អ្នកជំនាញលើកឡើងពីផលចំណេញ និងការខាតបង់ពីការរពន្យារពេលអនុវត្តន៍ពន្ធលើចំណេញមូលធន

0

ដោយៈ សុផារី

ភ្នំពេញៈ ពន្ធលើចំណេញមូលធន ដែលរដ្ឋាភិបាលគ្រោងនឹងប្រកាសអនុវត្តន៍នៅដើមឆ្នាំ២០២២នេះ ត្រូវបានលើកពេលអនុវត្តន៍ ទៅដល់ដើមឆ្នាំ២០២៤វិញ ដោយសារតែស្ថានភាពនៃវិបត្តិកូវីដ១៩ បន្តអូសបន្លាយ ។

តាមរយៈការប្រកាសពន្យា ពេលនៃការអុវត្តន៍ពន្ធនេះត្រូវ ត្រូវបានអ្នកជំនាញអចលនទ្រព្យលើកឡើងថា នឹងធ្វើឱ្យបាត់បង់ចំណូលរដ្ឋមួយផ្នែកតែនឹងធ្វើឱ្យកម្ពុជាចំណេញច្រើន។

លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអច​ល​នវត្ថុកម្ពុជាបានមានប្រសាសន៍ថា បើសិនជារដ្ឋាភិបាលចាប់អនុវត្តន៍ពន្ធលើចំណេញមូលធនយើង នឹងចំណេញមួយផ្នែក ប៉ុន្តែបើយើងក្រលេកឱ្យស៊ីជំរៅ យើងបានអនុវត្តន៍មួយផ្នែករួចទៅហើយ ដូចជា ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យប្រចាំឆ្នាំ។

លោកបន្តថា “មិនទាន់អនុវត្តន៍ ពន្ធលើប្រាក់ចំណេញមូលធននោះការដោះដូរ ការទិញលក់អចលនទ្រព្យ នឹងមានសកម្មភាពកើនឡើង ហើយនៅពេលនោះ ពន្ធប្រថាប់ត្រាក៏នឹងមានកំណើនឡើងដែរដែលធ្វើឱ្យចំណូលពន្ធកើនឡើងច្រើនដែរ”។

លោកបន្តថា ការប្រកាសពន្យារពេល នៃការអនុវត្តន៍ពន្ធលើចំណេញមូលធននេះដែរ ក៏នឹងទាក់ទាញដល់ការវិនិយោគបរទេស ទៅលើអចលនទ្រព្យកាន់តែច្រើនផងដែរ ដូច្នេះការសម្រេចចិត្តរស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការពន្យារពេល ការអនុវត្តពន្ធលើចំណេញមូលធន គឺជាការគិតគូរបានត្រឹមត្រូវ ដែលធ្វើឱ្យពួកយើងសាទរ ចំពោះចំណាត់ការនេះផងដែរ ។

លោកសុខនីម បានលើកឡើងថា ការពន្យារពេលនេះដែរ នឹងធ្វើឱ្យអចលនទ្រព្យតំបន់ខ្លះ ដែលមានសក្ដានុពល នឹងមានការដោះដូរម្ចាស់ច្រើនក្នុងរយៈពេលខ្លីជាក់ស្ដែង ដីខ្លះក្នុងរយៈពេលតែ១ឆ្នាំ អាចដោះដូរម្ចាស់៥ទៅ៦ដង។
លោកពន្យល់ថា ការដោះដូរម្ចាស់ច្រើនេះដែរ ក៏នឹងធ្វើឱ្យរដ្ឋទទួលបានចំណូលពន្ធប្រថាប់ត្រា បញ្ជាក់ពីការដោះដូរម្ចាស់ផងដែរ ជាពិសេសដីធ្លីនៅតំបន់ខណ្ឌព្រែកព្នៅ និងសែនសុខជាដើម ហើយដីនៅតំបន់នោះខ្លះដោះដូរ៥ទៅ៦ដងក៏មានដែរ។

លោកបន្តថា “វិនិយោគិនទាំងក្នុងស្រុក និងបរទេសនឹងស្វែងរកការវិនិយោគកាន់តែច្រើន ដើម្បីទទួលបានប្រាក់ចំណេញ តែបើសិនជាការអនុវត្តពន្ធថ្មីចាប់ផ្ដើម វាក៏ធ្វើឱ្យចំណេញកាន់តែទាប ពេលខ្លះតម្លៃអចលនទ្រព្យក៏ឡើងថ្លៃទៅតាមហ្នឹងដែរ” ។

ជាមួយគ្នានេះ លោកឧកញ៉ានួន ឬទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA បានឱ្យដឹងដូចគ្នាថា ការពន្យារនូវការអនុវត្តនៃពន្ធលើប្រាក់ចំណេញមូលធននេះ នឹងអាចទុកលទ្ធភាពឱ្យវិនិយោគិនស្ដារ និងជំរុញឱ្យវិស័យអចលនទ្រព្យ ឲ្យមានសន្ទុះបន្ថែម ក្រោយពីរងផលប៉ះពាល់ដោយសារតែវិបត្តិនៃកូវីដ១៩ ។

សេចក្ដីប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីពេលថ្មីៗបានបង្ហាញពីការពន្យារពេល នៃការអនុវត្តលើចំណេញមូលធន ដែលគ្រោងអនុវត្តន៍នៅដើមឆ្នាំ២០២២នេះ ទៅដល់ដំណាច់ឆ្នាំ២០២៣ និងចាប់ផ្ដើមអនុវត្តន៍ជាផ្លូវការនៅឆ្នាំ២០២៤ ដោយសារតែវិបត្តិកូវីដ១៩ នៅតែមិនទាន់បានបញ្ចប់ និងអាចទុកពេលវេលាសមស្រប ក្នុងការស្ដារនិងជំរុញវិស័យសេដ្ឋកិច្ចកម្ពុជាឡើងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here