ដោយៈគង់ សូរិយា
ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានរៀបចំវគ្គបណ្តុះបណ្តាលមន្រ្តី ដើម្បីពង្រឹងការអនុវត្តលើបញ្ហាបច្ចេកទេសសំណង់។
វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងរវាងក្រសួង សហការជាមួយទីភ្នាក់ងារ JICA បានរៀបចំកម្មវិធី បណ្តុះបណ្តាលមន្ត្រីជំនាញចំនួន២៥រូប ស្ដីច្បាប់សំណង់ថ្មី។
តាមព៌តមានបានឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងជា២ដំណាក់កាល។ ដំណាក់កាលបឋមបានធ្វើឡើងតាមប្រព័ន្ធអនឡាញ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២២ ហើយដំណាក់កាលគោលនឹងចាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ ២០២២ ខាងមុខ។
ក្រោយបញ្ចប់ការបណ្ដុះបណ្ដាល មន្រ្តីទាំង២៥រូបនេះ នឹងទទួលបន្ទុកអនុវត្តបទដ្ឋានបច្ចេកទេសនៃច្បាប់សំណង់ ក៏ដូចជា ធ្វើពិសោធន៍សម្ភារៈសំណង់រួមគ្នា ជាមួយនឹងស្ថាប័នសំខាន់ៗរបស់ជប៉ុន។
វគ្គបណ្តុះបណ្តាលនេះ ជាជំនួយការអភិវឌ្ឍន៍ផ្លូវការ របស់រដ្ឋាភិបាលជប៉ុន ក្រោមកម្មវិធីបង្កើតជាមួយគ្នានូវចំណេះដឹង (JICA Knowledge Co-Creation Program (KCCP)៕