មកស្គាល់កំពូលមហាសេដ្ឋីអចលនទ្រព្យ៧រូបដ៏មានឥទ្ឋិពលនៅកម្ពុជា

0

ដោយៈ សុផារី

ភ្នំពេញៈ នៅកម្ពុជាមានតួលេខរបស់មហាសេដ្ឋីមួយចំនួន ដែលមាន “ទ្រព្យសម្បត្តិ” ដែលគ្រប់គ្រងច្រើនជាងពាក់កណ្តាល នៃទ្រព្យសម្បត្តិសរុបរបស់កម្ពុជា។ ភាគច្រើននៃអ្នកជំនួញ ដែលមានទ្រព្យសម្បត្តិទាំងនេះបានប្រឡូកក្នុងវិស័យអចលនទ្រព្យ។

អ្នកឧកញ៉ាពុង ឃាវសែ

អ្នកឧកញ៉ា ពុង ឃាវសែ ជាអ្នកជំនួញឆ្នើមម្នាក់ក្នុងប្រទេសកម្ពុជា ជាប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ា ក.អ ប្រធានក្រុមហ៊ុនវិនិយោគចិននៅក្រៅប្រទេសកម្ពុជា (Cambodian Chinese Investment Co., Ltd. OCIC) ប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាជាដើម។

បន្ទាប់ពីភាពជោគជ័យនៅក្នុងពិភពហិរញ្ញវត្ថុ អ្នកឧកញ៉ាបានពង្រីកអាជីវកម្ម ទៅកាន់ហេដ្ឋារចនាសម្ព័ន្ធ ទីក្រុងរណប និងការអភិវឌ្ឍន៍អចលនទ្រព្យ ហើយបានវិនិយោគលើគម្រោងជាច្រើន។

នៅដើមឆ្នាំ២០០៦ ក្រុមហ៊ុន OCIC បានចុះកិច្ចសន្យាជាមួយរដ្ឋាភិបាលក្រុងភ្នំពេញ ក្នុងការអភិវឌ្ឍន៍ទីក្រុងរណបកោះពេជ្រ ហើយនៅឆ្នាំ២០១០ OCIC ទទួលបានសិទ្ធិអភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ ទីក្រុងនាពេលអនាគត ហើយបច្ចុប្បន្ន OCIC កំពុងសាងសង់ទីក្រុងរណបកោះនរា សាងសង់ព្រលានយន្តហោះអណ្តរជាតិតេជោក្រុងតាខ្មៅ និងគំរោងអភិវឌ្ឍន៍ធំៗជាច្រើនទៀត ដូចជាបុរីជ្រោយបាសាក់ បុរីទេសចរណ៍នៅខេត្តសៀមរាបជាដើម។

អ្នកឧកញ៉ា គិត ម៉េង

អ្នកឧកញ៉ា គិត ម៉េង ជាប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាប្រធានក្រុមហ៊ុន “The Royal Group”។ ក្រុមនេះបានចូលរួមក្នុងអាជីវកម្មជាច្រើន រួមមាន ទូរគមនាគមន៍ ហិរញ្ញវត្ថុ ថាមពល អចលនទ្រព្យ ស្ថានីយ៍ទូរទស្សន៍ ដូចជា CTN និង MyTV ព្រមទាំងក្រុមហ៊ុនទូរគមនាគមន៍ MobiTel ក៏ដូចជាសាលាអន្តរជាតិ Northbridge និងសណ្ឋាគារកម្ពុជា។

គម្រោងអចលនទ្រព្យដែលបង្កើតឡើងដោយក្រុមហ៊ុន Royal Group រួមមានៈ Northbridge Communities (Northbridge Community) North park apartment, SOUTHBRIDGE International School, Yong Sheng Global Trading គំរោងRoyal Platinum ជាដើម។ កាលពីចុងឆ្នាំ២០២១កន្លងមក ក្រុមហ៊ុន Royal Group បានទិញយកតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។

អ្នកឧកញ៉ា លី ហួរ

អ្នកឧកញ៉ា លី ហួរ ជាប្រធានក្រុមហ៊ុន Ly Hour Group អ្នកឧកញ៉ា លី ហួរ គឺជាពាណិជ្ជករដ៏មានទ្រព្យសម្បត្តិម្នាក់ នៅក្នុងរាជធានីភ្នំពេញ និងជាតំណាងដ៏ឆ្នើមរបស់ពាណិជ្ជករចិនកម្ពុជា។

មុននឹងចូលប្រឡូកក្នុងឧស្សាហកម្មសំណង់ និងអភិវឌ្ឍន៍តំបន់លំនៅដ្ឋាន អ្នកឧកញ៉ា លី ហួរ បានប្រឡូកក្នុងឧស្សាហកម្មហិរញ្ញវត្ថុជាចម្បង ហើយគាត់គឺជាអ្នកប្តូរប្រាក់ដ៏ល្បីល្បាញ បំផុតនៅក្នុងទីក្រុងភ្នំពេញ រាជធានីនៃប្រទេសកម្ពុជា។

បច្ចុប្បន្នឧកញ៉ាលី ហួរ ជាម្ចាស់ក្រុមហ៊ុនចំនួន៧ ដែលកំពុងតែប្រតិ បត្តិការអាជីវកម្មយ៉ាងសកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនទំាង៧នោះ មានដូចជា ក្រុមហ៊ុនលីហួរ ប្តូរប្រាក់ និងលក់គ្រឿងអលង្ការ ក្រុមហ៊ុន លីហួរ ហាងបញ្ចាំ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានបុរីវិមានភ្នំពេញ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលីហួរ ក្រុមហ៊ុនទេពី (Tepi) វិនិយោគ កសិ-ស្សាហកម្មដំណាំកៅស៊ូ  ក្រុមហ៊ុន លីហួរ លីស៊ីង (ជួលរថយន្ត) និង ក្រុមហ៊ុន ផេប្រូ (លី ហួរ វេរលុយ) ធនាគារជាដើម។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានវិនិយោគរាប់រយលានដុល្លារក្នុងឧស្សាហកម្មអចលនទ្រព្យ ដើម្បីអភិវឌ្ឍគម្រោងលំនៅដ្ឋានមួយចំនួន។ ក្នុងចំណោមនោះ គម្រោងបុរីវិមានភ្នំពេញមានការពេញ និយមបំផុតក្នុងចំណោមអ្នកប្រើប្រាស់។

ក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមកនេះ អ្នកឧកញ៉ា លី ហួរ ត្រូវបានមហាជនទូទៅរាប់ចាត់ទុកថា ជាពាណិជ្ជករខ្មែរដ៏ល្បីល្បាញនិងជោគជ័យ

មួយរូប ដែលទទួលបានភាពជោគជ័យយ៉ាងខ្លាំងនៅក្នុងមុខជំនួញ។

ឧកញ៉ា សុខ គង់

អ្នកឧកញ៉ាសុខ គង់ ដែលជាអ្នកជោគជ័យក្នុងអាជីវកម្មនៅក្នុងប្រទេសកម្ពុជាម្នាក់។ អ្នកឧកញ៉ាសុខ គង់ ជាម្ចាស់ក្រុមហ៊ុនប្រេងសូគីម៉ិច គ្រុប ជាម្ចាស់សណ្ឋាគារសុ ខាទល់មុខព្រះបរមរាជវាំងបច្ចុប្បន្ន ហើយក៏ជាម្ចាស់ក្រុមហ៊ុនសំខាន់ផ្សេងៗទៀតដែរ សណ្ឋាគារសុខានៅខេត្តសៀមរាប ក្រុងព្រះសីហនុ។

នាពេលថ្មីៗនេះ អ្នកឧកញ៉ាសុខ គង់ បានប្រកាសដាក់លក់ដី និងសណ្ឋាគារសុខានៅតំបន់ជ្រោយចង្វារ ក្នុងតម្លៃ១៥០០លានដុល្លារអាមេរិក ប្រមូលទុនយកទៅសាងសង់ទីក្រុងបូកគោថ្មី ដែលមានទំហំ៣០,០០០ហិកតា ដែលគ្រោងនឹងចំណាយទុនរាប់ពាន់លានដុល្លាអាមេរិក។

លោកឧកញ៉ា លី យ៉ុងផាត់

លោកឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមហ៊ុន អិល. វ៉ាយ. ភី គ្រុប (L.Y.P Group) ដែលជាក្រុមហ៊ុនធំមួយក្នុងប្រទេសកម្ពុជា ដែលមានឧស្សាហកម្មជាច្រើនរួមមាន ឧស្សាហកម្មសណ្ឋាគារ កសិកម្ម អចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគសំខាន់ៗផ្សេងទៀត។

ក្នុងវិស័យសណ្ឋាគារនិងកម្សាន្ត លោកឧកញ៉ា លី យ៉ុងផាត់ មាន៦ក្រុមហ៊ុន រមណីយដ្ឋានកោះកុង សណ្ឋាគារភ្នំពេញនៅកណ្ដាលរាជធានីភ្នំពេញ សណ្ឋាគារនិងកាស៊ីណូអូរស្មាច់ សណ្ឋាគារ ហ្គាឌិន ស៊ីធី (Garden City Hotel) ក្លិបវាយកូនហ្គោល ហ្គាឌិន ស៊ីធី និង សួនសត្វ សាហ្វារី វើល ភ្នំពេញ។

លើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងសេវាទឹកភ្លើង រួមមាន ក្រុមហ៊ុន Koh Kong Infrastructure & Utilities ក្រុមហ៊ុន O’ Smach Electricity and Water Supply និងក្រុមហ៊ុន Cambodia Electricity Private (CEP) នៅរាជធានីភ្នំពេញ។

ក្នុងវិស័យកសិកម្ម និងដំណាំកសិឧស្សាហកម្ម លោកឧកញ៉ា លី យ៉ុងផាត់ មានក្រុមហ៊ុន ភ្នំពេញ ស៊ូហ្គើរ ដែលមានចម្ការអំពៅ និងរោងចក្រស្ករតម្លៃរាប់សិបលានដុល្លារ នៅក្នុងខេត្តកំពង់ស្ពឺ។

អ្នកឧកញ៉ា លី យ៉ុងផាត់ បានចាប់ដៃគូរកស៊ីជាមួយមហាដ្ឋីលំដាប់កំពូលនៅថៃ វិនិយោគលើផ្សារលក់រាយ និងដុំទំនិញដ៏ធំបំផុតមួយ ឈ្មោះផ្សារ Makro នៅរាជធានីភ្នំពេញ។

វិស័យអចលនទ្រព្យ អ្នកឧកញ៉ា លី យ៉ុងផាត់ ក៏ល្បីល្បាញខ្លាំងណាស់ដែរ ដោយលោកឧកញ៉ាវិនិយោគលើទីក្រុងរណប ហ្គាឌិន ស៊ីធី ទីក្រុងរណប ពោងពាយ ស៊ីធី តំបន់សេដ្ឋកិច្ចពិសេសកោះកុង តំបន់សេដ្ឋកិច្ចពិសេស គិរីសាគរ កោះកុង ជាដើម។

អ្នកឧកញ៉ា ភាព ហៀក

អ្នកឧកញ៉ាជំំទាវភាព ហៀក ជាប្រធានក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលមានវត្តមានយ៉ាងរឹងមាំ នៅក្នុងប្រទេសកម្ពុជា ក្រុមនេះត្រូវបានគេស្គាល់សម្រាប់ការនាំចូល នាំចេញ និងលក់សម្ភារៈសំណង់គុណភាពខ្ពស់ពីទូទាំងពិភពលោក។ ក្រុមហ៊ុន ជីប ម៉ុង លែន ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមនេះ បានចូលរួមក្នុងការអភិវឌ្ឍន៍អចលនទ្រព្យ។ បន្ថែមពីលើនេះ ជីប ម៉ុង គ្រុប ក៏មានរោងចក្រផ្ទាល់ខ្លួនផងដែរ រួមទាំងរោងចក្រស៊ីម៉ង់ត៍ និងរោងចក្រផលិតស្រាបៀរកម្ពុជាផងដែរ។

គម្រោងអចលនទ្រព្យដំបូងរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប គឺ “The Park Land Sen Sok” មានផ្ទៃដីទំហំ២០ហិកតា។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ជីប ម៉ុង គ្រុប បានបន្តបង្កើនការវិនិយោគលើអចលនទ្រព្យ។ គិតត្រឹមឆ្នាំ២០២២ ក្រុមហ៊ុនជីប ម៉ុង គ្រុប ទើបតែបានបើកដំណើរការគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានប្រណិតជាច្រើនគម្រោង។

ក្រៅពីការអភិវឌ្ឍន៍លំនៅដ្ឋាន ក្រុមហ៊ុនផ្តោតលើការវិនិយោគផ្សារទំនើប ជីប ម៉ុង សែនសុខ ជីប ម៉ុង ណូរ៉ូ ម៉ល ជីប ម៉ុង បាក់ទូក ផ្សារទំនើប ជីប ម៉ុង ជីប ម៉ុង៥៩៨ ម៉ល ជីប ម៉ុង២៧១ ជាដើម។

អ្នកឧកញ៉ា ហុង ពីវ

អ្នកឧកញ៉ា ហុង ពីវ ជាប្រធានក្រុមហ៊ុនពិភពថ្មី ជាឧកញ៉ាអចលនទ្រព្យដ៏ល្បីល្បាញរបស់កម្ពុជា។ ភាគច្រើននៃគម្រោងអចលនទ្រព្យរបស់អ្នកឧកញ៉ា ហុង ពីវ ផ្តោតលើគឺផ្តោតលើក្រុមដែលមានចំណូលមធ្យម។

អ្នកឧកញ៉ាក៏មានក្រុមហ៊ុនលក់រថយន្ត សាងសង់សាលពិព៌ណនិងរៀបចំមង្គលការ និងក្រុមហ៊ុនជាច្រើនទៀត។

អ្នកឧកញ៉ា សៀ រិទ្ធី

លោកឧកញ៉ា សៀ រិទ្ធី ប្រធានក្រុមហ៊ុន World Bridge Group ដែលអភិវឌ្ឍគម្រោងអចលនទ្រព្យល្បីៗជាច្រើន ដូចជា អគារពាណិជ្ជកម្ម និងលំនៅដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋានដូចជា អាគារThe

The Bridge អគារThe Peak, The Kerry World Bridge និងក្រុមហ៊ុនអភិវឌ្ឍន៍ជាច្រើនទៀតដូចជា គំរោងThe Palmជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here