ដោយៈជេស៊ីកា
ភ្នំពេញៈ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកវ៉ាស៊ីម សូរិយាបានបង្ហើបឲ្យដឹងថា នីតិវិធីដេញថ្លៃសម្រាប់គម្រោងជួសជុល ពង្រីក និងកែលម្អផ្លូវជាតិលេខ៤ គ្រោងនឹងបញ្ចប់នៅខែមីនាខាងមុន ខណៈការដ្ឋានសាងសង់រំពឹងថានឹងចាប់ផ្តើមនៅឆ្នាំនេះ។
លោកបានមានប្រសាសន៍ឱ្យដឹងដូច្នេះ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ កាលពីថ្ងៃទី ២៧ មករា កន្លងមកនេះ។
ជាក់ស្ដែង គម្រោងលើកកម្ពស់ផ្លូវជាតិលេខ៤នេះ ត្រូវបានចុះកិច្ចសន្យាជាមួយធនាគារពិភពលោក៣ឆ្នាំមកហើយ។
លោកបន្តថា “បច្ចុប្បន្នស្ថិតក្នុងដំណាក់កាលដេញថ្លៃ ដោយបានដេញថ្លៃរួចបាន៣កញ្ចប់ហើយ នៅសល់២កញ្ចប់ទៀត ដែលគ្រោងនឹងបញ្ចប់នៅខែមីនា”។
លោកស៊ុន ចាន់ថុលបានបន្តថា បើតាមផែនការកំណាត់ដែលដេញថ្លៃរួច អាចនឹងចាប់ផ្ដើមបើកការដ្ឋានមុនបណ្ដើរៗ ដើម្បីឱ្យចំណេញពេលវេលា ហើយកំណាត់មិនទាន់ដេញថ្លៃ បាននឹងចាប់ផ្ដើមតាមក្រោយ។
ផ្លូវជាតិលេខ៤ តភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ ដែលមានរយៈចម្ងាយ២៣២គីឡូម៉ែត្រ។ ផ្លូវនេះគឺផ្លូវអាស៊ានមួយខ្សែ តភ្ជាប់មហាតំបន់ពាណិជ្ជកម្មរាជធានីភ្នំពេញ ទៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដែលជាកំពង់ផែទឹកជ្រៅតែមួយគត់នៅកម្ពុជា៕