ឆ្នាំ២០២២ម្ចាស់គម្រោងផ្ទះនិងដីឡូត៍លំហែកាយក្នុងខេត្តកំពតកំពុងសម្រុកការអភិវឌ្ឍ

0

ដោយៈ ម៉ាលីស

កំពតៈ កំពតជាខេត្តមានសក្តានុពលទេសចរណ៍សំបូរបែប ដែលរួមមានភ្នំ សមុទ្រនិងព្រែកជាច្រើន ដោយស្ថិតជាប់នឹងរាជធានីភ្នំពេញញាំងអោយតំបន់នេះ ក្លាយជាតំបន់មានវឌ្ឍនភាព នៃការអភិវឌ្ឍផ្ទះនិងដីឡូតិ៍លំហែរកាយ។

លោកឧកញ៉ា តេង ឫទ្ធី អគ្គនាយកក្រុមហ៊ុន R Investment Group មានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទរសៀល ថ្ងៃ១៥ កុម្ភៈ អោយដឹងថា ដោយសក្តានុពលខេត្ត ដែលអំណោយផលពីធម្មជាតិ ជាមួយទេសភាពស្រស់ស្អាត នៃជួរភ្នំ និងព្រែក ទីនេះជាតំបន់ទាក់ទាញផ្ទះ និងដីឡូតិ៍លំហែរច្រើនជាងគេ។

លោកបន្តថា “ដោយសារបរិបទនៃជំងឺរាតត្បាតជាសកល ប្រជាពលរដ្ឋមានតំរូវការ និងងាកមករកការលំហែរសំរាកចុងសប្តាហ៍ ជាមួយការទិញ ដីឡូតិ៍ សង់ជាផ្ទះលំហែរ រឺទិញជាគម្រោងផ្ទះលំហែ ដែលមានស្រាប់​តែម្តង”។

ម្ចាស់គម្រោងអភិវឌ្ឍន៍ដីឡូត៏ និងផ្ទះលំហែ លោកឧកញ៉ាតេង រិទ្ធីបានបន្តថា ចូលឆ្នាំ២០២២ គឺជាឆ្នាំកំពុងមមាញឹក ក្នុងការអភិវឌ្ឍគម្រោងដីឡូត៍និងផ្ទះលំហែររបស់ខ្លួនផងដែរ ដោយគំរោងនីមួយៗរបស់លោកលក់ដាច់ជាបន្តបន្ទាប់ និងទទួលការគាំទ្រច្រើនពីសំណាក់អតិថិជន។

ដោយសារតំបន់នេះ មានទេសភាពស្រស់ស្អាតស្រាប់ ធ្វើអោយគម្រោងដីឡូត៍និងផ្ទះលំហែរ គឺមានការទាក់ទាញខ្លាំងដូចគ្នា គ្រាន់តែផ្ទះលំហែរត្រូវចំណាយពេលវេលា ដើម្បីតប្រព័ន្ធទឹកនិងភ្លើងគ្រប់គ្រាន់ ដើម្បីអាចសង់ជាផ្ទះបាន។

លោកបន្ថែមថា បច្ចុប្បន្ននេះ វិនិយោគិនជាច្រើនបាន និងកំពុងសាងសង់នូវគម្រោងដីឡូត៏ និងផ្ទះលំហែកាយកាន់តែច្រើនឡើង ដើម្បីបំពេញតម្រូវការអតិថិជន ព្រោះវានឹងមានតម្រូវការ ខ្ពស់ផងដែរនៅពេលអនាគតខាងមុខ។

ជាមួយគ្នានេះ លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estate ដែលបាននិងកំពុងវិនិយោគដីឡូត៍លំហែ បូកគោលែនបានមានប្រសាសន៍ឲ្យដឹងផងដែរថា ខេត្តកំពតពិតជាស័ក្តិសមសម្រាប់ទីផ្សារដីឡូត៍ ​និងផ្ទះលំហែរ ដោយសារចខេត្តនេះ សម្បូរទៅដោយធនធានធម្មជាតិមានទីតាំងកៀកនឹងរាជធានីភ្នំពេញ និងជាខេត្តមានប្រជាប្រិយភាពខ្ពស់ក្នុងចំណោមភ្ញៀវទេសចរណ៍ក្នុងស្រុក។

លោកបន្តថា “ការទិញដីឡូត៍លំហែរ និងអាចសាងសង់ផ្ទះខ្លួនឯងបាន ជាផលចំណេញខ្ពស់ ដោយប្រជាពលរដ្ឋមកកំសាន្តនៅខេត្តកំពត មិនចាំបាច់សំរាកនៅសណ្ឋាគារ ឬផ្ទះសំណាក់ទេ”។ លោកបន្តថា “ពួកគេអាចរីករាយនឹងផ្ទះលំហែររបស់ខ្លួន ជាមួយសហគមន៍ដែលផ្សារភ្ជាប់ជាមួយធម្មជាតិ និងហេដ្ឋារចនាសម្ព័ន្ឋដ៏សម្បូរដ៏ប្រណីត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here