ដោយៈសហសេវិក
ភ្នំពេញៈ ដើម្បីផ្តល់ជូនជម្រើសដ៏សម្បូរបែប ជូនដល់អតិថិជន កាលពីថ្ងៃទី22 ខែកុម្ភៈ ឆ្នាំ2022 កន្លងទៅថ្មីៗនេះ នាការិយាល័យលក់បុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) បានរៀបចំកម្មវិធីចុះហត្ថលេខារវាងបុរី ប៉េង ហួត និងធនាគារចិនលើកិច្ចសហការ ក្នុងការផ្តល់ឥណទានគេហដ្ឋានកំពុងសាងសង់។
កម្មវិធីចុះហត្ថលេខានេះផងដែរ ទទួលបានការអញ្ជើញចូលរួមពីសំណាក់លោកស្រី ភី សុវឌ្ឍនា ប្រធានផ្នែកទីផ្សារជាន់ខ្ពស់ តំណាងបុរី ប៉េង ហួត និងអ្នកនាង LIU XIAOWEI នាយករងឥណទានបុគ្គល តំណាងធនាគារចិន ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។ ពិធីចុះហត្ថលេខានៅថ្ងៃនេះ គឺជាការឆ្លុះបញ្ចាំងអំពីទំនាក់ទំនងដ៏ជិតស្និទ្ធ និងមានប្រសិទ្ធភាពរវាងបុរី ប៉េង ហួត និង ធនាគារចិន ក្នុងការផ្តល់ជូនដល់ជូនភាពសម្បូរបែប និងងាយស្រួល ក្នុងការទទួលបានការអនុម័តឥណទានឆាប់រហ័ស និងផលចំណេញខ្ពស់ សម្រាប់អតិថិជនបុរី ប៉េង ហួត។