ដោយៈគង់ សូរិយា
ភ្នំពេញៈ ខេត្តដែលមានសកម្មភាពទិញ លក់អចលលនទ្រពន្យសកមកម្មជាងគេ ជារឿយៗតែងតែត្រូវបានគេគិតដល់បណ្តាខេត្ត ដែលមានសក្តានុពលទេសចរណ៍ និងសេដ្ឋកិច្ច។
ទិសដៅសក្ដានុពល នៅតែមានការទិញលក់ក្នុងតំបន់ ដូចជា កំពត កែប សៀមរាប ព្រះសីហនុ កំពង់ស្ពឺ ប៉ោយប៉ែត បាវិត និងមណ្ឌលគីរីជាដើម។
យោងតាមការវិភាគរបស់លោក សន សៀបបានឲ្យដឹងថា រយៈពេល២ឆ្នាំកន្លងមកនេះ បានបង្រៀនឱ្យទីផ្សារផ្លាស់ប្ដូរខ្លួន ងាកទៅរកផ្លូវត្រូវ ពោលគឺតម្រូវការក្នុងស្រុកជាក់ស្ដែង។ ដូច្នេះចាប់ពីពេលនេះតទៅ ទីផ្សារនឹងមានកំណើន ដោយមាននិរន្តរភាពជាងមុន ទោះជាមិនកើនខ្លាំងដូចមុន តែជាការកើនដែលមានជាបន្ដបន្ទាប់។
អ្នកជំនាញអចលនទ្រព្យលំដាប់អន្តរជាតិ លោកសន សៀប បានលើកឡើងទៀតថា វិស័យអចលនទ្រព្យសម្រាប់ឆ្នាំ ២០២២ និងឆ្នាំខាងមុខ នឹងបន្តមានកំណើនយឺត តែមាននិរន្តរភាពជាងមុន ពោលគឺមិនខ្លាំងដូចមុន តែមានសកម្មភាពជាបន្ដបន្ទាប់មិនជាប់គាំង។
លោកបន្តថា “កំណើននិរន្តរភាពនេះ គឺដោយសារតែទីផ្សារបាន និងកំពុងសម្របខ្លួន ហើយងាកមកផ្ដោតលើប្រភេទអចលនទ្រព្យ ដែលត្រូវនឹងតម្រូវការក្នុងស្រុកជាក់ស្ដែង”។
លោកសន សៀប ដែលជាអនុប្រធានប្រតិបត្តិសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានឱ្យដឹងទៀតថា ទោះមានវិបត្តិកូវីដក្ដី សកម្មភាពទិញលក់ អចលនទ្រព្យ នៅតែបន្តមាន នៅតាមតំបន់ ឬទីក្រុងដែលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ អាកាសយានដ្ឋាន គោលដៅទេសចរណ៍ និងច្រកព្រំដែនអន្តរជាតិនានា។
លោកបន្តថា “ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់គឺ ប្រភេទអចលនទ្រព្យដែលត្រូវជាមួយនឹងតម្រូវការរអ្នកទិញក្នុងស្រុក ដូចជាផ្ទះមានតម្លៃសមរម្យ និងដីតាមតំបន់អភិវឌ្ឍន៍ ដែលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋ៕