ដោយៈសហការី
ភ្នំពេញៈ ក្រុមហ៊ុនហនុមាន អ៉ីស្ទេត បានប្រកាសគម្រោង ដឹអាណាចក្រ បើកលក់មុនសម្ពោធហើយ សម្រាប់ដំណាក់កាលទី១ យ៉ាងពិសេសបំផុត។ អតិថិជនជាច្រើនបានអញ្ជើញ មកសាកសួរព័ត៌មាន ដោយភាគច្រើនបានចាប់អារម្មណ៍ជម្រើស នៃការបង់ប្រាក់រយៈពេលវែង ដែលមានការបញ្ចុះតម្លៃយ៉ាងពិសេស ដែលនេះជាឱកាសចំណេញទាំងការវិនិយាគ និងការរស់នៅ។
ដោយគម្រោងនេះ ជាគម្រោងទី១ ដូច្នេះក្រុមហ៊ុនបានសម្រិតសម្រាំងយ៉ាងខ្លាំង នូវគំនិតច្នៃប្រឌិតរបស់ក្រុមអ្នកបច្ចេកទេសជាតិ និងអន្តរជាតិ ព្រមទាំងបន្ថែមនូវបរិបទការរស់នៅថ្មី ស្របទៅតាមសម័យកាលចុងក្រោយ។
គម្រោង ដឹអាណាចក្រ មានទំហំរហូតដល់ជាង៣០០ហិកតា ដោយបែងចែកជា៧ផ្នែកធំៗ។ ដោយក្នុងឱកាសការបើកលក់មុនសម្ពោធ នាថ្ងៃទី១៥ ខែកុម្ភៈ នេះ ក្រុមហ៊ុនបានបើកផ្នែកទី១ ជាពិសេសជាមួយទីតាំងល្អៗ មានផ្ទះ៣ប្រភេទ ដូចជាផ្ទះអាជីវកម្ម SOVANN ស្ថិតនៅលើផ្លូវមេ ៣៤ម៉ែត្រ, KONGKEA Grand វីឡាភ្លោះហ្គ្រេន និង KONGKEA វីឡាភ្លោះ ដែលមានតម្លៃជាង១០ម៉ឺនដុល្លារអាមេរិក ឡើងទៅប៉ុណ្ណោះ! ព្រមទាំងមានលក្ខខណ្ឌបង់ប្រាក់ពិសេស និងងាយស្រួលបំផុត ដែលមានរយៈពេលវែង មិនគិតការប្រាក់ទៀតផង។
ដូច្នេះឱកាសនៃការវិនិយោគ និងការរស់នៅតំបន់សក្តានុពលទិសខាងជើងក្នុងទីក្រុងភ្នំពេញ គឺជាជម្រើសដ៏ល្អបំផុត។បទពិសោធន៍រស់នៅថ្មីបែបនេះ លោកអ្នកនឹងទទួលបាននៅគម្រោង ដឹ អាណាចក្រ ដែលអភិវឌ្ឍន៍ដោយ ក្រុមហ៊ុនហនុមាន អ៉ីស្ទេត ដែលមានទីតាំងស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ហួសផ្សារព្រែកព្នៅតែ៥នាទីប៉ុណ្ណោះ។
កុំឲ្យឱកាសដ៏ល្អនេះកន្លងផុតទៅ! សូមអញ្ជើញទៅកាន់ការិយាល័យលក់ផ្ទាល់ ដើម្បីទទួលបានកាដូពិសេសផងដែរ។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទូរស័ព្ទ៖ 095 339 339 / 098 339 339 ៕