ស្វែងយល់ពីអាស៊ាន! ពន្ធផ្នែកអចលនទ្រព្យនៅម៉ាឡេស៊ី មិនរងផលប៉ះពាល់ដល់តម្លៃលំនៅដ្ឋាន

0

ដោយ វុត្ថា

ភ្នំពេញ៖ ការអនុវត្តទៅលើការបង់ពន្ធទៅលើសេវាកម្ម និងការលក់ (Sales and Service Tax) របស់រដ្ឋាភិបាលរបស់ប្រទេសម៉ាឡេស៊ី គឺនឹងមិនធ្វើអោយប៉ះពាល់ដល់តម្លៃលំនៅដ្ឋានឡើយ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន News Straits Times កាលពីពេលថ្មីៗនេះ។

លោក Wong Kok Loon ប្រធានសមាគមន៍អ្នកអភិវឌ្ឍន៍លំនៅដ្ឋាន និងអចលនទ្រព្យខេត្ត Pahang បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា តម្លៃលំនៅដ្ឋាននឹងមិនកើនឡើងទេ ពីព្រោះតម្លៃសម្ភារៈសំណង់ និងសេវកម្មសាងសង់គឺលើកលែងការបង់ពន្ធ។លោកនិយាយថា “ នេះគឺដោយសារតែកត្តាជាប់ពាក់ព័ន្ធ ឬការកាត់បន្ថយក្នុងតម្លៃលំនៅដ្ឋាន ដោយមិនបានកំណត់ទៅលើតម្លៃសម្ភារៈសំណង់ឡើយ។

លោកបន្តថា “បញ្ហានេះមានជាប់ពាក់ព័ន្ធកត្តាជាច្រើន ដូចជាតម្លៃដីធ្លី ទីតាំង ការផ្គត់ផ្គង់ និងតម្រូវការតែប៉ុណ្ណោះ”។ លោកបន្តថា “យើងមិនអាចកាត់បន្ថយតម្លៃបានទេ ជាពិសេសនៅពេលដែលមានគម្រោងសាងសង់លំនៅដ្ឋាន ប៉ុន្តែសមាគមលើកទឹកចិត្តដល់អ្នកអភិវឌ្ឍទាំងអស់ ត្រូវបញ្ចុះតម្លៃសមស្របណាមួយដល់អតិថិជនរបស់ខ្លួន ដែលចង់ទិញលំនៅដ្ឋាន”។

រដ្ឋបាលខេត្ត Pahang បានចាប់ផ្តើមអនុវត្តការទាពន្ធទៅលើសេវាកម្ម និងការលក់ (Sales and Service Tax) កាលពីដើមខែនេះ  លើកលែងតែសម្ភារៈសំណង់ ដូចជា ឥដ្ឋ សេម៉ង់ និងដី ព្រមទាំងសេវកម្មសាងសង់ជាដើម ។

រដ្ឋមន្ត្រីហិរញ្ញវត្ថុជាតិ Lim Guan Eng បានបញ្ជាក់ថា ការធ្វើបែបនេះ គឺជាគន្លឹះដ៏សំខាន់ ដើម្បីលើកកម្ពស់អោយប្រជាពលរដ្ឋ មានលទ្ធភាពទិញលំនៅដ្ឋាននៅក្នុងខេត្ត Pahang នេះ។

រដ្ឋបាលខេត្ត Pahang បានប្រកាសកាលពីខែមុនថា នឹងសាងសង់លំនៅដ្ឋានដែលមានតម្លៃសមរម្យចំនួន៣៥,០០០ខ្នង នៅក្នុងរយៈពេល៥ឆ្នាំទៅមុខទៀត ក្រោមកម្មវិធី  1Malaysia People Housing ៕

LEAVE A REPLY

Please enter your comment!
Please enter your name here