឿងបរិក្ខារអន្តរជាតិជាច្រើនទៀត ចំណតឧទ្ធម្ភាគចក្រ កន្លែងជិះទូកកម្សាន្ត ចំណតផែ ក្លឹបកំពូល VIP លើអាកាសកម្ពស់២១០ម៉ែត្រ អាងហែលទឹកជញ្ជាំងកញ្ចក់លើអាកាសដ៏ធំល្វឹងល្វើយ ទេសភាពសួនច្បារជាង១ហិកតា កន្លែងហាត់ប្រាណ សាលស៊ីហ្គា និងភេសជ្ជះ កន្លែង SPA។ល។

នៅ​ឆ្នាំ​២០១៦ Morgan បាន​ឈាន​ជើង​ចូ​ល​ក្នុង​វិស័យ​អភិវឌ្ឍអចលនទ្រព្យ​ដោយ​ចាប់​ផ្ដើម​គម្រោង​ទី​មួយ​របស់​ខ្លួន Morgan Tower នៅ​ទីក្រុង​កោះ​ពេជ្រ អាគារ Happy Land គំរោង Morgan Peninsula Garden នៅ​កំពង់​សោម​ដែល​លក់​អស់ និង​ដំណើរការ​​១០០%​ហើយ និង​គំរោង Morgan Enmaison នៅ​ជ្រោយ​ចង្វារ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here