គំរោងលំនៅដ្ឋាន Green Zone Residence បានចាប់ផ្តើមបើកសម្ភោធនិងលក់ជាផ្លូវការហើយ

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ គំរោងលំនៅដ្ឋានលំហែកាយថ្មីមួយ ដែលមានទទីតាំងនៅជាយរាជធានីភ្នំពេញ បានបើកសម្ភោធ និងលក់ជាផ្លួវការហើយ ស្របពេលនិន្នាការ តម្រូវការទីផ្សារលំនៅដ្ឋានផ្ទះលំហែរកាយកំពុងកើនឡើង។

លោកឧកញ៉ាម៉ន សុខា ស្ថាបនិកគំរោង Green Zone Residence នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២កន្លងមកនេះ បានអញ្ជើញជាអធិបតីក្នុង ការបើកគម្រោងនេះជាផ្លូវការ និងបើកលក់ផ្ទះលំហែបែបធម្មជាតិ។

ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួម ពីសំណាក់អ្នកជំនួញល្បីៗនៅកម្ពុជាជាច្រើនរូប។

លោកឧកញ៉ាម៉ន សុខាដែលជាប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជាផងដែរ បានមានប្រសាសន៍ដា លំនៅឋាននៅក្នុង គម្រោងអភិវឌ្ឍន៍របស់យើង គឺជាជម្រើសមួយដ៏ល្អ ដោយសារផ្ទះថ្មីរបស់ លោកអ្នក ស្ថិតនៅក្នុងតំបន់ កំពុងអភិវឌ្ឍន៍ និងមានហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវ ដែលមានលក្ខណៈជាសហគមន៍ ធានាបាននូវស្តង់ដារខ្ពស់ប្រកបដោយភាព ទាន់សម័យ ថ្លៃថ្នូរ និងសុវត្ថិភាព។

គម្រោង Green Zone Residence មានទីតាំងស្ថិតនៅភូមិក្រាំងទំនប់ ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានចម្ងាយប្រហែល៣៧គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ដែលជាតំបន់មានសក្តានុពលខ្លាំង ជាមួយនឹងផែនការអភិវឌ្ឍន៍ក្នុងគម្រោងសំបូរបែប ដូចជា ប្រព័ន្ធផ្លូវធំទូលាយ (១០,១៥,២០ម៉ែត្រ) សួនកំសាន្តកែច្នៃសំបូរដោយដើមរុក្ខជាតិៗ ផ្កាចំរុះពណ៌ ស្រះទឹកធំអាចជិះទូកលេងកំសាន្ត ភោជនីយដ្ឋាន អាងហែលទឹក កន្លែងក្មេងលេង (Playkround) ស្ថានីយចាក់ប្រេង ហាង កាហ្វេ ផ្សារ សាលារៀន សាលបណ្ដុះបណ្ដាលជាដើម។

គម្រោងnV សាងសង់ធ្វើឡើងលើផ្ទៃដី មានទំហំធំទូលាយ ហើយមានផ្ទះចំនួន៧៧ (ទោល) ៦២ (ភ្លោះ) ដែលង្កើតបានការរស់នៅបែបជាសហគមន៍ ជាមួយបរិយាការស្រស់ស្រាយ ដោយផ្សារភ្ជាប់ជាមួយដើមឈើបៃតង សួនទឹកកំសាន្ត ហាងកាហ្វេ ភោជនីយដ្ឋានជាដើម។

កម្មវិធីថ្ងៃនេះនឹងតាំងបង្ហាញ ពីគម្រោង Green Zone Residence ដែលជាគម្រោងលំនៅឋានផ្តោតលើ សោភណ្ឌភាព គុណភាព និងធម្មជាតិ អាចនិយាយបានថាជាផ្ទះទីពីរ សម្រាប់សម្រាកនៅចុងសប្តាហ៍របស់ប្រជាពលរដ្ឋទូទៅ ឬអាចរស់នៅប្រកប អាជីវកម្មបានផងដែរ ដែលនឹងផ្ដល់នូវបទពិសោធន៍ថ្មីមួយសម្រាប់ ការរស់នៅប្រកបដោយផាសុខភាព ស្រស់ ស្រាយ សប្បាយរីករាយ សុភមង្គល។

នៅក្នុងគម្រោង អ្នកអភិវឌ្ឍន៍បានគិតដិត ពីគុណភាពសំណង់ សោភ័ណភាព ការរស់នៅបែបសម័យថ្មី ផ្សារភ្ជាប់នឹងការលំហែរ ជាមួយគ្នានេះ ក៏មានការធានាពីបញ្ហាសត្វល្អិត កណ្ដៀរបានទៀតផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here