ដោយៈគង់ សូរិយា
ភ្នំពេញៈ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន Green Zone Residence លោកឧកញ៉ាម៉ន សុខា បានឲ្យដឹងថា ទីផ្សារលំនៅដ្ឋានលំហែរកាយកាន់់តែពេញនិយមនៅជាយរាជធានីភ្នំពេញ។
លោកបានមានប្រសាសន៍ឲ្យដឹងថា ទីផ្សារលំនៅដ្ឋានលំហែរ នៃគំរោង Green Zone Residence បាននិងកំពុងទទួលបានការចាប់អារម្មណ៍ច្រើនពីអតិថិជន ដោយសារលក្ខខ័ណ្ឌបង់ប្រាក់ មានភាពងាយស្រួល ព្រោះអតិថិជនកក់ត្រឹម១០០០ដុល្លារ និងបង់ប្រាក់ត្រឹម៣០០ដុល្លា រក្នុងមួយខែប៉ុណ្ណោះ នឹងទទួលបានផ្ទះលំហែរកាយដ៏ស្រស់ស្អាត និងអាចវិនិយោគបានផលចំណេញនាពេលអនាគត។
លោកឧកញ៉ាម៉ន សុខាបានបន្តថា ជាមួយនឹងការយកចិត្តទុកដាក់់ដល់ការរស់នៅរបស់អតិថិជន ក្រុមហ៊ុន Green Zone Residence បានគិតគូរជាចម្បងដល់អ្នករស់នៅ និងទិញលំនៅដ្ឋានក្នុងគំរោងនេះ ដោយយើងបានរៀបចំឲ្យមានសួនទឹកលំហែរ ដែលអាចអុំទូកលេង មានហាងកាហ្វេ អាចអាំងសាច់បែប BBQ នៅក្នុងបរិវេណផ្ទះរបស់ខ្លួនយ៉ាងមនោរម្យផងដែរ ដោយសារក្រុមហ៊ុនឌីសាញគំរោងនេះឡើង ដើម្បីបំពេញតម្រូវការ និងចំណង់ចំណូលចិត្តរបស់អតិថិជន។
លោកបន្តថា គំរោងនេះស្ថិតនៅក្បែរផ្លូវជាតិលេខ៥១ ជាតំបន់កំពុងរីកចម្រើនលឿន និងជាគម្រោងសំរាកលំហែរកាយចុងសប្តាហ៍ បានយ៉ាងត្រជាក់ចិត្ត និងមនោរម្យផងដែរ។
អតិថិជនចាប់អារម្មណ៍សូមទំនាក់ទំនង តាមរយៈលេខទូរស័ព្ទ០១២ ៥៩៩ ៦៨៧ ០១០ ៥៩៩ ៥៨៧៕