គំរោងកែលំអរអគារថ្មីនៃផ្សារទំនើប AEON Mall1 តម្លៃ ៦០លានដុល្លារបង្ហាញរូបរាងហើយ

0

ដោយៈជេស៊ីកា

ភ្នំពេញៈ ផ្សារទំនើប AEON Mall1 បាននិងកំពុងធ្វើការកែលំអរអគារផ្នែកខាងក្រោយរបស់ខ្លួន ដែលអាចអនុញ្ញាត្តឲ្យអ្នកនិយមដើរផ្សារ អាចចូលតាមខាងក្រោយដូចផ្នែកខាងមុខបាន បាននិងកំពុងធ្វើសកម្មភាពសាងសង់ហើយ។

ផ្សារទំនើបដែលទាក់ទាញ អ្នកនិយមដើរផ្សាររាប់លាននាក់ជារៀងរាល់ឆ្នាំនេះ បាននិងកំពុងលេចធ្លោ ក្នុងនាមជាផ្សារទំនើបជោគជ័យជាងគេនៅរាជធានីភ្នំពេញ ដោយក្រុមហ៊ុន AEON Mall Group បានពង្រីកការសាងសង់ផ្សារទំនើបនេះ រហូតដល់៣កន្លែងនៅរាជធានីភ្នំពេញ។

ក្រុមហ៊ុនជប៉ុនធំមួយ ដែលបានបោះទីតាំងឈរជើងធំ នៅប្រទេសវៀតណាមឈ្មោះ NOJIMA បានឈ្នះការដេញថ្លៃគំរោងកែលំអរ និងសាងសង់ អគារថ្មីមួយចំនួនរបស់ផ្សារទំនើបនេះ។

ប្រភពពីថ្នាក់ដឹកនាំក្រុមហ៊ុនសំណង់ធំក្នុងស្រុកមួយ បានមានប្រសា​សន៍ឲ្យដឹងថា ការជួសជុលនិងសាងសង់អគារមួយចំនួន នៅផ្សារទំនើបនេះ មិនមានផលប៉ះពាល់ដល់ដំណើរការ របស់ផ្សារនេះនោះទេ ដោយការជួសជុល និងកែលំអរធ្វើឡើងតាមផ្នែកៗ និងតាមដំណាក់កាលនិមួយៗ។

លោកបន្តថា “ការវងារកែលំអរនេះ គ្រោងនឹងបញ្ចប់ក្នុងរយៈពេលពីរឆ្នាំឬលើសពីនេះតិចតួច ខណៈក្រុមជាងបាន និងកំពុងធ្វើការងារយ៉ាងសកម្ម​តាមជំនាញរបស់ខ្លួន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here