ដោយៈគង់ សូរិយា
ភ្នំពេញៈ ស្របពេលអគារជាច្រើនកំពុងជាប់គាំង នៅក្រុងព្រះសីហនុ រហូតមកទល់ពេលនេះ ទិន្នន័យចុងក្រោយបានបង្ហាញថា ចំនួនអគារដែលបានសាងសង់រួចតែមិនដំណើរការ និងមិនទាន់បញ្ចប់ការសាងសង់មានចំនួន៦១៩អគារ។

ដោយៈគង់ សូរិយា
ភ្នំពេញៈ ស្របពេលអគារជាច្រើនកំពុងជាប់គាំង នៅក្រុងព្រះសីហនុ រហូតមកទល់ពេលនេះ ទិន្នន័យចុងក្រោយបានបង្ហាញថា ចំនួនអគារដែលបានសាងសង់រួចតែមិនដំណើរការ និងមិនទាន់បញ្ចប់ការសាងសង់មានចំនួន៦១៩អគារ។

យោងតាមទិន្នន័យបច្ចុប្បន្នភាព ដែលផ្តល់ជូនដោយលោកឃាង ភារម្យអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងកាលពីរសៀលថ្ងៃទី៣ មិនាកន្លងមកថា តាមទិន្នន័យសម្រង់ចុងក្រោយបានបង្ហាញថា បច្ចុប្បន្ននេះ អាគារ ដែលបានផ្អាកការសាងសង់មានចំនួន៣៦៨អគារ និងអាគារសាងសង់រួចប៉ុន្តែមិនដំណើរការមានចំនួន ២៥១អគារ។

ទិន្នន័យដដែលបានបន្តថា ជាមួយគ្នានេះសំណង់ ដែលបាននិងកំពុងសាងសង់មានចំនួន៧៨ និងកំពុងដំណើរការអាជីវកម្មមានចំនួន២៧៨អគារ។
លោកឃាង ភារម្យបានមានប្រសាសន៍៍ឲ្យដឹងថា ស្ថានភាពសេដ្ឋកិច្ច និងការវិនិយោគនៅខេត្តព្រះសីហនុ បានវិលមករកភាពប្រក្រតីវិញបណ្តើរៗប៉ុន្តែមិនទាន់ផុសផុលខ្លាំងនៅឡើយទេ ខណៈដែលជើងហោះហើរមានចំនួនតិចតួច ក្នុងមួយរយៈពេលចុងក្រោយនេះ។

ខេត្តព្រះសីហនុ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទាក់ទាញទុនវិនិយោគលើវិស័យសំណង់ ក្នុងទឹកប្រាក់ប្រមាណ៨០០០លានដុល្លារអាមេរិក ដែលធ្វើឲ្យខេត្តនេះផ្លាស់ប្តូរមុខមាត់ទាំងស្រុង៕